24/05/2023 06:53
ជូនលិខិតសរសើរដល់សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងបណ្តាសកម្មភាពទិវាមហាសាមគ្គីទូទាំងប្រជាជាតិ។ រូបថត៖ ថាញ់ក្វាង
តាមសេចក្តីរបាយការណ៍របស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកទីវកឹង បានឱ្យដឹងថា៖ ឆ្លងអស់រយៈកាល ២០ ឆ្នាំ កន្លង ទិវាមហាសាមគ្គីទូទាំងប្រជាជាតិនៅលើភូមិសាស្ត្រស្រុកទាក់ទាញបានសមាសភាពមុខសញ្ញា និងប្រជាជនគ្រប់ជាន់ថ្នាក់ចូលរួម យ៉ាងកុះកររួមចំណែករឹតបន្តឹងបន្ថែមផែនមហាសាមគ្គីទូទាំងប្រជាជាតិក្នុងសហគមន៍លើភូមិសាស្ត្រ។ ឆ្លងតាមនោះ មានអង្គការចាត់តាំងបុគ្គលនៅក្នុង និងក្រៅស្រុកបានចូលរួមវិភាគទានឧបត្ថម្ភប្រភពធនធានជាច្រើនសម្រាប់ ការងារសង្គមសុខុមាលភាព កសាងជនបទថ្មី អារ្យធម៌ទីក្រុងនៅលើភូមិសាស្ត្រស្រុកគិតជាទឹកប្រាក់ជិត ៤០ ពាន់លានដុង។ ក្នុងនោះ ជូនអំណោយចំនួន ៤៧.៨៨៩ ចំណែកដល់មុខសញ្ញាគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារជិតក្រ សិស្ស និស្សិតដែលមានស្ថានភាព ទុក្ខលំបាក។ ឧបត្ថម្ភកសាងផ្ទះមហាសាមគ្គីបាន ៣២៥ ខ្នង កសាងស្ពានជនបទបាន ១៦ កន្លែង និងបណ្តាកំណាត់ផ្លូវភ្លឺ-ជ្រះ-ស្អាតបម្រើ តម្រូវការពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន ។ល។ ឆ្លងតាមនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានក្នុងស្រុក ទីវកឹង បានកំណត់ត្រាស្ងើចសរសើរដល់សមូហភាព ១.១២០ កន្លែង និងបុគ្គល ៥.៥៦០ លើកនាក់ដែលមានស្នាដៃឆ្នើម។
ការព្រមព្រៀង និងចូលរួមឧបត្ថម្ភយ៉ាងសកម្មរបស់បណ្តាអង្គការចាត់តាំង បុគ្គលបានរួមចំណែកជួយឱ្យស្រុកទីវកឹងអនុវត្តសម្រេច គោលដៅសំខាន់ៗ។ ជាតួយ៉ាងដូចជា គិតមក ដល់បច្ចុប្បន្ននេះ ក្នុងទូទាំងស្រុកទីវកឹងមានគ្រួ សារប្រជាជនចំនួន ៩៧,២៦% បានទទួល ស្គាល់គ្រួសារវប្បធម៌ជនបទថ្មី មាន ១១/១១ អនុសង្កាត់វប្បធម៌មាន ៦៩/៦៩ ភូមិវប្បធម៌-ជនបទថ្មី មាន ០៩ ភូមិជនបទថ្មីគំរូខ្នាត មាន ០៧ ឃុំជនបទថ្មីលើកកម្ពស់ មាន ០២ ទីប្រ ជុំជនអារ្យធម៌ និងស្រុកទីវកឹងបានទទួលស្គាល់ សម្រេចគោលដៅស្រុកជនបទថ្មីកាលពីឆ្នាំ ២០១៨ សព្វថ្ងៃកំពុងបន្តខិតខំអនុវត្តសម្រេចគោលដៅស្រុកជនបទថ្មីលើកកម្ពស់នៅឆ្នាំ ២០២៤ និងក្លាយជាទីផ្សាររួមខេត្តស្ថិតក្រោមឱវាទខេត្តនៅឆ្នាំ ២០២៥ តាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្តបានដាក់ចេញ។
នាឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹងបានជូនលិខិតសរសើរ ៥៩ ច្បាប់ដល់សមូហភាព ២៤ កន្លែង និងបុគ្គល ៣៥ នាក់ដែលមានស្នាដៃឆ្នើមក្នុង ២០ ឆ្នាំចាត់តាំងបណ្តាសកម្មភាពទិវាមហាសាមគ្គីទូទាំងប្រជាជាតិដំណាក់កាល ២០០៣-២០២៣ នៅលើភូមិសាស្ត្រស្រុក៕ ថាញ់ក្វាង-រតនា