05/12/2023 09:27
សិល្បករឆ្នើម សាងសេដ្ឋ។
អ្នកយកសារព័ត៌មាន៖ សូមជម្រាបសមមិត្តសិល្បករឆ្នើម សាងសេដ្ឋ ចូលរួមប្រឡងសម្ដែងបង្ហាញសម្លៀកបំពាក់ប្រពៃណីជនជាតិខ្មែរលើកទី ៣ ឆ្នាំ ២០២៣ នេះ មានប៉ុន្មានអង្គភាពចូលរួម ហើយគុណភាពយ៉ាងណាដែរលោក?
សិល្បករឆ្នើម សាងសេដ្ឋ៖ ចូលរួមប្រឡងសម្ដែងបង្ហាញសម្លៀកបំពាក់ប្រពៃណីជនជាតិខ្មែរឆ្នាំនេះ រួមមាន ១០ អង្គភាពគឺស្រុកទីវកឹង ស្រុកយ្វៀងហាយ ស្រុកកូវង៉ាង ស្រុកចូវថាញ់ ស្រុកកាងឡុង ស្រុកថ្កូវ ស្រុកកូវកែ ទីផ្សាររួមខេត្ត យ្វៀងហាយ ទីក្រុងត្រាវិញ និងសាកលមហាវិទ្យា ល័យត្រាវិញ ដោយមានសិប្បករ នាដករ នាដកា រិនីជាង១២០ នាក់។ រីឯពីធីប្រឡងសម្ដែងបង្ហាញ សម្លៀកបំពាក់ប្រពៃណីជនជាតិខ្មែរឆ្នាំនេះ ប្រៀបនឹងឆ្នាំមុនៗ មានរបៀបរៀបរយល្អ ប្រសើរជាង ស្អាតជាង។ នោះហើយបានបង្ហាញច្បាស់ពីការ យកចិត្តទុកដាក់របស់បណ្តាមូលដ្ឋាន និងការខ្នះខ្នែងនៃបណ្ដាក្រុមនីមួយៗ។ ដោយមាន ១០ កម្ម វិធីសម្ដែងចំនួន ៣១ ឈុត (គិតទាំងសម្លៀកបំពាក់ ៧ ពណ៌ប្រចាំសប្តាហ៍សម្រាប់ស្ត្រីខ្មែរ) មានជាង ២០០ សិប្បករ នាដករ នាដការិនីចូលរួមសម្ដែង និងមានទស្សនិកជនចូលរួមទស្សនាយ៉ាងកុះករ ពិសេសគឺអ្នករចនាបថ។ សម្លៀកបំពាក់ ប្រឡងរួមមាន ០៣ ប្រភេទ៖ ពលកម្ម បុណ្យទាន និងអាពាហ៍ពិពាហ៍។
តាមខ្ញុំពិនិត្យវាយតម្លៃគឺ កម្មវិធីចូលរួមប្រឡងសម្ដែងបង្ហាញសម្លៀកបំពាក់ប្រពៃណីជនជាតិខ្មែរឆ្នាំនេះ បណ្ដាក្រុមសុទ្ធតែបានក្ដាប់ជាប់តាមសេចក្ដីចុះផ្សាយ លក្ខន្តិកៈរបស់គណៈចាត់តាំង និងត្រៀមបម្រុងយ៉ាងហ្មត់ចត់។ ភាគច្រើនបណ្ដាក្រុមចេះសិក្សាស្រាវជ្រាវនូវសម្បត្តិវប្បធម៌ សិល្បៈ ប្រជាប្រិយខ្មែរ ដើម្បីក្រេបយកអត្ថន័យបំពេញ ចូលទៅក្នុងការអត្ថាធិប្បាយនៃឈុតឆាកនីមួយៗឱ្យពីរោះក្បោះក្បាយឡើង។ រួមចំណែកដើម្បីអភិរក្ស និងអភិវឌ្ឍនូវតម្លៃសម្លៀកបំពាក់ប្រពៃណីនៃជន ជាតិខ្មែរនៅខេត្តត្រាវិញជាទីស្នេហានៃយើង។
ពិធីសម្តែងសម្លៀកបំពាក់ប្រពៃណី។ រូបថត៖ បាធី
នៅក្នុងពិធីប្រឡងនេះ មានជាច្រើនឈុតបាន សម្រិតសម្រាំងយ៉ាងហ្មត់ចត់ មិនត្រឹមតែជ្រើសរើសបទភ្លេងប៉ុណ្ណោះ នៅថែមទាំងផ្ដើមទុនខាង សម្លៀកបំពាក់ឧបករណ៍សម្ដែង មិនចាញ់អ្វីពីក្រុម ជំនាញឬអាជីពដូចជាអង្គភាព៖ ទីផ្សាររួមខេត្ត យ្វៀងហាយ ស្រុកយ្វៀងហាយ សាកលមហាវិទ្យាល័យត្រាវិញ ស្រុកកូវកែ... ជាដើម។ នេះហើយ សបញ្ជាក់ឱ្យឃើញច្បាស់ថា ប្រភពរចនាបថ សោភណភាពនៃអម្ពរពស្ត្រាសំពត់ប្រពៃណីខ្មែរសម្បូណ៌បែប ច្រើនរូបសណ្ឋានខុសប្លែកពីគ្នាគួរជាទីមោទនៈ បានរួមចំណែកយ៉ាងសកម្មក្នុងការ ចលនាកសាងជីវិភាពរស់នៅវប្បធម៌នៅមូលដ្ឋានកសាងជនបទថ្មី និងកសាងអារ្យធម៌ទីក្រុង។
អ្នកយកសារព័ត៌មាន៖ ជាមួយនឹងលទ្ធផលដែលសម្រេចបានក្នុងបណ្តាថ្ងៃប្រឡងសម្ដែងបង្ហាញសម្លៀកបំពាក់ប្រពៃណីជនជាតិខ្មែរតាម ប្រសាសន៍សមមិត្តសិល្បករឆ្នើមម្នាក់ដែលមានការសិក្សាស្រាវជ្រាវខាងវប្បធម៌ខ្មែរតើសមមិត្ត បានផ្តាំផ្ញើអ្វីដល់ប្អូនៗសិប្បករ នាដករ នាដការិនី ក៏ដូចជាថ្នាក់ដឹកនាំបណ្តាអង្គភាពដែរ?
