18/03/2025 09:41
ថ្នាក់ដឹងនាំសមាគមនារីឃុំ និងបណ្តាអង្គការមហាជនឃុំអញ្ជើញទៅដល់ ផ្ទះបងថាច់ធីដារ៉េត (ទី ២ រាប់ពីឆ្វេង) ផ្សព្វផ្សាយចំណេះដឹងពាក់ព័ន្ធដល់នារី។
សាខាសមាគមនារីភូមិត្រអូរវែងថ្មី មានសមាជិការួម ២២៥ នាក់ ក្នុងនោះ ៩៦% ជាជនជាតិ ខ្មែរ។សាខាសមាគមតែងយកចិត្តទុកដាក់ បង្កលក្ខណៈឲ្យសមាជិកា បងប្អូននារីជនជាតិខ្មែរចូលរួមពិធីផ្សព្វផ្សាយច្បាប់ ដែលសមាគមថ្នាក់លើចាត់តាំង។
បងថាច់ធីដារ៉េត នៅភូមិអូរវែងថ្មីបានឲ្យដឹង៖ កាលពីមុនប្រសិនបើប្ដីខ្ញុំនិយាយមិនគប្បីចំពោះខ្ញុំទេនោះ ពេលខ្ញុំនិយាយរកហេតុផលវិញ ច្រើនតែឈ្លោះប្រកែកគ្នាក្នុងគ្រួសារ។ ម្ល៉ោះហើយ ទើបខ្ញុំតែងនៅស្ងៀមឲ្យរឿងរ៉ាវកន្លងផុតទៅ។ លុះបានរៀនសូត្រចំណេះដឹងអំពីច្បាប់ក្នុងនោះ មានច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារច្បាប់ សមភាពភេទជាដើម ជំនួយឲ្យខ្ញុំមានស្មារតីរឹងប៉ឹងជាងមុន។ មានពេលខ្លះ ប្ដីខ្ញុំគាត់មាននអាការៈមិនគប្បីចំពោះខ្ញុំៗក៏លើកយកមាត្រាមួយចំនួនក្នុងច្បាប់ មកនិយាយដូចជា៖ ក្នុងច្បាប់សមភាពភេទមាន ចែងថា “បុរស ស្រ្តី មានសិទ្ធស្មើគ្នាលើគ្រប់វិស័យ ក្នុងជីវភាពសង្គម និងគ្រួសារ។ បុរស ស្រ្តីមិនគួរប្រកាន់ភេទគ្នាឡើយ។ល។ តាំងពីនោះមកប្ដីខ្ញុំក៏បង្កើនការយល់ដឹង និងគាំទ្រយោបល់ខ្ញុំ រួចប្ដី ប្រពន្ធខ្ញុំតែងគោរពគ្នាទៅវិញទៅមកសាមគ្គីគ្នាកសាង គ្រួសារសុភមង្គលរហូតមក។
ក្នុងឆ្នាំ ២០២៤ និង០២ ខែ ដើមឆ្នាំ ២០២៥ សមាគមសហព័ន្ធន៍នារីឃុំតឹងហ្វា សហការជាមួយសមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ចាត់តាំងផ្សព្វផ្សាយច្បាប់បាន ១២៣ លើក ជូនសមាជិកាបងប្អូននារីជាង ៤.៥០០ លើកនាក់។ ក្នុងនោះមាន សមាជិកាបងប្អូននារីជនជាតិខ្មែរ ៤៦% ចូលរួម។ តាមរយៈនោះ ជំនួយឲ្យបងប្អូនបង្កើនការយល់ដឹងអំពីគោលការណ៍ គោលមាគ៌ានយោបាយច្បាប់របស់បក្ស និងរដ្ឋនិយាយរួមខ្លឹមសារពាក់ព័ន្ធដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់នារី និងកុមារី និយាយដោយឡែក។
អ្នកស្រីផាងធីបិតហាន់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ្វា បានឲ្យដឹង៖ការផ្សព្វផ្សាយច្បាប់ ជូនបងប្អូននារី ក្នុងនោះមានបងប្អូននារីជនជាតិខ្មែរ ជាភារកិច្ចសំខាន់ដែលសមាគមនារីឃុំអនុវត្តល្អជាច្រើនឆ្នាំកន្លង។ ដើម្បីបន្តការអនុវត្តន៍ ល្អភារកិច្ចនោះ រដ្ឋអំណាចឃុំបានចង្អុលការសមា គមនារីឃុំសហការជាមួយព្រះចៅអធិការ គណៈអារាមភិបាលវត្តអូរវែងថ្មី ជាវត្តព្រះពុទ្ធសាសនាមហានិកាយខ្មែរក្នុងឃុំ។ តាមរយៈនោះ សមាគម នឹងផ្សព្វផ្សាយច្បាប់ភ្ជាប់ជាមួយនឹងការប្រជុំជីវភាពសាសនារបស់បងប្អូននារីជនជាតិខ្មែរនៅនឹងវត្ត។ នេះជាវិធីសាស្រ្តផ្សព្វផ្សាយមានប្រសិទ្ធភាពពិតប្រាកដ ពីព្រោះនៅពេលប្រជុំជីវភាពសាសនា នៅនឹងវត្តតែងមានបញ្ញវន្ដចូលរួមយ៉ាងកុះករ ក្នុងនោះមានព្រះចៅអធិការ គណៈអារាមាភិបាល វត្ត អ្នកមានប្រជាប្រិយភាពតំបន់ជនជាតិខ្មែរ។ល។ ព្រះចៅអធិការវត្ត និងអ្នកទាំងនោះនឹងចូលរួមផ្សព្វផ្សាយច្បាប់ជាភាសាខ្មែរ ដើម្បីសមាជិកា បងប្អូននារីជនជាតិខ្មែរងាយយល់៕ អត្ថបទ-រូបថត៖ សុជា