16/05/2023 09:44
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយជូនអំណោយដល់គ្រួសាររងគ្រោះអគ្គិភ័យ។
កាលពីរសៀលថ្ងៃទី ៧ ខែឧសភា ព្រះតេជគុណថាច់រឿន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ និមន្តជាប្រធានក្រុមទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារជនរួជាតិខ្មែរ ០៣ គ្រួដែលរងគ្រោះអគ្គិភ័យនៅភូមិតារ៉មលិច ឃុំដូងចូវ ស្រុកយ្វៀង ហាយ។ រួមដំណើរជាមួយសមាគមសង្ឃ មានលោកថាយរដ្ឋា អនុលេខាបក្សឃុំដូងចូវ និងតំណាងរណសិរ្សឃុំដូងចូវ។
នៅកន្លែងបាននិមន្តទៅដល់ ព្រះតេជគុណថាច់រឿនជំនួសព្រះភក្រ្តបណ្ដាអង្គក្នុងគណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកបានសំដែងការសួរសុខទុក្ខ ជំរុញទឹកចិត្ត បណ្ដាគ្រួសារដែលរងគ្រោះអគ្គិភ័យ ទន្ទឹមនឹងនោះ ឧបត្ថម្ភទឹកប្រាក់ដល់គ្រួសារនីមួយចំនួន ២០ លានដុង ព្រមទាំងអង្ករ ២ បាវ មី ១ ធុង។ នេះជាអំណោយសំដៅជំរុញទឹកចិត្តគ្រួសារ រងគ្រោះឆាប់បានកសាងលំនៅឋានជាថ្មីពេលដែលរដូវវស្សាមានភ្លៀងបង្អុរច្រើនមកដល់។
បានដឹងថា នៅអំឡុងប្រហែលជាម៉ោង ៩ ព្រឹកថ្ងៃទី ០២ ខែឧសភា នៅភូមិតារ៉មលិច ឃុំ ដូងចូវកើតមានអគ្គិភ័យចំពោះគ្រួសារលោកតាំងវុាំងថាយ (ឪពុក) និងគ្រួសារ តាំងធីឡូវ តាំងឡុង (កូនទាំងពីរនាក់របស់លោកថាយ)។ មូលហេតុនៃការឆេះបានរកឃើញថាពាល់អគ្គិសនី។ រួមជាមួយនោះក៏ប៉ះទៅលើវត្ថុងាយឆេះបណ្ដាលឱ្យភ្លើងឆាបឆេះយ៉ាងខ្លាំង បំផ្លាញ់ផ្ទះ ទាំង ០៣ ខ្នងនៃគ្រួសារខាងលើ។ តាមរបាយការណ៍របស់រដ្ឋអំណាចមូលដ្ឋាន ប៉ាន់ស្មានការអន្តរាយទ្រព្យសម្បត្តិគិតជាតម្លៃប្រមាណ ២៥០ លានដុង។ ក្រោយពេលគំនរភ្លើងបានពន្លត់ រដ្ឋអំណាចមូលដ្ឋាន និងបណ្ដាផ្នែកពាក់ព័ន្ធ និងសប្បុរសជនក៏មានមុខនៅកន្លែងកើត ហេតុដើម្បីជួយគ្រួសាររៀបចំជម្នះការលំបាក៕ ដំណឹង-រូបថត៖ សម្បត្តិ
គណៈចលនាជំនួយឧបត្ថម្ភខេត្ត ជូនផ្ទះ ០៣ ខ្នងដល់គ្រួសាររងអគ្គិភ័យ
កាលពីថ្ងៃទី ០៨ ឧសភា សមមិត្តង្វៀងវុាំងត្រៀក សមាជិកគណៈអចិន្រៃ្តយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តរួមជាមួយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកចូវថាញ់ និងឃុំស៊ុងឡុកអញ្ជើញទៅសួរសុខទុក្ខ និងឧបត្ថម្ភផ្ទះ ០៣ ខ្នងដល់គ្រួសារដែលរងអគ្គិភ័យនៅភូមិភូខាន់ ឃុំស៊ុងឡុក ស្រុកចូវថាញ់។
មុននោះ រវាងម៉ោង ១៨ នៃថ្ងៃទី ០៧ ឧសភា អាស្រ័យមានការធ្វេសប្រហែសក្នុងការប្រជុំជីវភាព បណ្តាលឲ្យអគ្គិភ័យកើតឡើងនៅផ្ទះរបស់មីងឡេធីង៉ុក (អាយុ ៤៣ ឆ្នាំ) អគ្គិភ័យ បានឆេះឆ្លងរាលដាលមកផ្ទះមីងឡេធីអ៊ុកញី (អាយុ ២៨ ឆ្នាំ) និងផ្ទះរបស់ លោកពូឡេវុាំងធឹក (អាយុ ៤៦ ឆ្នាំ)។ ផ្ទះរបស់មីងឡេធីង៉ុក និងមីងឡេធីអ៊ុកញី ត្រូវឆេះទាំងស្រុង ឯផ្ទះរបស់ លោកពូឡេវុាំងធឹកឆេះអស់ ៥០% តាមការប៉ាន់ស្មានគិតជាទឹកប្រាក់ជាង ១៨៦ លានដុង។
តំណាងឲ្យគណៈចលនាជំនួយឧបត្ថម្ភខេត្ត សមមិត្តង្វៀងវុាំងត្រៀក បានជូនប្រាក់ឧបត្ថម្ភ ដល់ ០២ គ្រួសារដែលត្រូវរងអគ្គិភ័យ ក្នុងមួយគ្រួសារៗ ០៥ លានដុង និងគ្រួសារលោក ពូឡេវុាំងធឹក ០៣ លានដុង ។ បានដឹងថាគ្រួសារទាំង ០៣ គ្រួនេះស្ថិតក្នុងក្របខ័ណ្ឌគ្រួសារ ក្រីក្រ ជិតក្រ បច្ចុប្បន្ន គណៈកម្មាធិការរណសិរ្សមាតុភូមិស្រុកចូវថាញ់ និងឃុំស៊ុងឡុកបន្ត ចលនាបណ្តាអង្គការចាត់តាំងបុគ្គល ដើម្បីឧបត្ថម្ភដល់ ០៣ គ្រួសារនេះ បានរួចផុតពីភាព ទុក្ខលំបាក ដើម្បីលំនឹងជីវភាព៕ ប្រែសម្រួល៖ ថាច់ហៀង