សិល្បករឆ្នើម សាងសេដ្ឋ៖ ទន្ទឹងជាមួយនឹងការជោគជ័យដែលយើងទទួលបាននោះ គង់នៅមានការឆ្លៀតឆ្លកមួយចំនួន គួរយើងគប្បីត្រូវ មានការសិក្សាស្រាវជ្រាវ និងដកពិសោធជាបន្តដើម្បីទុកឱ្យការប្រឡងពេលក្រោយៗទៀតឱ្យបានល្អប្រសើរឡើងនោះគឺ៖ ទី ១. គប្បីជ្រើស សម្លៀកបំពាក់សមស្របនឹងឈុតសម្ដែងសម្លៀក បំពាក់ចៅការប្រុស ខ្មែរស្លៀកសំពត់សម្លុយ ចុះ មិនមែនស្លៀកចុកក្បិន ភ្លេងនាទីសម្ដែងត្រូវយោង តាមកាលកំណត់ (ម៉ោងកំណត់)។ នេះជាកត្តាយ៉ាងសំខាន់ក្នុងការជ្រើសរើសបណ្ដាឈុតល្អត្រូវទៅតាមប្រធានបទដែលគណៈចាត់តាំងបានកំណត់។ ទី២. សិប្បករ នាដករ មិនត្រូវការច្រើន ពេកទេ គប្បីជ្រើសអ្នកដែលមានទេពកោសល្យហាត់ពត់បានត្រឹមត្រូវ និងដំឡើងកម្មវិធីបានល្អ។ មិនគប្បីយកសិល្បៈសម្ដែងមកបង្គ្របលើការសម្ដែង សម្លៀកបំពាក់នោះឡើយ។ ខ្លឹមសារសំខាន់នោះ គឺ៖ បង្កភាពអស្ចារ្យនៃកម្មវិធីឈុតឆាកសម្ដែង។ ពិសេសគឺ ភាពច្នៃប្រតិដ្ឋ លេចធ្លោនៃនាដករ នាដការិនីម្នាក់ៗសមស្របជាមួយឈុតសម្លៀកបំពាក់តាមប្រភេទនីមួយៗ។ ទី ៣. ក្នុងការសម្ដែង សម្លៀកបំពាក់ប្រពៃណីខ្មែរ គប្បីជ្រើសរើសយក សម្លៀកបំពាក់ឧបករណ៍ និងភ្លេងឱ្យស៊ីចង្វាក់គ្នា។ វិធីករ វិធីការិនី ត្រូវជ្រើសយកអ្នកសមរូប សមរាងស្រីប្រុសត្រូវមានកម្ពស់ប្រហាក់ប្រហែលគ្នា មានសំឡេងពីរោះ អានច្បាស់ពាក្យ ច្បាស់អត្ថន័យ។ ព្រោះថាអ្នកកាន់កម្មវិធីជាសសរទ្រូងនៃកម្មវិធីសម្ដែងចំពោះក្រុមនីមួយៗ។
ពិធីសម្តែងសម្លៀកបំពាក់ប្រពៃណី-ឧបករណ៍កសិកម្ម។ រូបថត៖ សុជា
កម្មវិធីប្រឡងបានបញ្ចប់ ប៉ុន្តែទស្សនីយភាពនៃការសម្ដែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ នៅដិតជាប់ក្នុងសន្ដានចិត្តនៃទស្សនិកជនយើង ជានិច្ចពិបាកនឹងបំភ្លេចបាន ឡើយ។ ចំពោះបងប្អូន សិប្បករ នាដករ នាដការិនី ដែលបានអញ្ជើញ ចូលមករួមប្រឡងលើកនោះ នេះហើយជាអនុ ស្សាវិរីយ៍ដ៏ល្អប្រពៃ គួរចាំ គួរមោទនៈ គួរស្ងើចសរសើរ។ ថ្ងៃស្អែក បងប្អូនវិលត្រឡប់ទៅភូមិកំណើតវិញ បន្តនូវកិច្ចការរៀងៗខ្លួន។ ប៉ុន្តែនៅដិតជាប់ក្នុងចិត្តជានិច្ចនូវអនុស្សាវរីយ៍ដ៏ល្អស្អាត ការចងមិត្ត ទំនាក់ទំនងរវាងមិត្តនឹងមិត្តដែលបានចូលរួមប្រឡងជាមួយគ្នានាឱកាសបុណ្យអកអំបុកនៅរមណីយដ្ឋានគូស្រះស្រីដ៏សែននមោរម្យនៃខេត្តត្រាវិញជាទីស្នេហានៃយើងគេទាំងឡាយនេះ៕
សូមអរគុណសមមិត្តសិល្បករឆ្នើម!
អនុវត្តដោយ៖ ស៊ើងហ៊ុង