
សំណង់ស្ថាបត្យកម្មរបស់វត្តខ្មែរទាំង ១៣៤ វត្តនៅខេត្តត្រាវិញនិយាយដោយឡែក តែងមានបំពាក់ក្បាច់រចនាចម្លាក់សម្បូរបែប។ លក្ខណៈទាំងនោះមិនត្រឹមតែធ្វើឲ្យបង្កើនតម្លៃ សោភណភាពហើយនៅទាំងបង្ហាញឲ្យឃើញពីអត្ថន័យមនោវិញ្ញាណរបស់ជនរួមជាតិខ្មែរជាអ្នកកាន់ពុទ្ធសាសនាគណៈមហានិកាយទៀតផង។
02/01/2024 13:10
សាលាបឋមសិក្សា លឿងហ្វា សេ (ស្ថិតនៅឃុំ លឿងហ្វា អា ស្រុកចូវថាញ់) មានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិក ៤៤ នាក់ ។ ក្នុងនោះកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ជនជាតិខ្មែរ ២៨ នាក់។ បច្ចុប្បន្ន គ្រូបង្រៀនរបស់សាលាមានកម្រិតវិជ្ជាសម្រេច និងសម្រេចខ្ពស់ជាងសម្បទា ១00%។ ក្នុងនោះ មានគ្រូបង្រៀន ៨៥% សម្រេចខ្ពស់ជាងសម្បទា។
19/12/2023 09:23
ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ ស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល មាន ប្រជាជនជាង ៣.០០០ គ្រួសារ ក្នុងនោះមាន ជនរួមជាតិខ្មែរជិត ៥០% ។ បច្ចុប្បន្ន ថ្នាក់ដឹកនាំឃុំបានចង្អុលការបណ្តាអង្គការមហាជន បង្កើនការផ្សព្វផ្សាយ ណែនាំប្រជាជនពីរបៀបដំឡើងកម្មវិធីផ្លាស់ប្តូរឌីជីថលក្នុងទូរស័ព្ទជូនយុវវ័យ មាមីងស្ថិតក្នុងមជ្ឈិមវ័យជិត ៥០% ដែលប្រើប្រាស់ទូរស័ព្ទទំនើប។
17/11/2023 13:48
ភូមិឫស្សីម្គម្ព ឃុំង៉ុកបៀង ស្រុកថ្កូវ មានគ្រួសារប្រជាជន ៣៥៤ គ្រួ ដោយមានចំនួនមនុស្សរាយ ១.៣២៧ នាក់។ ក្នុងនោះមានអត្រាជនរួមជាតិខ្មែរ ៩៧%។
10/11/2023 15:02
តាំងពីទទួលនាទីជាអ្នកមានប្រជាប្រិយភាពតំបន់ជនជាតិខ្មែរមក (ក្នុងឆ្នាំ២០១៨) លោក ថាច់អាង នៅភូមិអូរត្រាវត្បូង ឃុំតឹបង៉ាយ តែងចូលរួមជាមួយរដ្ឋអំណាច អង្គការចាត់តាំងមហាជនភូមិដើម្បីចលនាប្រជាជនចូលរួមកសាងបណ្តាលក្ខឋានភូមិជនបទថ្មី។ ជាពិសេសចលនាប្រជាជនបរិច្ចាគដីកសាងផ្លូវកៅស៊ូ ផ្លូវបេតុង បង្គោលភ្លើង តភ្ជាប់ពីភូមិមួយទៅភូមិមួយ ។ល។ សរុបថវិកាជិត ៥០០ លានដុង រួមចំណែកជាមួយរដ្ឋអំណាច មូលដ្ឋានអនុវត្តសម្រេចជោគជ័យលក្ខឋានឃុំជនបទថ្មីកាលពីឆ្នាំ ២០១៤។
07/11/2023 09:34
ដើម្បីបង្កើនទំនាក់ទំនងការងារជារៀងរាល់ឆ្នាំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ស្រុកយ្វៀងហាយ និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ បានឯកភាពចុះហត្ថលេខាសហការការងារ។ ក្រោយរយៈពេលមួយឆ្នាំ កិច្ចសហការ ទទួលបានលទ្ធផលដ៏គួរឱ្យកត់សម្គាល់ រួមចំណែកពង្រឹងទំនុកចិត្តរបស់ ព្រះសង្ឃ ជនរួមជាតិខ្មែរចំពោះការដឹកនាំរបស់បក្ស។
03/11/2023 08:03
គិតតាំងពីថ្ងៃទី ២៤ ខែតុលា ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា មន្ទីរអប់រំ-បណ្តុះបណ្តាលខេត្តចាត់តាំងបើកថ្នាក់បំពាក់បំប៉នបង្កើនចំណេះដឹងមុខជំនាញបង្រៀនបំពេញវិជ្ជាភាសាខ្មែរជូនសិក្ខាកាមជិត ៨០០ នាក់ ដែលជាព្រះឧទ្ទេសាចារ្យ អាចារ្យបង្រៀនភាសាខ្មែរនៅតាមវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរក្នុងខេត្ត។
29/09/2023 14:15
គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ គណៈតំណាងសមាគមអ្នកមានវ័យ ចាស់ស្រុកបានស្នើផ្នែកមានសមត្ថកិច្ចឧបត្ថម្ភ តាមរបបគាំពារសង្គមជូនអ្នកមានវ័យចាស់ ដែលរស់នៅម្នាក់ឯង ក្រីក្រ ៥១ នាក់។ អ្នកមានវ័យចាស់ពិការធ្ងន់ ៦១១ នាក់ អ្នកមានវ័យចាស់មានអាយុពី ៨០ ឆ្នាំឡើងទៅ ២.១៥៧ នាក់។
12/09/2023 09:21
សប្តាហ៍កន្លង សមាគមអតីតយុទ្ធជនផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្ត សមាគមអតីតយុទ្ធជនមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត ចាត់តាំងជូនអំណោយ ៥០ ចំណែកដល់អ្នកក្រីក្រមានស្ថានភាពលំបាក និងបណ្ណគាំពារសុខាភិបាល ២៥ បណ្ណដល់សិស្សក្រីក្ររបស់ឃុំភឿកហ៊ឹង ស្រុកថ្កូវ សរុបតម្លៃជាង ២៥ លានដុង អាស្រ័យសមាគមអតីតយុទ្ធជនផែនបណ្តាស្ថាប័ន និងអាជីវកម្ម និងសមាគមអតីតយុទ្ធជនមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្តចលនាសប្បុរសជនឧបត្ថម្ភ។
05/09/2023 09:10
បណ្ដាវត្តពុទ្ធសាសនាមហានិកាយខ្មែរ មិនត្រឹមតែជាកន្លែងសម្រាប់បួសរៀនរបស់ព្រះសង្ឃឡើយ នៅទាំងជាកន្លែងចាត់តាំងបណ្ដាសកម្មភាពជំរុញការសិក្សា ជំរុញបញ្ញា ជួយឲ្យចលនារៀនសូត្រ កាន់តែបានស៊ីជម្រៅ ទាក់ទាញបានមនុស្សជាច្រើនចាប់អារម្មណ៍ដល់ការងារជំរុញការសិក្សា ជំរុញបញ្ញាទៀតផង។