19/10/2021 08:29
ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រគេនព្រះសង្ឃ។
ពេលទទួលបានដំណឹងថាចាប់ពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ ទូទាំងខេត្តត្រាវិញចាត់តាំងយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន ក្រៅពីការចលនាសប្បុរសជនឧបត្ថម្ភប្រជាជនជួបការលំបាកដោយសារអាសន្នរោគ កូវីដ-១៩ នោះ ព្រះតេជគុណថាច់ញ៉ឹក អនុប្រធាន អចិន្រ្តៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវតែងសកម្មផ្សព្វផ្សាយ ចលនាព្រះសង្ឃពុទ្ធបរិស័ទឲ្យអនុវត្តល្អបណ្ដាវិ ធានការបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩។ ព្រះអង្គចលនាព្រះសង្ឃឲ្យទៅចាក់វ៉ាក់សាំងគ្រប់គ្រាន់ពេលដល់ពេលកំ ណត់។ គិតមកទល់ពេលនេះ ព្រះសង្ឃនៅតាមបណ្ដាវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរលើភូមិសាស្រ្តស្រុកថ្កូវបានចាក់វ៉ាក់សាំងម្ជុលទី ២ សម្រេចប្រមាណ ៨០%។ ព្រះសង្ឃដែលមិនទាន់ បានចាក់ភាគច្រើនព្រះជន្មមិនទាន់គ្រប់ ១៨ វស្សា។
កត់ត្រានៅទីប្រជុំជនឌិញអាងកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ ប្រជាជននិយាយរួម មាមីងខ្មែរនិយាយដោយឡែក រីករាយយ៉ាងខ្លាំងទៅកាន់កន្លែងចាក់វ៉ាក់សាំងតាំងពីព្រលឹម។ នៅកន្លែង ចាត់តាំងចាក់វ៉ាក់សាំង ០២ កន្លែងនៅទីអនុសង្កាត់ លេខ ៧ ទីប្រជុំជនឌិញអាង បណ្ដាសកម្មភាពប្រព្រឹត្តឡើង ដោយមានសណ្ដាប់ធ្នាប់រៀបរយសុវត្ថិភាព។
តាំងពីព្រឹកព្រលឹម បងស្រីថាច់ធីហ្វា នៅអនុសង្កាត់លេខ ៧ ទីប្រជុំជនឌិញអាងបានអញ្ជើញទៅកាន់កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ បងស្រីឲ្យដឹងដោយរីករាយថា៖ “លើកនេះ គ្រួសារខ្ញុំបានចាក់វ៉ាក់សាំងពីនាក់ គឺខ្ញុំនិងប្ដីរបស់ខ្ញុំ។ កូនស្រីច្បងរបស់ខ្ញុំបានចាក់ ២ ម្ជុលហើយ ចំណែកកូនពៅទើបមានវ័យ ១៦ ឆ្នាំ។ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខ្ញុំមានអារម្មណ៍រីករាយហើយសប្បាយយ៉ាងខ្លាំង។ បានចាក់វ៉ាក់សាំងរួចវាស្រួលដល់យើងណាស់ អាស្រ័យហេតុនោះ ខ្ញុំសង្ឃឹមថារដ្ឋ មូលដ្ឋាននឹងមានវ៉ាក់សាំងបន្ថែមសម្រាប់ចាក់ឲ្យប្រជាជនបង្ការជំងឺកូវីដ- ១៩” បងហ្វាចែករំលែកដូច្នោះ។
ដូចមូលដ្ឋានដទៃក្នុងខេត្តដែរ ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរនៅស្រុកថ្កូវមិនបែងចែកថាវ៉ាក់សាំង ជារបស់ប្រទេសណាផលិតឡើយ។ ភាគច្រើនអ្នកទាំងនោះសម្គាល់ថា វ៉ាក់សាំងប្រភេទណាក៏ដោយមុនពេលនាំចូលប្រទេសយើងតែងបាន ក្រសួងសុខាភិបាលពិនិត្យសម្រេចតាមសំណូម ពរនិងធានាសុវត្ថិភាព ម្ល៉ោះហើយស្ងប់ចិត្តរង់ចាំដល់ពេលមូលដ្ឋានជូនដំណឹងក៏នាំគ្នាទៅចាក់ភ្លាម។
អង្គុយរង់ចាំនៅកន្លែងសម្រាប់អ្នកចាក់រួច បងស្រីផាងធីង៉ុកឡាញ់ នៅទីប្រជុំជនឌិញអាង ស្រុកថ្កូវបានចែករំលែកថា៖ “មុនពេលចាក់ថ្នាំខ្ញុំ បានកម្មាភិបាល បុគ្គលិកសុខាភិបាលទីប្រជុំជន ផ្សព្វផ្សាយអំពីប្រភេទថ្នាំដូចជាបណ្ដាអាការៈប្រែប្រួលធ្លាប់ជួបប្រទះក្រោយពេលចាក់វ៉ាក់សាំង។ បានចាក់វ៉ាក់សាំងគឺ ដើម្បីជីវភាពប្រជាជនវិលមកភាពប្រក្រតីវិញ ខ្ញុំរីករាយយ៉ាងខ្លាំង។ វ៉ាក់ សាំងណាក៏បានឲ្យតែបានចាក់ គឺខ្ញុំស្ងប់ចិត្ត។ ខ្ញុំ សង្ឃឹមថាបានចាក់គ្រប់ម្ជុលដើម្បីបានសុវត្ថិភាព ពេលចេញទៅធ្វើការរកស៊ី”។
តាមប្រសាសន៍របស់លោកគាងវុាំងរ៉ែប ប្រធានដំណាក់សុខាភិបាលទីប្រជុំជនឌិញអាង មុននោះ ទីប្រជុំជនឌិញអាងបានចាត់តាំងវ៉ាក់សាំងឲ្យក្រុមមុខសញ្ញាអាទិភាពមួយចំនួន ដូចជា៖ សមណស័ក្ដិ អ្នកមុខ អ្នកការនៃបណ្ដាសាសនា អ្នកមានវ័យចាស់។ល។ បានលៃលកចាក់នៅដំ ណាក់សុខាភិបាល ដើម្បីងាយស្រួលតាមដាន សុខភាព៕ អត្ថបទ-រូបថត៖ ថាច់ហ្វាង