19/04/2022 16:28
អស់រយៈកាល ០៥ ឆ្នាំកន្លងដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្រ្តខេត្តត្រាវិញ ចលនាជះឥទ្ធិពលយ៉ាងខ្លាំងក្លាលើគ្រប់វិស័យជីវភាពប្រជាជន ចលនាប្រជាជនពង្រីកប្រវេណីសាមគ្គី បំផុសពិសេសគឺប្រភពកម្លាំង សក្ដានុពល តម្លាភាព ក្នុងការពង្រីកសេដ្ឋ កិច្ច-សង្គមរបស់ខេត្ត កែលម្អ និងលើកកម្ពស់ ជីវភាពសម្ភារ ស្មារតី កសាងរបៀបរស់នៅអារ្យធម៌ និងយុត្តិធម៌។ ជំរុញទឹកចិត្តប្រជា ជនគ្រប់ជាន់ស្រទាប់សាមគ្គីចូលរួមពង្រីកសេដ្ឋកិច្ច សកម្មជួយគ្នាកាត់បន្ថយភាពក្រីក្រស្ថិរភាព លើកកម្ពស់ជីវភាព ជំរុញទឹកចិត្តឲ្យធ្វើមានធ្វើបានស្របច្បាប់។ រណសិរ្ស និងបណ្តាអង្គការចាត់តាំងជាសមាជិកចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលមកដាំឈើហូបផ្លែមានប្រសិទ្ធភាពបានជាង ២០.០០០ ហិកតា ចូលរួមក្នុងបណ្តាក្រុមសហការ សហករណ៍។ កសាងបណ្តាទម្រង់ចងសម្ព័ន្ធផលិត លក់ផលិតផល ជំរុញមាំការអនុវត្តន៍កម្មវិធីឃុំនីមួយៗមានផលិតផលពិសេសមួយមុខ (ទូទាំងខេត្តមានផលិតផល ៨០ ប្រភេទបានទទួលស្គាល់ជាផលិតផល OCOP)។ ប្រជាជនបរិច្ចាគដីជាង ០២ លានម៉ែត្រក្រឡា ចូលរួមថ្ងៃពលកម្ម ជាង ៣០០.០០០ ថ្ងៃ និងគបវាល់រួមវិភាគទានជាសម្ភារសម្រាប់កសាងបណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធជនបទគិតជាតម្លៃជាង ៧៣៥ ពាន់លានដុង។
ប្រជាជនគ្រប់ជាន់ស្រទាប់លើកកម្ពស់ស្មារតីសាមគ្គីកសាងជីវភាពវប្បធម៌ ថែទាំ បុព្វហេតុអប់រំ ពង្រីកប្រភពធនធានមនុស្ស ថែទាំសុខភាពប្រជាជន កសាងគ្រួសារវប្បធម៌។ ពង្រីកប្រវេណីតបស្នងសងគុណ ជួយគ្នាទៅវិញទៅមក រួមចំណែកអនុវត្តមានប្រសិទ្ធភាពចលនាប្រឡងប្រណាំង “ទូទាំងប្រទេសចូលរួមដើម្បីជនក្រីក្រ មិនទុកឲ្យអ្នកណាម្នាក់នៅពីក្រោយខ្នង”។
លោក ង្វៀងវ៉ាំងត្រៀកប្រគេនប្រាក់ឧបត្ថម្ភបង្ការជំងឺកូវីដ-១៩ ដល់ព្រះឧបជ្ឈាយ៍ថាច់ហ្វាយ។ រូបថត៖ រតនា
គិតតាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ ចលនាមូលនិធិ “ដើម្បីជនក្រីក្រ” គ្រប់លំដាប់ថ្នាក់បានជាង ២២៤ ពាន់លានដុង មូលនិធិ “សុខុមាលភាពសង្គម” បានជាង ២៤៣ ពាន់លានដុង។ ផ្តើមពីបណ្តាប្រភពមូលនិធិនោះ បានផ្សព្វផ្សាយកសាង និងជួសជុលផ្ទះជូនគ្រួសារក្រីក្រ ជិតក្រដែលជួបការលំបាកអំពីលំនៅឋានបានជិត ៣.២០០ ខ្នងជួបការ និងផ្ទះឧបការគុណជូនគ្រួសារគោលនយោបាយបានជិត ១.០០០ ខ្នង ។ ជូនអំណោយដល់គ្រួសារក្រីក្រមានស្ថានភាពលំបាកបានជិត ២១៣.០០០ ចំណែក។ កសាងសំណង់បម្រើក្នុងប្រជុំជីវភាពប្រជាជនបាន ៣៥០ សំណង់។ ឧបត្ថម្ភពិនិត្យ ព្យាបាលជំងឺជូនជនក្រីក្របានជិត ៣៤.