13/12/2022 09:12
លោកមាថាច់ភី (ទី១ខាងឆ្វេង) សំណេះសំណាលជាមួយព្រះចៅអធិការ គណៈអារាមាភិបានវត្តផ្នោអណ្តែត។
ដើម្បីការផ្សព្វផ្សាយប្រគេន-ជូនព្រះសង្ឃ និងពុទ្ធបរិស័ទឲ្យបានល្អ សមាគមបានសហការ ជាមួយព្រះចៅអធិការ គណៈអារាមាភិបាល ផ្សព្វផ្សាយតាមវត្តនៅបណ្តាថ្ងៃសីល និងក្នុងថ្ងៃបុណ្យទានតាមគេហដ្ឋានរបស់ពុទ្ធបរិស័ទ។ល។
ព្រះឧបជ្ឈាយ៍ គឹមថន ប្រធានសមាគមព្រះ សង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់ មានថេរដីកាថា៖ ជាច្រើនឆ្នាំកន្លង សមាគមបានពង្រីកល្អតួនាទីរបស់ព្រះចៅអធិការ គណៈអារាមាភិបាលបណ្តាវត្តដើម្បីប្រឆាំងនឹងការផ្សព្វផ្សាយមួល បង្កាច់របស់បច្ចាមិត្ត។ព្រះចៅអធិការ គណៈអារាមាភិបាលបណ្តាវត្តមានតួនាទីសំខាន់ចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទខ្លាំងណាស់។ ទន្ទឹមនឹងនោះ សមាគមបានសហការជាមួយគណៈកម្មាធិការរណសិរ្សគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយតាមរយៈ ដំណាក់ផ្សាយសំឡេង ជូនខិត្តប័ណ្ណដល់ពុទ្ធបរិ ស័ទក្នុងពិធីផ្សេងៗ ក្នុងពេលជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាដើម ដើម្បីផ្សព្វផ្សាយបណ្តា គោលនយោបាយ ច្បាប់របស់រដ្ឋ កម្មវិធីអនុវត្តរបស់រណសិរ្សមាតុភូមិជូនដល់ប្រជាជន ជំនួយឲ្យប្រជាជនបង្កើនការយល់ដឹងអំពីសិទ្ធិ និងភារកិច្ចរបស់ខ្លួនរួចទទួលបានការឯកភាពខ្ពស់ពីសំណាក់ប្រជាជនគ្រប់លំដាប់ថ្នាក់ក្នុងនោះមានព្រះ សង្ឃ និងពុទ្ធបរិស័ទជាដើម។
លោកមា ថាច់ភី ប្រធានគណៈអារាមាភិបាលវត្តពោធិទេពចេត្យារាម (ផ្នោអណ្តែត) ឃុំដាឡុក ជាអ្នកសកម្មក្នុងការផ្សព្វផ្សាយចលនា ពុទ្ធបរិស័ទ អនុវត្តល្អតាមគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ។
លោកមា ថាច់ភី មានប្រសាសន៍ថា៖ អនុវត្តតាមការណែនាំរបស់គណៈកម្មាធិការបក្ស រដ្ឋ អំណាចមូលដ្ឋាននិងការណែនាំរបស់សមាគម ព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ខ្ញុំតែងផ្សព្វផ្សាយប្រគេន និងជូនចំពោះសង្ឃ ពុទ្ធបរិស័ទ ក្នុងថ្ងៃសីល និងថ្ងៃបុណ្យទានក្នុងវត្ត ក៏ដូចជានៅតាមគេហដ្ឋានរបស់ពុទ្ធបរិស័ទ ដើម្បីព្រះសង្ឃ និងពុទ្ធបរិស័ទបង្កើនស្មារតីសាមគ្គីទូទាំងប្រជា ជាតិក្នុងសហគមន៍និងជឿជាក់តាមការដឹកនាំរបស់បក្ស និងរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយមួលបង្កាច់របស់បច្ចាមិត្ត ដែលឆ្លៀតយកផលប្រយោជន៍អំពីជាតិ និងសាសនា ដើម្បីផ្សព្វផ្សាយមួលបង្កាច់ឲ្យបំបែកបំបាក់ធ្លុង មហាសាមគ្គីទូទាំងប្រជាជាតិ។ ឆ្លងតាមរយៈនោះ ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទតែងមានការប្រុងប្រយ័ត្ន គោរពម៉ឺងម៉ាត់តាមគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ និងសេចក្ដីកំណត់នៅមូលដ្ឋាន រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន។
លោកឌូវុាំងជុក អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកចូវថាញ់ មានប្រសាសន៍ថា៖ “ជាច្រើនឆ្នាំកន្លង សមាគមព្រះ សង្ឃសាមគ្គីស្នេហាជាតិស្រុកបានអនុវត្តល្អកិច្ច សហការផ្សព្វផ្សាយ។ ជាពិសេសសហការបានល្អជាមួយព្រះចៅអធិការ គណៈអារាមាភិបាល បណ្តាវត្តនិងគណៈកម្មាធិការរណសិរ្សគ្រប់លំដាប់ថ្នាក់ ដើម្បីផ្សព្វផ្សាយប្រចាំខែ និងត្រីមាស។ គោលបំណងនៃការផ្សព្វផ្សាយគឺដើម្បីបង្កើនការយល់ដឹងជំរុញទឹកចិត្តប្រជាជនគ្រប់ជាន់ស្រទាប់ ក្នុងនោះមានព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទឲ្យចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ និងការបំផុសចលនារបស់រណសិរ្សមាតុភូមិវៀតណាម គ្រប់លំដាប់ថ្នាក់។ ឆ្លងតាមរយៈនោះបានរួមចំណែកពង្រីកកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិ រក្សាខ្ជាប់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅមូលដ្ឋាន។
គិតតាំងពីដើមឆ្នាំ ២០២២មកទល់ពេលនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូលថាញ់បានសហការជាមួយគណៈកម្មាធិការរណសិរ្សគ្រប់លំដាប់ថ្នាក់ក្នុងស្រុក ច្បាមយកភារកិច្ច នយោបាយរបស់មូលដ្ឋាន ដើម្បីអនុវត្តល្អការងារ ផ្សព្វផ្សាយ។ ខ្លឹមសារនៃការផ្សព្វផ្សាយគឺសារាចរ សេចក្តីសម្រេចចិត្ត គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋពាក់ព័ន្ធដល់ជនជាតិ និងសាសនា។ ផ្សព្វផ្សាយអំពីតួនាទីនៃស្មារតីសាមគ្គីរបស់ ទូទាំងប្រជាជាតិក្នុងបុព្វហេតុកសាង និងការពារ ជាតិ៕អត្ថបទ-រូបថត៖ សុជា