28/06/2024 13:42
ម៉ោងរៀនរបស់បណ្ដាសិក្ខាកាមថ្នាក់អនក្ខរកម្មភូមិគងមានជ័យ។
នៅឃុំទ្រឿងទ័រ ជាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅច្រើន។ ក្នុងខែឧសភាឆ្នាំ ២០២៤ ឃុំចាត់តាំងបាន ០៣ ថ្នាក់អនក្ខរកម្មសម្រាប់អ្នកមានអាយុច្រើននៅតាមបណ្ដាភូមិ៖ គងមានជ័យកោះស្វាយ និងកាន់ស្នំ ដោយមានសិក្ខាកាមជិត ៦០ រូបចូលរៀន។
លោកគ្រូ ង្វៀងវូវលិន គ្រូបង្រៀនទទួលបន្ទុក មជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំទ្រឿងទ័របានឱ្យដឹងថា៖ បណ្ដាសិក្ខាកាមចូលរួមរៀនថ្នាក់ទី ៥ ត្រូវរៀន ៤ វិញ្ញាសា៖ គណិតវិទ្យា អក្សរសាស្រ្តវិញ្ញាសាគួបផ្សំ(វិទ្យាសាស្រ្តបច្ចេកវិទ្យាព័ត៌មាន) និងប្រវត្តិសាស្រ្តភូមិសាស្រ្ត។ អាស្រ័យថ្នាក់រៀនភាគច្រើនជាអ្នកមានអាយុច្រើន ម៉្លោះហើយថ្នាក់រៀនប្រព្រឹត្តទៅយ៉ាងស្ងៀមស្ងាត់ បណ្ដាសិក្ខាកាមទទួលយកមេរៀនបានល្អ គ្មានការរអែងក្នុងការចូលរួមដាក់សំណួរ ឆ្លើយសំណួរអាស្រ័យគ្រូបង្រៀនបានដាក់ចេញ។
បងស្រី ត្រឹងធីក្វិញ (ជនជាតិខ្មែរ) អាយុ ៤៩ ឆ្នាំ សិក្ខាកាមថ្នាក់ទី ៥ ភូមិគងមានជ័យបានឱ្យ ដឹងថា៖ ចំពោះរូបខ្ញុំចូលរួមថ្នាក់រៀនគឺមានបំណងពង្រឹងចំណេះដឹងដែលភ្លេចបំពេញបន្ថែមចំណេះ ដឹងថ្មីដើម្បីអនុវត្តទៅក្នុងជីវភាពជាក់ស្ដែង។ អាស្រ័យថ្នាក់រៀនបានលៃលកពេលវេលាសមស្របគឺនៅក្រោយការងាររបស់គ្រួសារបានរួចរាល់ ម៉្លោះហើយខ្ញុំតែងមានមុខមុនពេលរៀនពី ១០-១៥ នាទី។ ថ្នាក់រៀនបាននាំមកផលប្រយោជន៍ពិតប្រាកដសម្រាប់សិក្ខាកាមជាច្រើន ជាក់ស្ដែងគឺវិញ្ញាសាគណិតវិទ្យា អាចជួយសិក្ខាកាមគិតគូរបានឆាប់រហ័សពេលជួបប្រឡូកជាមួយសង្គមការលក់ដូរ ។ល។
បង ថាច់ចន្ធី អាយុ ៣៨ ឆ្នាំនៅភូមិគងមានជ័យ បានឱ្យដឹង៖ ដោយយល់ឃើញថាថ្នាក់រៀនមិនប៉ះពាល់ដល់ម៉ោងធ្វើការរបស់គ្រួសារ ក៏ដូចជាពេលវេលាពលកម្មរបស់ខ្លួន ម៉្លោះហើយពេលឮដំណឹងថាមូលដ្ឋានមានចាត់តាំងថា្នក់រៀន រូបខ្ញុំក៏សុំចុះឈ្មោះ ចូលរៀនថ្នាក់ទី ៥ ពេលចូលរៀន រូបខ្ញុំទើបកំណត់បានពីបណ្ដាចំណេះដឹងថ្មី ព័ត៌មានថ្មី វិទ្យាសាស្រ្តបច្ចេកទេសថ្មីដើម្បីអនុវត្តទៅក្នុងជីវភាពបច្ចុប្បន្ន។
លោក ង៉ូវ៉ាំងញ៉ អនុប្រធានការិយាល័យអប់រំ និងបណ្ដុះបណ្ដាលស្រុកកូវង៉ាងមានប្រសាសន៍ថា៖ ចាប់ពីខែឧសភាឆ្នាំ ២០២៤ មកទល់ពេលនេះ បណ្ដាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅច្រើនស្ថិតក្នុងកម្មវិធីគោលដៅជាតិ បើកថ្នាក់រៀនបំបាត់អនក្ខរកម្មបានចំនួន ១៨ ថ្នាក់ ដោយមាន សិក្ខាកាមចំនួន ៣៨០ រូបចូលរៀន។ បណ្ដាសិក្ខាកាមចូលរៀនថ្នាក់អនក្ខរកម្មបានកំណត់ទៅតាមអំឡុងអាយុពី ១៥-៦០ ឆ្នាំ បានទទួលរបបឧបត្ថម្ភ តាមសេចក្ដីសម្រេចចិត្តលេខ ០៣/២០២៣/NQ- HĐND ចុះថ្ងៃទី ២៧/០២/២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត “កំណត់កម្រិតចំណាយឧបត្ថម្ភ បំបាត់អនក្ខរកម្មលើភូមិសាស្រ្តខេត្តត្រាវិញ”។ ថ្នាក់រៀនសុទ្ធតែបានប្រគល់ជូនមជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំទទួលបន្ទុក។
