14/10/2022 10:06
ព្រះវិហារវត្តចម្បកមាស (ខឿន)។ រូបថត៖ រតនា
គណៈកម្មាធិការប្រជាជនខេត្តទើបចេញផ្សាយផែនការអនុវត្តយុទ្ធសាស្ត្រពង្រីកទេសចរណ៍វៀតណាមដល់ឆ្នាំ ២០៣០។ យោងតាមនោះ យុទ្ធសាស្ត្ររបស់ខេត្តត្រាវិញគឺជាការពង្រីកទេសចរណ៍ក្លាយជាផ្នែកសេដ្ឋកិច្ចមុខព្រួញយ៉ាងសំខាន់ ហើយសន្សឹមៗនឹងក្លាយជាផ្នែកសេដ្ឋកិច្ចមុខព្រួញ បង្កថាមពលជំរុញបណ្តាផ្នែក វិស័យផ្សេងៗរបស់ខេត្តអភិវឌ្ឍន៍រួម។ ក្នុងនោះយកចិត្តទុកដាក់ដល់ការពង្រីកទេសចរណ៍វប្បធម៌ ដោយភ្ជាប់ជាមួយនឹងពង្រីកទេសចរណ៍ និង អភិរក្ស អភិវឌ្ឍន៍តម្លៃបេតិកភណ្ឌ និងអត្តសញ្ញាណ វប្បធម៌ជនជាតិ គ្រប់គ្រង ប្រើប្រាស់មានប្រសិទ្ធភាពធនធានធម្មជាតិ ការពារបរិស្ថាន និងជីវពហុសណ្ឋាន ម្ចាស់ការទប់ទល់ជាមួយនឹងអា កាសធាតុប្រែប្រួល ធានាការពារជាតិ សន្តិសុខ។ ជំរុញមាំសង្គមូបនីយកម្ម ជំរុញទឹកចិត្តបណ្តា សមាសភាពសេដ្ឋកិច្ច និងប្រជាជនចូលរួមវិនិយោគពង្រីកទេសចរណ៍។ ត្រាវិញបានដាក់ចេញគោលដៅដល់ឆ្នាំ ២០២៥ ខេត្តត្រាវិញ ទទួលភ្ញៀវទេសចរជាង ១,៧ លើកនាក់ ក្នុង នោះភ្ញៀវបរទេសប្រមាណ ៣០.០០០ លើកនាក់ ប្រភពចំណូលសរុបរួមជាង ៩៣០ ពាន់លានដុង រួមចំណែកចូលទៅក្នុង GRDP របស់ខេត្ត ០,៩%។
ផលិតអំបុក។
បង្កើតផលិតផលទស្សនាទេសចរណ៍ សិក្សាស្រាវជ្រាវបេតិកភណ្ឌរបស់ជនជាតិខ្មែរត្រាវិញ ដូចជា៖ រមណីយដ្ឋានគូស្រះស្រី បណ្តាបេតិកភណ្ឌ កេរដំណែលនៅនឹងទីក្រុងត្រាវិញ ស្រុកចូវថាញ់ ស្រុកថ្កូវ កសាងថ្មីតំបន់មូលដ្ឋានគណៈកម្មាធិការបក្សខេត្តកាលសម័យតស៊ូនៅនឹងទីផ្សាររួមខេត្តយ្វៀងហាយឡើងវិញ។ ពិសេសគឺខេត្តមានក្តីសង្ឃឹមដល់ឆ្នាំ ២០២៥ និងលើកស្ទួយពិធីចាត់តាំងបុណ្យអកអំបុកឡើងជាទ្រង់ទ្រាយថ្នាក់ជាតិ។ រួមជាមួយនឹងនោះ បង្កើតផលិតផលទស្សនាទេសចរណ៍ភូមិរបរ រីករាយ ជាមួយនឹងគ្រឿងបរិភោគអាហារប្រពៃណីរបស់បណ្តាជនជាតិខ្នែរ-កិញ- ចិនត្រាវិញ។
ដង្ហែកឋិនទាន។
យោងលើមូលដ្ឋាននោះបង្កជាគ្រឹះ ដើម្បីដល់ឆ្នាំ ២០៣០ លើកស្ទួយទេសចរណ៍ជា សារវន្តក្លាយជាផ្នែកសេដ្ឋកិច្ចមុខព្រួញ រួមចំ ណែកជំរុញពង្រីកសេដ្ឋកិច្ច-សង្គម ដែលមានភាពជំនាញ ប្រព័ន្ធមូលដ្ឋាន សម្ភារបច្ចេកទេសព្រមៗគ្នាទំនើប។ ផលិតផលទេសចរណ៍មានគុណភាពខ្ពស់ ច្រើនបែប មានពាណិជ្ជសញ្ញា ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជន ជាតិ បង្កើតជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ចាំបាច់បម្រើការពង្រីកទេសចរណ៍ ធានាគ្រប់សមត្ថភាពចាត់តាំងបណ្តាព្រឹត្តិការណ៍វប្បធម៌ទេស ចរណ៍ កីឡាដោយទ្រង់ទ្រាយថ្នាក់តំបន់ និងថ្នាក់ ជាតិ។ លើកស្ទួយការចាត់តាំងពិធីបុណ្យ ០២ គឺបុណ្យយ៉ូឡាង ងិនអ៊ុងឡើងជាទ្រង់ទ្រាយថ្នាក់តំបន់។ បង្កើតកន្លែងទេសចរណ៍សហគមន៍ដោយភ្ជាប់ជាមួយនឹងកន្សោមផលិតផល OCOP ពី ០១-០២ កន្លែង។ មាន ៩០% បណ្តា តំបន់ កន្លែងទេសចរណ៍សម្រេចបរិស្ថានធម្ម ជាតិបៃតង-ជ្រះ-ស្អាត មាន ១០០% តំបន់ កន្លែង ទេសចរណ៍មានបន្ទប់អនាម័យសម្រេចសម្បទា។ ចំនួនភ្ញៀវទេសចរចូលមកត្រាវិញសម្រេចជាង ២,៥ លើកភ្ញៀវ ក្នុងនោះមានភ្ញៀវបរទេសប្រ មាណ ៤៥.០០០ លើកនាក់ ប្រភពចំណូល សរុបរួមជាង ១.៨៥០ ពាន់លានដុង៕
ប្រែសម្រួល៖ រតនា