16/11/2021 05:49
មាមីងជនរួមជាតិខ្មែរចាត់តាំងពិធីដាល់អំបុកនៅរមណីយដ្ឋានគូស្រះស្រី។
មាមីងជនរួមជាតិខ្មែរនៅជនបទបាននាំគ្នាដាល់ អំបុកយ៉ាងឈ្ងុយឆ្ងាញ់ សប្បាយរីករាយ ខណៈដែលទើបប្រមូលផលស្រូវថ្មីៗ។ ម្យ៉ាងវិញទៀត ពិធីបុណ្យអកអំបុក ប្រណាំងទូក-ង បណ្តែកប្រទីប និងសំពះព្រះខែកាន់តែខិតជិតមកដល់ ។ ទោះជាឆ្នាំនេះ នៅខេត្តត្រាវិញបានផ្អាកបណ្តាកម្មភាព កម្មវិធីបុណ្យប្រចំាឆ្នាំ ដោយសារជំងឺកូវីដ១៩ ក្តី តែប្រពៃណីទំនៀមទម្លាប់ នៃការរៀបចំពិធីបុណ្យ អកអំបុក នៅតែរៀបចំធ្វើនៅតាមភូមិស្រុក វត្តអារាម ក្នុងសហគមន៍ជាធម្មតា តាមគ្រួសារចាប់តំាង ពីថ្ងៃចេញព្រះវស្សាមក។ ពិសេសមាមីងជនរួមជាតិខ្មែរតែងតែនាំគ្នាដាល់អំបុក នៅក្នុងរដូវនេះ សម្រាប់ទទួលទាន និង យកមករៀបចំពិធីបុណ្យអកអំបុក តាមទំនៀមទម្លាប់ចាស់បុរាណ។
មាមីងជនរួមជាតិខ្មែរភូមិកោះសោម ចុងមីស ជ្រៃប្រាសាទជាដើមសុទ្ធសឹងជាភូមិសាស្ត្រល្បីល្បាញ ថាមានអំបុកឈ្ងុយឆ្ងាញ់ ដែលអំបុកមាមីងជនរួម ជាតិខ្មែរបានធ្វើចេញពីស្រូវខ្សាយឬ ស្រូវដំណើបថ្មី។ តែអំបុកធ្វើពីស្រូវដំណើបឈ្ងុយឆ្ងាញ់ជាងស្រូវខ្សាយ។
បើគេធ្វើដំណើរទៅភូមិចុងមីស ជ្រៃប្រាសាទ ពន្លាជ័យតែងបានប្រទះឃើញរូបភាពមាមីងជន រួមជាតិខ្មែរយើងនាំគ្នាដាល់អំបុកជារបរប្រពៃណី។ អ្នកធ្វើដំណើរឆ្លងកាត់ទីនោះតែងតែនាំគ្នាឈបដំណើរបន្តិច ដើម្បីទិញអំបុកថ្មីៗ ដែលទើបដាល់បាន មកទទួលទាន។ អ្នកខ្លះឈប់ដំណើរដើម្បីឲ្យកូន ចៅរបស់ខ្លួន បានឃើញពីទំនៀមទម្លាប់របស់ជន ជាតិខ្មែរ។
ការដាល់អំបុករបស់មាមីងជនរួមជាតិខ្មែរ គឺជាមុខរបរចិញ្ចឹមជីវិតបន្ថែមពីការធ្វើស្រែចម្ការ។ លើសពីនេះទៅទៀតរបរដែលជាអត្តសញ្ញាណវប្បធម៌ជនជាតិនេះ បានចូលរួមចំណែកក្នុងការ អភិរក្សវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ដូនតាបន្សល់ទុកមក។
នៅតាមមុខផ្ទះ ជាកន្លែងដាល់អំបុក អំបុកខ្លះ នៅក្តៅៗ ទើបយកចេញពីចង្រ្កាន។ អ្នកទិញភ្លក់អំបុកថ្មីៗ ដែលនៅក្តៅតិចៗ មានក្លិនឈ្ងុយស្រួយ។
