05/12/2023 09:19
ព្រះវិហារវត្តបាយ៉ាម ជាកន្លែងលាក់បំពួនកម្មាភិបាលនៅលើពិតាន។
ក្នុងដំណាក់កាលពីឆ្នាំ ១៩៣១-១៩៤២ ក្នុង ជំនាន់ព្រះចៅអធិការ ថាច់តែវ និងញោមវត្តត្រឹមគ្វើយហ៊ី (សាហ៊ី-ម្ចាស់ដីស្នេហាជាតិ) វត្តជាមូលដ្ឋាន បដិវត្តន៍។ ដំបូលព្រះវិហារ និងបណ្ដារណ្ដៅនៅក្នុងវត្តជាកន្លែងលាក់បំពួនបណ្ដាសមមិត្ត ថាច់ញ៉ែន ថាច់រង្ស ថាច់ធីគង់។ល។ការធ្វើកុបកម្មទូទៅខែ ៨/១៩៤៥ ព្រះចៅអធិការគឹមចៅ រួមជាមួយព្រះ សង្ឃ ពុទ្ធបរិស័ទ និងបណ្ដាកងកម្លាំងនាំគ្នាទៅផ្សាររំដួល ផ្សារស្លាប៉ាងលើកបដា បង្កជាកម្លាំង រឹតត្បិត ចាប់បង្ខំអាយ៉ងគ្រប់គ្រងឃុំប្រគល់រដ្ឋអំ ណាចនៅម៉ោង ៩ និង ៣០ នាទីនៃថ្ងៃទី ២៥/៨/ ១៩៤៥។ឆ្នាំ ១៩៤៦ សមមិត្ត ថាច់ម៉ុក ប្រធាន គណៈកម្មាធិការតស៊ូ-រដ្ឋបាលឃុំមកបំពេញ សកម្មភាពនៅវត្តបាយ៉ាម បានចង្អុលការ ការពារ អ្នកគ្រប់គ្រងឃុំង៉ាយស្វៀង ចាប់បានចៅហ្វាយ ស្រុកនៅព្រឹកថ្ងៃទី ៣០/៣/១៩៤៦ រំដោះស្រុកថ្កូវទាំងស្រុងនៅថ្ងៃទី ៣១/១២/១៩៤៦ ជាស្រុក មុនដំបូងបង្អស់នៃភាគបស្ចិមទិសណាមបូរំដោះ ដោយខ្លួនឯង។ ចុងឆ្នាំ ១៩៥១ សមមិត្ត ថាច់ម៉ុក ពលីជីវិតក្នុងលើកតទល់ជាមួយខ្មាំងនៅម្ដុំអណ្ដូង នៃភូមិដំបងពាក់ ព្រះចៅអធិការ គឹមចៅបានចាត់តាំងបុណ្យសព រួចបូជាសពនៅក្នុងវត្ត។ ឆ្នាំ ១៩៥២ ព្រះអង្គ គឹមចៅទទួលនាទីជាព្រះចៅអធិការវត្ត បាយ៉ាម។ ពេលព្រះចៅអធិការ គឹមញៀវកែមវត្ត ដំបងពាក់ត្រូវទាហានខ្មាំងឈ្មោះសៅ ចាប់ទៅ គុកធំនៅត្រាវិញ ព្រះចៅអធិការ គឹមចៅ រួមជាមួយព្រះសង្ឃ ១៥០ អង្គនៃវត្តដំបងពាក់ដង្ហែក្បួន ទៅបាតុកម្មទាមទារដោះលែងព្រះតេជគុណ គឹមញៀវកែម។
ក្នុងដំណាក់កាល ១៩៦០-១៩៦៣ ព្រះចៅ អធិការ គឹមចៅ ព្រះសង្ឃ និងពុទ្ធបរិស័ទវត្តបា យ៉ាម និងវត្តចំនួន ៦ ទៀតគឺ ដំបងពាក់ តារ៉ម ជ្រៃ ប្រាសាទ ជ្រៃគោក រំដួល ស្លាប៉ាង រួមជាមួយគ្រួ សារទាហាផ្ដើមធ្វើបាតុកម្មជាច្រើនលើកដូចជា៖ នៅថ្ងៃទី ១៥/៩/១៩៦០ និងថ្ងៃទី ១៧/៣/១៩៦១ ក្បួនបាតុកម្មមានព្រះសង្ឃ ៩០០ អង្គ និងបរិស័ទ ជាង ៩៦.