31/01/2023 14:08
ព្រះវិហារវត្តគិរីសុវណ្ណ (ចុងមីសចាស់)។
អញ្ជើញចូលរួមពិធីនេះ មានលោកគាងក្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកគាងបុណ្យ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខត្ត លោកថាច់មុនី អនុប្រធានគណៈជនជាតិខេត្ត អ្នកស្រីត្រឹងធីគីមជុង លេខាបក្សស្រុកកូវង៉ាង លោកង្វៀងវុាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងរួមជាមួយតំណាងថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែកខេត្ត ស្រុក បណ្ដាព្រះឧបជ្ឈាយ៍ ព្រះចៅអធិការនៃបណ្ដាវត្ត និងមាមីងពុទ្ធបរិស័ទគ្រប់ចតុទ្ទិស។
វត្តគិរីសុវណ្ណ (ចុងមីសចាស់)មានទីតាំងនៅភូមិចុងមីសចាស់។ ចាប់តាំងពីឆ្នាំ ២០១៨ រហូតមកទល់ពេលនេះ វត្តបានជួសជុល និងស្ថាបនាថ្មីសំណង់មួយចំនួនដូចជា៖ ព្រះវិហារ របង សាលា ទាន ព្រះចេតិយ។ល។ សរុបថវិកាជិត ១២ ពាន់លានដុង អាស្រ័យដោយបណ្ដាព្រះចៅអធិការវត្តចលនាអង្គការចាត់តាំង សប្បុរសជន និងពុទ្ធបរិស័ទទាំងចតុទ្ទិសរួមវិភាគទានដើម្បីបង្កលក្ខណៈឲ្យពុទ្ធបរិស័ទមានកន្លែងសម្រាប់ប្រជុំជីវភាព ប្រារព្ធពិធីបុណ្យប្រពៃណីជាតិ។ បានដឹងថា វត្តគិរីសុវណ្ណ(ចុងមីសចាស់)បានចាប់ផ្ដើមស្ថាបនាឡើងនៅឆ្នាំ ១៦៥៤ លើផ្ទៃដីចំនួន ៤៥.០០០ ម៉ែត្រក្រឡា៕
ពណ៌នារូបថត៖ ម៉ីញ៉ឹង-ថាច់ហ្វាង
ពិធីសូត្រមន្តរណ្តៅសីមា។
ព្រះចៅអធិការបណ្តាវត្តចូលកុសលពិធីបុណ្យបញ្ចុះខណ្ឌសីមាជាមួយព្រះចៅអធិការវត្តចុងមីសចាស់។
ពុទ្ធបរិស័ទចូលកុសល។
ក្បួនដង្ហែប្រទក្សិណជុំវិញព្រះវិហារ។
ថ្នាក់ដឹកនាំខេត្ត ស្រុកចូលរួមពិធីបញ្ចុះខណ្ឌសីមា។