23/12/2022 09:43
ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ថ្លែងសង្ឃដីកានៅពិធីបូកសរុប។
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង ទើបចាត់តាំងសន្និបាតបូកសរុបលទ្ធផល សកម្មភាពឆ្នាំ ២០២២ និងផ្សព្វផ្សាយសកម្មភាពសម្រាប់ឆ្នាំ ២០២៣។ និមន្ត និងអញ្ជើញចូលរួម សន្និបាតមានព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមព្រះពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍ថាច់សង ប្រធានកិត្តិយសសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង រួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ការិ យាល័យមហាផ្ទៃស្រុក និងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វា។
ក្នុងឆ្នាំ ២០២២ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកអនុវត្តល្អការងារផ្សព្វផ្សាយ បណ្ដាសារាចរ សេចក្ដីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដែលពាក់ព័ន្ធដល់ជនជាតិ សាសនា។ ផ្ដើមពីនោះ ការយល់ដឹង និងស្មារតីភ្ញាក់រលឹករបស់ព្រះសង្ឃ ពុទ្ធបរិស័ទសន្សឹមៗបាន លើកកម្ពស់ស្ងប់ចិត្តក្នុងការរៀនសូត្រ ប្រតិបត្តិធម៌អាថ៌វិន័យ សកម្មចូលរួមបណ្ដាចលនាសកម្មភាពបដិវត្តន៍នៅមូលដ្ឋាន។ ក្នុងឆ្នាំ ២០២២ គណៈកម្មការអប់រំពុទ្ធិកសិក្សាស្រុក ព្រះចៅអធិការបណ្ដាវត្តក្នុងស្រុកចាត់តាំងបើកសាលាបង្រៀនអក្សរសាស្រ្តខ្មែរពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ បាន ១១៥ ថ្នាក់ ដោយមានសិស្សានុសិស្ស ២.២៦៤ អង្គ និងរូប។ បើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិបាន ១៦ ថ្នាក់ មានសមណសិស្ស-យុវសិស្ស ២២៩ អង្គ និងរូប។ បើកថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិបាន ០២ ថ្នាក់ មានសមណសិស្ស និងយុវ សិស្ស ៥៦ អង្គ និងរូប។ គណៈអចិន្រ្តៃយ៍ សមា គមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកបានឧទ្ទេសនាមសមណសិស្ស និងសិស្ស ១១១ អង្គ និងរូបឲ្យគណៈកម្មាធិការអប់រំពុទ្ធិកសិក្សាខេត្តបត់បែងតាមបណ្ដាថ្នាក់បាលី ខ្មែរក្នុងស្រុក។ ការងារចាត់តាំងសមាគមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើក កម្ពស់។ សមាគមបានចលនាព្រះសង្ឃ ពុទ្ធបរិស័ទ ឲ្យសកម្មចូលរួមអនុវត្តល្អបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ បំផុតគឺចលនាកសាងឃុំជនបទថ្មី ស្រុកជនបទថ្មី។ ជាពិសេស ក្នុងឆ្នាំ ២០២២ សមាគមស្រុកអនុវត្តល្អការងារសប្បុរសធម៌សង្គម សរុបជាថវិកាជាង ៣,៥ ពាន់លានដុង។
ឆ្នាំ ២០២៣ សមាគមនឹងបន្ដអនុវត្តល្អការងារ បួសរៀនប្រតិបត្តិធម៌អាថ៌វិន័យ។ ជំរុញមាំការងារអប់រំ-បណ្ដុះបណ្ដាលសមណសិស្ស កូនចៅពុទ្ធបរិស័ទ អនុវត្តល្អការងារវប្បធម៌ សង្គម ការងារសប្បុរសធម៌។ ត្រៀមបម្រុងបេក្ខភាពចាត់តាំង មហាសន្និបាតសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក នីតិកាលទី ៧ អាណត្តិកាល ២០២៣ -២០២៨។
ប្រគេនលិខិតសរសើរដល់សមូហភាពដែលមានស្នាព្រះហស្តឆ្នើម។ រូបថត៖ ឌិញកាញ់
ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត បានស្ងើចសរសើរបណ្ដាលទ្ធផលដែលសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងសម្រេចបានក្នុងឆ្នាំ ២០២២។ ឆ្នាំ ២០២៣ សង្ឃឹមថាសមាគមស្រុកនឹងបន្តជ្រោងខ្ពស់ស្មារតីសាមគ្គី ខិតខំអនុវត្តសម្រេចល្អភារកិច្ចដែល បានដាក់ចេញ បំផុតគឺការងារប្រតិបត្តិធម៌អាថ៌វិន័យភ្ជាប់ជាមួយការផ្សព្វផ្សាយច្បាប់។ អនុវត្តល្អការងារសប្បុរសធម៌ និងត្រៀមបម្រុងឲ្យបានល្អបេក្ខភាពសម្រាប់មហាសន្និបាតសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក អាណត្តិកាល ២០២៣-២០២៨។
ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង បានប្រគេនលិខិតសរសើរដល់សមូហភាព ០៧ កន្លែង និងបុគ្គល ១៩ អង្គ និងរូបដែលមានស្នាព្រះហស្តឆ្នើមក្នុងការងារសប្បុរសធម៌ក្នុងឆ្នាំ ២០២២៕ ឌិញកាញ់-ថាច់ហ្វាង