ផ្ដើមពីថវិការបស់មជ្ឈិមបានបែងចែកអនុវត្តកម្មវិធីពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ប្រភពថវិកាខេត្តបដិភាគ ឧបត្ថម្ភសិក្ខាកាមតាម បណ្ដាថ្នាក់បំបាត់អនក្ខរកម្ម បណ្ដាមូលដ្ឋានអប់រំ កម្មាភិបាល គ្រូបង្រៀនបណ្ដាថ្នាក់បំបាត់អនក្ខរ កម្ម ស្ថាប័នគ្រប់គ្រងអប់រំ អង្គការចាត់តាំងបុគ្គល ដែលពាក់ព័ន្ធដល់ការងារបំបាត់អនក្ខរកម្ម។
សិក្ខាកាម ត្រឹងធីកិ្វញ ធ្វើលំហាត់គណិតវិទ្យា។
ជាក់ស្ដែគឺ ប្រជាជនក្នុងតំបន់ជនរួមជាតិភាគតិចចូលរួមថ្នាក់បំបាត់អនក្ខរកម្មទទួលបានប្រាក់ឧបត្ថម្ភ ម្នាក់ៗក្នុងពេលរៀនមួយពេលចំនួន ៥០.០០០ ដុង បានចំណាយទិញបញ្ជីសៀវភៅតាមដានដំ ណាក់កាលរៀនសូត្រ សៀវភៅពុម្ពប្រើប្រាស់រួមជាមួយកម្រិតសិក្ខាកាមម្នាក់ៗក្នុងមួយឆ្នាំចំនួន ៤០០.០០០ ដុង។ ក្រៅពីនោះ ថ្នាក់រៀននៅទាំងទទួលបានការឧបត្ថម្ភថវិកាសម្រាប់អុជបំភ្លឺពេលរាត្រី (ក្នុងពេលរៀនមួយពេលចំនួនអគ្គិសនី ១KW )។ អ្នកចូលរួមផ្សព្វផ្សាយ កៀរគរអ្នកមិនចេះអក្សរ ឬមិនចេះអក្សរឡើងវិញមករៀនថ្នាក់អនក្ខរកម្មក៏ទទួលបានថវិកាឧបត្ថម្ភម្នាក់ៗក្នុងមួយថ្ងៃចំនួន ១០០.០០០ ដុង។
តាមដំណឹងពីគណៈកម្មាធិការប្រជាជនខេត្ត អំពីលទ្ធផលទទួលស្គាល់សម្រេចសម្បទាឧត្តានកម្មអប់រំ និងបំបាត់អនក្ខរកម្មលើភូមិសាស្រ្តខេត្ត បច្ចុប្បន្ន ១០៦/១០៦ ឃុំ សង្កាត់ ទីប្រជុំជន និង ៩/៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងសម្រេចសម្បទា បំបាត់អនក្ខរកម្មកម្រិត ២ ដោយមានមនុស្សជិត ៦៨៨.០០០ នាក់ក្នុងអំឡុងអាយុពី ១៥-៦០ ឆ្នាំ ចេះអក្សរ(សម្រេច ៩៣,៩៦%) ចំនួនអ្នកមិនចេះ អក្សរកម្រិត ១ នៅជាង ១០.៥០០ នាក់(ស្រូបយកអត្រា ១,៤៤%) ចំនួនអ្នកមិនចេះអក្សរកម្រិត ២ ចំនួន ៤៤.១៩២ នាក់(ស្រូបយកអតា្រ ៦,០៤%)។ អាស្រ័យហេតុនោះ ការអនុវត្តន៍គោលនយោបាយ នេះជាការសម្ដែងពីការយកចិត្តទុកដាក់របស់ខេត្តចំពោះការងារបំបាត់អនក្ខរកម្មក្នុងតំបន់ជន រួមជាតិភាគតិចនិយាយដោយឡែក និងក្នុងទូទាំង ខេត្តនិយាយរួម រួមចំណែកលើកកម្ពស់គុណភាព អប់រំ បណ្ដុះបណ្ដាលលើភូមិសាស្រ្តខេត្ត៕ អត្ថបទ-រូបថត៖ សម្បត្តិ
សមាគមសហព័ន្ធន៍នារីឃុំតឹងហ្វា ស្រុកទីវកឹងមានសមាជិកា ១.៣៣៩ នាក់ ក្នុងនោះ ៤៥% ជាជនជាតិខ្មែរ។ ដើម្បីជំនួយឲ្យសមាជិការួមបង្កើនចំណេះ ដឹងអំពីច្បាប់ សមាគមនារីឃុំបានចាត់តាំងផ្សព្វផ្សាយច្បាប់ដោយច្រើនរូប ភាពដូចជា៖ ផ្សាយព័ត៌មាន សំណេះសំណាលប្រធានបទភ្ជាប់ជាមួយនឹងប្រជុំ ជីវភាពសាខាសមាគមនារីបណ្តាភូមិ។ល។