បណ្តាឆ្នាំមុនៗនេះរបរដាល់អំបុក តម្រូវការគ្នាពី ០៣-០៤ នាក់ ម្នាក់ៗសុទ្ធតែមានភារកិច្ចផ្សេងៗគ្នា។ មានអ្នកជាន់ក្ដឿង មានអ្នកបុកស្រូវ អ្នកខ្លះរែងផលិតផលអំបុកឲ្យស្អាត ។ ថ្វីត្បិត បច្ចុប្បន្ននេះ ឈានដល់សម័យឧស្សាហូបនីយកម្ម ភាវូបនីយកម្មទំនើប អ្នកភូមិខ្លះបានច្នៃការជាន់ក្តឿងពីការជាន់ដោយជើងទៅ ជាការអូសដោយគ្រឿងម៉ាស៊ីទៅវិញ តែគេសង្កេតឃើញថា ជនរួមជាតិខ្មែរយើងនៅតែប្រើប្រាស់ឧបករណ៍បុរាណជាច្រើននៅក្នុងរបរដាល់អំបុកដែរដូចជា ក្តឿងត្បាល ល្អី ចង្អេរ។ សម្ភារៈទំាងអស់នេះ សុទ្ធសឹងជាឧបករណ៍បុរាណដែលបានប្រើប្រាស់ក្នុង ជីវភាពប្រចំាថ្ងៃ ធ្វើពីឈើធ្វើពីឬស្សី។
កាលនោះអ្នកដាល់អំបុក រកលក់អំបុកក្នុងបរិ មាណច្រើន និងតម្លៃបានមិនថ្លៃជាប៉ុន្មានឡើយ។
ប្តូរពីដាល់អំបុក «មិត្តភាព» ទៅជាដាល់អំបុក «ពាណិជ្ជកម្ម»
កាលពីដើមឡើយ ជនរួមជាតិខ្មែរយើងដាល់អំបុកជាលក្ខណៈមិត្តភាពអ្នកភូមិផងរបងជាមួយគ្នា ដាល់ហើយចែកគ្នាហូបជាមួយអ្នកជិតខាង ឬទុកជាអំណោយសម្រាប់បងប្អូននៅជិតឆ្ងាយ។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រពៃណីដាល់អំបុកបានក្លាយ ទៅជាមុខរបរ «ពាណិជ្ជកម្ម» សម្រាប់ប្រជាកសិករខ្មែរយើងកាន់តែច្រើនឡើងនាំគ្នាបង្កើតមុខរបរដាល់អំបុកដោយឧបករណ៍គ្រឿងម៉ាស៊ីន ដើម្បីទាន់លក់ជូនអតិថិជននៅបណ្តាខេត្ត ទីក្រុងក្នុងប្រទេស និងជនបរទេសដែលធ្វើដំណើរកម្សាន្ត នៅខេត្តត្រាវិញនារដូវបុណ្យអកអំបុក។ ហើយពិសេសគឺក្នុងបណ្តាឆ្នាំមុនៗនេះឱ្យតែដល់ពិធីបុណ្យអកអំបុកប្រណាំងទូក-ង បណ្តែតប្រទីប និងសំពះព្រះខែខេត្តតែងបានចាត់តាំងពិធីប្រឡងដាល់អំបុកប្រមូលមាមីងជនរួមជាតិខ្មែរនៅតាមបណ្តាស្រុកក្នុងខេត្តមកផ្តុំនៅរមណីយដ្ឋានគូស្រះ ស្រី និងតំបន់ផ្លូវគំនូរលើជញ្ជាំងជាតំបន់ទេសចរណ៍ ដើម្បីប្រណាំងសម្តែងបង្ហាញការដល់អំបុក ជាការកម្សាន្តផង លក់ឱ្យភ្ញៀវទេសចរផង ចំណែកអ្នកទេសចរបរទេសវិញពួកគេនាំគ្នាចូលរួមទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍។
ពិសេសគឺក្នុងន័យបំផុសគំនិតក្មេងៗជំនាន់ក្រោយ ឲ្យស្គាល់ប្រពៃណីរបស់ជនរួមជាតិខ្មែរក្នុងការធ្វើអំបុកនេះផងដែរ៕ រតនា