16/06/2023 09:08
ព្រះឧបជ្ឈាយ៍គឹមថន និងគណៈកម្មការវត្ត ជូនអំណោយដល់ប្រជាជនមានស្ថានភាពលំបាក។
កាលពីថ្ងៃទី ១១ ខែមិថុនា ព្រះឧបជ្ឈាយ៍គឹមថន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់ ព្រះចៅអធិការវត្តចម្បីសោភ័ណ (ត្រោកកើត) ឃុំដាឡុក ហការជាមួយរដ្ឋអំណាចមូលដ្ឋានជូនអំណោយ ៣០០ ចំណែកដល់ពុទ្ធបរិស័ទក្រីក្ររបស់បណ្តាឃុំចំណុះជើងវត្ត៖ ម៉ីចាញ់ ដាឡុក និងទីប្រជុំជនចូវថាញ់។ អំណោយមួយចំណែកៗរួមមានអង្ករ ១០ គីឡូក្រាម គិតជាតម្លៃជិត ១៣០ ពាន់ដុង អាស្រ័យ ព្រះឧបជ្ឈាយ៍គឹមថនចំណាយប្រាក់ផ្ទាល់ អង្គផង និងចលនាសប្បុរសជនចូលរួមវិភាគទានផង។ សរុបទឹកប្រាក់ដែលជូនអំណោយលើកនេះជិត ៤០ លានដុង។
ទន្ទឹមនឹងជូនអំណោយដល់ពុទ្ធបរិស័ទ ក្នុងរដូវបវេសនកាលពុទ្ធិកសិក្សាកន្លងហើយថ្មីៗនេះ ព្រះឧបជ្ឈាយ៍គឹមថន ក៏បានប្រគេន និងជូនអាហារូបករណ៍ ២២ ចំណែកដល់សមណសិស្ស និងយុវសិស្សដែលនិមន្ត និងអញ្ជើញទៅរៀនបណ្តាថ្នាក់ពុទ្ធិកសិក្សា ក្នុងនិងក្រៅស្រុកទៀតផង។ អាហារូបករណ៍មួយចំណែកៗមានទឹកប្រាក់ពី ២,៥ -០៣ លានដុង សរុបទឹកប្រាក់ប្រគេន និងជូនអាហារូបករណ៍ជាង ៦៨ លានដុង៕ ដំណឹង-រូបថត៖ សុជា