17/05/2022 08:19
នគរបាលខេត្តអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរមហាបុណ្យពិសាខបូជា។ រូបថត៖ ហូយ៉ាង
ទទួលបដិសណ្ឋារកិច្ចប្រតិភូមានព្រះឧបជ្ឈាយ៍ធិចទ្រីមិញ សមាជិកក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម អនុប្រធានអចិន្ត្រៃយ៍គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត ត្រាវិញ ព្រះចៅអធិការវត្តលឿងស្វៀង ព្រះតេជគុណធិចហ្វេថាំង អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ ព្រះចៅអធិការវត្តវិញភឿក និងព្រះចៅអធិការ។
ស្ថិតនៅនឹងបណ្តាកន្លែងដែលបានទៅដល់វរសេនីយ៍ឯកត្រឹងស្វឹងអាញ់បានប្រសិទ្ធពរ និងផ្ញើបិយវាចាសួរសុខទុក្ខដល់ព្រះសង្ឃគ្រប់ព្រះអង្គ អ្នកមុខអ្នកការ ដូនជី ពុទ្ធបរិស័ទទទួលអំណរមហាបុណ្យ ពិសាខបូជានិងកំណត់ត្រានូវការរួមវិភាគទានយ៉ាងសំខាន់របស់ក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម-គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញរួមជាមួយនឹងព្រះសង្ឃ គ្រប់ព្រះអង្គ ដូនជី ពុទ្ធបរិស័ទទៅក្នុងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ រួមចំណៃកពង្រីកសេដ្ឋកិច្ច -សង្គមនៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ សង្ឃឹមថាព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទគប្បីបន្តពង្រីកប្រវេណីដ៏ល្អរបស់ពុទ្ធសាសនាវៀតណាម ចូលរួមជ្រោមជ្រែងយ៉ាងសកម្មក្នុងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ ចលនាប្រជាជនទាំងមូលចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់មាតុប្រទេស រួមចំណែកទៅក្នុងសកម្មភាពសុខុមាលភាពសង្គម និងកសាងផែនមហាសាមគ្គីទូទាំងប្រជាជាតិកាន់តែស្និទ្ធស្នាលជាង។
មានយោបល់ជាមួយនឹងក្រុមប្រតិភូការងារ ព្រះចៅអធិការវត្តបានសំដែងនូវក្តីរីករាយ និងអំណរគុណដោយបានការយកចិត្តទុកដាក់របស់គណៈនាយកនគរបាលខេត្ត ជានិច្ចកាលបង្កលក្ខណៈល្អ សម្រាប់ពុទ្ធសាសនាខេត្តសម្រេចរាល់ភារកិច្ចការងារពុទ្ធសាសនាបញ្ជាក់ថាសមាគមពុទ្ធសាសនា វៀតណាមខេត្តជានិច្ចពង្រីកប្រវេណី រួមដំណើរជាមួយនឹងប្រជាជាតិ សាមគ្គី កសាងមាតុភូមិ បន្តចលនាព្រះសង្ឃ ដូនជីពុទ្ធបរិស័ទសកម្មចូលរួមបណ្តាប្រឡងប្រណាំងស្នេហាជាតិ សកម្មភាពសប្បុ រសធម៌ រួមចំណែកកសាងខេត្តយើងពីមួយថ្ងៃកាន់តែអភិវឌ្ឍន៍៕ ប្រែសម្រួល៖ រតនា