០០០ នាក់ចាប់បង្ខំឱ្យចៅហ្វាយខេត្តវិញបិញត្រូវប្រគល់រដ្ឋអំណាច និងសន្យាដោះស្រាយ គោលនយោបាយពិសេស។ ក្រៅពីនោះ ព្រះចៅ អធិការ គឹមចៅ ព្រះសង្ឃ ពុទ្ធបរិស័ទវត្តបាយ៉ាម នៅទាំងជំនួយការបណ្ដាសមមិត្ត ថាច់មិញម៉ឹង ថាច់ញ៉ែនញឹម កងឈ្លបឃុំ កងវរសេនាតូច វាយលុកអង្គភាពការិយាល័យការពារស៊ីវិលភូមិដំបងពាក់ ភូមិយុទ្ធសាស្ត្រ បាយ៉ាម ប៉ុស្តិ៍បាយ៉ាម ក្រុម ប្រជាការពាររួមនៅផ្លូវបត់ និងផ្លូវនៃភូមិដើមជ្រៃ។
ដើមឆ្នាំ ១៩៦៧ ព្រះឧបជ្ឈាយ៍ គឹមតុកចើង គណៈសង្ឃចលនាខេត្តមកបំពេញសកម្មភាព នៅវត្តបាយ៉ាម ខ្មាំងពិនិត្យឃើញ និងហ៊ុមព័ទ្ធវត្ត ព្រះចៅអធិការគឹមចៅ ឱ្យព្រះតេជគុណ គឹមតុកចើង គ្រងចីវរគង់អានសៀវភៅ ផុតពីការធ្វើបាប របស់ខ្មាំង។ យុទ្ធនាការ ម៉ូវថឹងឆ្នាំ ១៩៦៨ ខាង កងទ័ពយើងបានព័ទ្ធប៉ុស្តិ៍នៅភូមិស្លាប៉ាង និងភូមិ ព្រែកម្នាស់ ជ្រៃប្រាសាទ ធ្វើឱ្យខ្មាំងរត់យកអាយុជីវិតទៅតំបន់ភូមិរំដួល កងទ័ពកាន់កាប់បាន ប៉ុស្តិ៍ ៦ កន្លែង រំដោះបាន ៥ ភូមិ។ ជោគជ័យនេះ បំផ្លាញចោលយុទ្ធសាស្រ្ត “សង្គ្រាមដោយអន្លើ” របស់អាមេរិកនៅឃុំដូងចូវ និងដូងស្វឹង។ បន្ទាប់មកខ្មាំងក៏បានបាញ់គ្រាប់អាវុធចូលវត្តធ្វើឱ្យសង្ឃ ថាច់ថាញ់សុគត។
ខ្លោងទ្វារវត្តបាយ៉ាម។
ពេលឮដំណឹងថា លោកប្រធានហូជីមិញ ទទួលមរណភាព ព្រះចៅអធិការ គឹមចៅ ចាត់តាំងពីធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោក។ ឆ្នាំ ១៩៧០ ទាហានឈ្មោះ គឹមកើង បាននាំកងទាហានទៅព័ទ្ធផ្ទះយាយ ថាច់ធីឃឹង នៅភូមិញេទឺ ដើម្បីរុករកចាប់ខ្លួនសមមិត្ត បាលឿ ថាច់វង្ស ព្រះអធិការ គឹមចៅ និងសង្ឃ លីស៊ីនប្ មូលផ្ដុំប្រជាជនមកចោមរោមផ្ទះ វាយរគាំងស្គរ ស្រែកហ៊ោកញ្រ្ជៀវ «ទាហានវាយប្រជាជនគ្មាន មូលហេតុ» បង្កជាសម្ពាធឱ្យទាហានដកទ័ព ថយទៅវិញ។
យុទ្ធនាការហូជីមិញ ជាប្រវត្តិសាស្រ្តឆ្នាំ ១៩៧៥ ព្រះចៅអធិការ គឹមចៅបានបំផុសចនាមាមីងពុទ្ធបរិស័ទ ព្រះសង្ឃក្នុងវត្ត និងព្រះសង្ឃទាំង ៧ វត្ត ក្នុងតំបន់វេចនំអន្សមជិត ២០០ នំ ត្រៀមបម្រុង ទឹកផឹក ថ្នាំសង្កូវបម្រើយុទ្ធនាការចាប់ពីថ្ងៃទី ២៩/៤/ ១៩៧៥ ដល់ម៉ោង ១៧ នៃថ្ងៃទី ៣០/៤/១៩៧៥ ខ្មាំងបានប្រគល់កាំភ្លើងសារភាពឥតលក្ខខ័ណ្ឌ។
