17/04/2023 09:05
ព្រះឧបជ្ឈាយ៍ កត្តិបណ្ឌិត ថាច់សុខសាន្ត ប្រទានឱវាទដល់សមណសិ្ស-សិស្ស។
តាមការពិនិត្យឃើញ បណ្តាការងារប្រចាំថ្ងៃរបស់ព្រះសង្ឃបច្ចុប្បន្ននេះមិនខុសអ្វីនឹងគ្រហស្ថប៉ុន្មានឡើយ។ ថ្វីត្បិត ដើម្បីសម្រេចបានការសាងផ្នួសរៀនសូត្រក៏មិនងាយស្រួលសម្រាប់អ្នកបួសផងដែរ ពិសេសគឺចំពោះយុវជនវ័យក្មេង។ យើងគ្រប់រូពគប្បីយល់ជ្រាលជ្រៅថាការសាងផ្នួសគឺជាគោលការណ៍ដាស់ស្មារតី បញ្ញា រៀនសូត្រធម៌អាថ៌វិន័យ លត់ដំខ្លួន ឱ្យក្លាយជាបុគ្គលមានប្រយោជន៍ក្នុងសង្គមទៅអនាគត។ និយាយរួមមកបួសដើម្បីរៀនសូត្រធ្វើជាមនុស្ស និងជួយសង្គម។
ក្នុងការប្រជុំជីវភាពរបស់ព្រះសង្ឃមិនសុខប្លែកអ្វីនឹងការប្រជុំជីវភាពរបស់គ្រហសឡើយ។ ក្រៅពីការរៀនសូត្រអក្សរ សាស្ត្រ បាលីធម្មវិន័យ ធ្វើកិច្ចនមស្សការព្រះរតនត្រ័យព្រឹក ល្ងាច និងឥរិយាបថទាំង ៤ នៅក្នុង និងក្រៅវត្តក៏រក្សាខ្ជាប់ ការសម្តែងអាកប្បកិរិយា ទំនាក់ទំនង រក្សាអនាម័យបរិវេណសួនច្បារវត្តជ្រះស្អាត ក្រៅពីនោះបុព្វជិតក៏ជាកសិករសកម្ម ក្នុងការពលកម្ម ផលិតដើម្បីជួយមួយចំណែកណានៃផលប្រយោជន៍ដល់សង្គមមនុស្ស។ តាមការបញ្ជាក់ឱ្យឃើញថា នៅក្នុងជនរួមជាតិខ្មែរយើង បណ្តាអ្នកប្រាជ្ញ យល់ដឹងជ្រៅជ្រះខាងផ្លូវធម៌ ផ្លូវលោក ប្រពៃណីជាតិភាគច្រើនសុទ្ធតែ អ្នកបានបួសរៀនក្នុងវត្ត។ ចំពោះបុព្វជិតទាំងឡាយ ក្រៅពីការខិតខំស្រាវជ្រាវរៀនសូត្រសម្រាប់ខ្លួនឯង ព្រះអង្គនៅទាំងទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរគឺជាបណ្តាលោកឪពុក អ្នកម្តាយ លោកគ្រូបង្រៀនគ្នានប្រាក់ខែ ពីមួយថ្ងៃទៅមួយថ្ងៃគិត តែពីការងារវត្ត ការងារសង្គម ខិតខំបង្ហាត់បង្រៀនដល់កូនប្អូនដើម្បីទុកឱ្យកូនប្អូនជនរួមជាតិខ្មែរយល់ជ្រៅជ្រះអំពីទំនាមទម្លាប់ប្រពៃណី រួមចំណែកអភិរក្សា និងអភិវឌ្ឍន៍តម្លៃអត្តសញ្ញាណវប្បធម៌ជនជាតិចីរភាព។ល។ ខាងក្រោមនេះ គឺជារូបភាពក្នុងរាត្រី ប្រកាសលទ្ធផលយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយាភូមិទូតាំងខេត្ត នៅនិងមណ្ឌល ប្រឡងវត្តពោធិវង្សកំពង់ដូង (ផ្នោដូង)៖
ដោយ៖ រតនា-សុជា
ព្រះឧបជ្ឈាយ៍ កត្តិបណ្ឌិត ថាច់អង ព្រះមេគណខេត្តប្រទានសញ្ញាបត្រដល់បេក្ខសិស្សជាប់លេខ ១ ថ្នាក់ទុតិយាភូមិ។ រូបថត៖ សុជា
ទិដ្ឋភាពមណ្ឌលប្រឡង។
ទិដ្ឋភាពប្រកាសលទ្ធផល។ រូបថត៖ សុជា
គណៈមេប្រយោគនិងស្រង់ពិន្ទុ។ រូបថត៖ សុជា