13/05/2022 08:54
សន្និបាតហ្វឹកហាត់ បំពាក់បំប៉នចំណេះដឹងជូនអ្នកមានប្រជាប្រិយភាព។ រូបថត៖ ហុងញ៉ុង
កាលពីថ្ងៃទី ១០ ខែឧសភា គណៈជនជាតិខេត្តចាត់តាំងសន្និបាតហ្វឹកហាត់ បំពាក់បំប៉នចំណេះដឹងជូនអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិច ៥១ នាក់នៅលើភូមិសាស្ត្រស្រុក ទីវកឹង ដើម្បីលើកកម្ពស់ចំណេះដឹងបទពិសោធន៍ លទ្ធផលការងារចលនា និងពង្រីកតួនាទី កិត្យា នុភាពរបស់អ្នកមានប្រជាប្រិយភាពជាមួយនឹងការងារជនជាតិ និងអនុវត្តបណ្តាគោលនយោបាយជនជាតិរួមចំណែកធានាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម បង្កើនការ ពង្រឹងផែនមហាសាមគ្គីបណ្តាប្រជាជាតិ អនុវត្តល្អគោលការណ៍ គោមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស-រដ្ឋនៅនឹងមូលដ្ឋាន។
ចូលរួមសន្និបាតលើកនេះបណ្តាអ្នកមានប្រជាប្រិយភាពបានជ្រួតជ្រាបបធានបទ ០២ គឺ៖ ប្រវត្តិសាស្ត្រតំបន់ដីណាម បូវៀតណាម និងក្បួនតម្រាព័ត៌មានគោលនយោបាយ ច្បាប់ស្តីពីការងារជនជាតិសម្រាប់អ្នកមានប្រជាប្រិយភាព។
បានដឹង បន្ទាប់ពីសន្និបាតហ្វឹកហាត់នៅស្រុកទីវកឹងលើកនេះ គណៈជនជាតិខេត្តចាត់តាំងហ្វឹកហាត់ជូនអ្នកមានប្រជាប្រិយភាព ៤៣ នាក់របស់ស្រុកកូវកែនៅរសៀលថ្ងៃទី ១០ ខែឧសភា។ តាមផែនការចាប់ពីថ្ងៃទី ១០-១៣ ខែឧសភា ឆ្នាំ ២០២២ គណៈជនជាតិចាត់តាំង ០៨ វគ្គហ្វឹកហាត់ បំពាក់បំប៉នចំណេះដឹងជូនអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិច ៤០៩ នាក់ នៅតាមបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្ត៕ ហុងញុង-រតនា