កត់សម្គាល់ពីស្នាដៃក្នុងសម័យសង្គ្រាមថ្ងៃទី ៣១/១២/២០២០ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចុះហត្ថលេខាលើសេចក្ដីសម្រេច លេខ ៤១០០/QĐ-UBND រៀបចំណាត់ថ្នាក់វត្ត បាយ៉ាមជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត។
បន្តឱ្យប្រពៃណីដ៏ត្រចះត្រចង់នោះ ក្នុងសម័យសន្តិភាព ព្រះសង្ឃ ពុទ្ធបរិស័ទវត្តបាយ៉ាមតែង ពង្រីកល្អស្មារតីសាមគ្គី រួមកសាងវត្តអារាម ចាត់តាំងបណ្ដាថ្នាក់វិជ្ជាខេមរភាសា ថ្នាក់ពុទ្ធិកមធ្យមសិក្សា អប់រំប្រពៃណីស្នេហាជាតិដើម្បីរួមគ្នាពូត ផ្ដុំបន្ថែមសមិទ្ធផលបដិវត្តពីអតីតកាល ពង្រីកល្អ អត្តសញ្ញាណ វប្បធម៌ជនជាតិនាពេលបច្ចុប្បន្ន។
ព្រះតេជគុណ តាំងតិន ព្រះចៅអធិការរង វត្តបាយ៉ាមមានថេរដីកាឱ្យដឹងថា៖ បន្តប្រពៃណីព្រះឧបជ្ឈាយ៍ ព្រះអាចារ្យ ពុទ្ធបរិស័ទជំនាន់មុន ក្នុងការកសាង ការពារវត្តអារាម ក្នុងបណ្ដាឆ្នាំកន្លង រួមជាមួយការកសាងបណ្ដាសំណង់នៅក្នុងវត្ត វត្តនៅទាំងចាត់តាំងបណ្ដាសកម្មភាពវប្បធម៌ អប់រំព្រះសង្ឃ យុវជន កូនចៅជនរួមជាតិខ្មែរឲ្យយល់ពីតម្លៃប្រវត្តិសាស្រ្ត ប្រពៃណី វប្បធម៌ជនជាតិដើម្បីរួមគ្នាបញ្ចេញកម្លាំងកសាងវត្តអារាម មាតុភូមិឱ្យកាន់តែរីកចម្រើនជាងទៀត។
លោក ត្រឹមទ្រឿងសើុង ប្រធានគណៈកម្មាធិការប្រជាជនឃុំដូងស្វឹង បញ្ជាក់ថា៖ បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្តក៏ជា មោទនភាពរបស់បក្ខភាគឃុំ។ ដើម្បីអនុវត្តល្អ អំពីតម្លៃប្រពៃណី វត្តក៏តែងបង្កទំនាក់ទំនងបានល្អជាមួយរដ្ឋអំណាច ពង្រីកស្មារតីសាមគ្គី ធ្វើល្អការងារផ្សព្វផ្សាយ រួមចំណែកនាំយកបណ្ដាសារា ចរ សេចក្ដីសម្រេចចិត្ត គោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋចូលក្នុងជីវភាពជនរួមជាតិខ្មែរ៕ អត្ថបទ-រូបថត៖ សម្បត្តិ