០០០ លើកនាក់។ ចាប់តាំងពីឆ្នាំ ២០២០ មកដល់ពេលនេះឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយគាំពារសង្គម (អ្នកមានវ័យចាស់អនាថាមានអាយុពី ៦០ ឆ្នាំឡើទៅ)។ ចលនាបង្កបានភាពវិវឌ្ឍន៍យ៉ាងសកម្មក្នុងទូទាំងសង្គម ស្តីអំពីចំណេះដឹងក្នុងការចូលរួមរក្សាអនាម័យបរិស្ថាន ទប់ទល់ជាមួយអាកាសធាតុប្រែប្រួល កសាងទិដ្ឋភាពបរិស្ថានភ្លឺ-បៃតង-ជ្រះ-ស្អាត។ ពង្រីកប្រជាធិបតេយ្យភាព សកម្មចូលរួមសង្កេតពិនិត្យ និងធ្វើវិវេចនាកម្មសង្គម រួមចំណែកកសាងប្រព័ន្ធនយោបាយមូលដ្ឋានស្អាតស្អំរឹងមាំ។ រណសិរ្សគ្រប់លំដាប់ថ្នាក់សហការជាមួយបណ្តាអង្គការចាត់តាំងសមាជិកផ្សព្វផ្សាយកសាងទម្រង់មានប្រសិទ្ធភាពជាច្រើនលើគ្រប់វិស័យដោយភ្ជាប់ជាមួយចលនា។ សហការចាត់តាំងចេញទ័ពអនុវត្តសារាចរលេខ ១៥-CT/TU របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត “ស្តីពីជំរុញការងារគ្រប់គ្រងសណ្តាប់ធ្នាប់សាងសង់ និងអនាម័យបរិស្ថាននៅនឹងបណ្តាទីក្រុង តំបន់ប្រជាជនស្នាក់នៅ ក្នុងសកម្មភាពផលិត- ធ្វើអាជីវកម្ម សេវាកម្មលើភូមិសាស្រ្តខេត្តត្រាវិញ” បានជាង ៣៤.០០០ លើក ដាំដើមឈើថ្មីគ្រប់ប្រភេទបានជាង ១,៣ ដើម។ ចូលរួមកសាងដងផ្លូវភ្លឺ-បៃតង-ជ្រះ-ស្អាតជិតបាន ៤០០ ខ្សែ។ សហការកសាងទម្រង់ “ផ្សព្វផ្សាយ អប់រំមុខសញ្ញានៅនឹងបណ្តាមូលដ្ឋានសាសនា” បានជាង ១២០ ទម្រង់កសាងទម្រង់ “ផ្សព្វផ្សាយ អប់រំមុខ សញ្ញានៅនឹងគ្រួសារ និងសហគមន៍ប្រជា ជនស្នាក់នៅ” បានជិត ១៩០ ទម្រង់ កសាងទម្រង់ “លើភូមិសាស្រ្តគ្មានគ្រឿងញៀន” បាន ១៤ ទម្រង់ កសាងទម្រង់ “បន្ថយ ០៣ រក្សា ០៣” បាន ៤៣ ទម្រង់ ។ល។ រួមចំណែកធានាសណ្តាប់ធ្នាប់ សន្តិសុខសង្គម។
កិច្ចចលនាបានរួមចំណែកជាក់ស្តែងក្នុងលទ្ធផលចលនាប្រឡងប្រណាំង “ត្រាវិញរួមជាមួយទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី”។ គិតមកទល់ពេលនេះ មាន ៧៧ ឃុំសម្រេចលក្ខឋានជនបទថ្មី (ក្នុងនោះមាន ៧២ ឃុំបានជូនសេចក្តីសម្រេចចិត្តទទួល ស្គាល់) ២១ ឃុំសម្រេចលក្ខឋានជនបទថ្មី លើកកម្ពស់ ៦/៩ អង្គភាពថ្នាក់ស្រុកសម្រេច លក្ខឋានស្រុកជនបទថ្មី និងសម្រេចជាសារវន្ត ភារកិច្ចកសាងជនបទថ្មី។
មេរៀនបទពិសោធន៍សំខាន់ក្នុងការកសាងជនបទថ្មី អារ្យធម៌ទីក្រុងគឺបង្កបានការព្រមព្រៀង ស្របមតិក្នុងការដឹកនាំ ចង្អុលការ ចាត់តាំងអនុវត្ត និងកេណ្ឌប្រមូលការចូលរួមវិភាគទានយ៉ាងសកម្មពីប្រជាជន។ សេចក្តីសម្រេចចិត្តលេខ ០៤-NQ/TU ចុះថ្ងៃទី ២០ កក្កដា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្ត “ស្តីពីការកសាងខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ “ បានដាក់ចេញភារកិច្ចមួយក្នុងចំណោមភារកិច្ច និងដំណោះស្រាយសំខាន់ៗគឺ “បន្តជំរុញមាំការងារផ្សព្វផ្សាយ លើកកម្ពស់ចំណេះដឹងជូនកម្មាភិបាល បក្ខជន និងប្រជាជន លើកកម្ពស់បណ្តាចលនាប្រឡងប្រណាំងកសាងជនបទថ្មី” ជាមួយទស្សនៈ “កសាងជនបទថ្មី ជាភារកិច្ចនយោបាយសំខាន់ ជាប្រចាំ យូរអង្វែងរបស់ទូទាំងប្រព័ន្ធនយោបាយ និងប្រជាជនចូលរួម។ ពង្រីកកម្មវិធីគោលដៅជាតិកសាងជនបទថ្មីស្ថិរភាព យោងលើមូលដ្ឋានពង្រីកតួនាទីរបស់បុគ្គល របស់សហគមន៍ប្រជាជនស្នាក់នៅ ជាមួយនឹងគោលលំនាំ “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ ប្រជាជនតាម ដានសង្កេតពិនិត្យ និងប្រជាជនទទួលផលប្រយោជន៍” ធានាលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីរបស់ប្រជាជនគឺជាគន្លឹះស្នូល។ ទន្ទឹមនឹងនោះ បន្តលើកកម្ពស់គុណភាពបណ្តាលក្ខឋានដែលសម្រេចបានក្នុងដំណាក់កាល ២០១០-២០២០” ជាមួយនឹងគោលដៅជាក់ស្តែងគឺ៖ ដល់ឆ្នាំ ២០២៣ មានឃុំ ១០០% សម្រេចលក្ខឋានជនបទថ្មី (ឆ្នាំ ២០២២ មានបន្ថែម ០៤ ឃុំ ឆ្នាំ ២០២៣ មានបន្ថែម ០៤ ឃុំ)។ ខិតខំមានឃុំ ៥១% សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ និង ២០% ឃុំសម្រេចលក្ខឋានជនបទថ្មីគំរូ។ល។ ខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥។
លោក ង្វៀងវ៉ាំងត្រៀកប្រគេនឧបត្ថម្ភបង្ការជំងឺកូវីដ-១៩។ រូបថត៖ រតនា
ដើម្បីបន្តលើកកម្ពស់គុណភាពរបស់កិច្ច ចលនានោះក្នុងពេលខាងមុខ រណសិរ្សគ្រប់លំដាប់ថ្នាក់ និងបណ្តាអង្គការជាសមាជិកគប្បីកំណត់ច្បាស់វិធានការសំខាន់ៗ ដំបូងបង្អស់គឺផ្តុំកម្លាំងជំរុញមាំការងារផ្សព្វផ្សាយ ចលនា ពង្រីកតួនាទីរបស់បុគ្គល ប្រជាជនក្នុងការចូលរួមកសាងជនបទថ្មី អារ្យធម៌ទីក្រុង ជាមួយគោលលំនាំ “ប្រជាជនដឹង ប្រជាជន ពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ ប្រជាជនតាមដានសង្កេតពិនិត្យ និងប្រជាជន ទទួលផលប្រយោជន៍” ធ្វើឲ្យសម្បូរបែបបណ្តាវិធីសាស្រ្តកេណ្ឌប្រមូលប្រភពកម្លាំង និងប្រើ ប្រាស់មានប្រសិទ្ធភាពបណ្តាប្រភពកម្លាំង។ បន្តចាត់តាំងអនុវត្តមានប្រសិទ្ធភាព ខ្លឹមសារជាក់ស្តែង ០៥ យ៉ាងរបស់ចលនាភ្ជាប់ជាមួយ នឹងចលនាប្រឡងប្រណាំង “ត្រាវិញរួមជាមួយទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី” រួចសម្គាល់ថានេះជាភារកិច្ចនយោបាយសំខាន់ និងជាប្រចាំរបស់ទូទាំងប្រព័ន្ធរណសិរ្ស។
លើកកម្ពស់ការងារទទួលបន្ទុករបស់រណសិរ្សក្នុងការចាត់តាំងយកមតិសង្គមក្នុងការពេញចិត្តរបស់ប្រជាជនស្តីអំពីលទ្ធផលក្នុងការកសាងជនបទថ្មី ធានាសត្យានុម័ត យោបល់ស្មោះត្រង់ គោលបំណងរបស់ប្រជាជនចំពោះលទ្ធផលកសាងជនបទថ្មីនៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ពង្រីកតួនាទីត្រួតពិនិត្យ និងធ្វើវិវេចនាកម្មសង្គមរបស់រណសិរ្ស បណ្តាអង្គការចាត់តាំងនយោបាយ-សង្គម និងប្រជាជនចំពោះការផ្សព្វផ្សាយអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីលើភូមិសាស្រ្តខេត្ត ដើម្បីវាយតម្លៃទាន់ពេលលទ្ធផលដែលសម្រេចបានក្នុងរាល់ដំណាក់កាល រកឃើញបណ្តាភាពអន់ខ្សោយ ដោះស្រាយបណ្តាការលំបាក។ ឆ្លងតាមរយៈនោះមានយោបល់ស្នើឲ្យដាក់ចេញបណ្តាវិធានការដោះស្រាយមានប្រសិទ្ធភាពជាង រួមចំណែកអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តលេខ ០៤-NQ/TU របស់គណៈកម្មាធិការបក្សខេត្ត និងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១៕
ប្រែសម្រួ៖ តឹងង៉ុក