14/07/2023 08:53
រួមជាមួយនឹងគ្រួសារយុទ្ធជនជនពិការក្នុងឃុំ គ្រួសារលោកមាឡេវ៉ាំងឡុកនៅភូមិ ខ្នាច អា ឃុំដាឡុក មានចំណុចពិសេសជាងគេ គឺប្តីប្រពន្ធលោកមាសុទ្ធតែជាយុទ្ធជនពិការ។ លោកមា ឡេវ៉ាំងឡុកយុទ្ធជនពិការប្រភេទ ៣/៤ ប្រពន្ធលោកមា គឺមីងថាច់ធីធ្វី យុទ្ធជនពិការប្រភេទ ៤/៤។ គ្រួសារលោកមា បានក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ឧបត្ថម្ភថវិកា ២៥ លានដុង ដើម្បីសាងសង់ផ្ទះឧបការគុណកាលពីឆ្នាំ ២០០៨ ។
លោក ឡេវ៉ាំងឡុក និងមីងថាច់ធីធ្វី រាប់រៀបអំពីស្នាដៃបដិវត្តន៍របស់ប្តីប្រពន្ធគាត់ជូន លោក ឡេវ៉ាំងជុង (ឆ្វេង)។
លោកមា ឡេវ៉ាំងឡុកមានប្រសាសន៍ថា៖ ការលំបាកបានកន្លងផុតទៅ បច្ចុប្បន្ន ប្តីប្រពន្ធខ្ញុំ រស់នៅសុភមង្គលជាមួយកូន ចៅ។ សុភមង្គលជាងទៀតគឺប្តីប្រពន្ធខ្ញុំ តែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ មកសួរសុខទុក្ខ ជូនអំណោយជារឿយៗ ព្រមទាំងបង្កលក្ខណៈឲ្យយើងខ្ញុំទៅសម្រាកបំប៉នកាយ នៅរដ្ឋធានីហាណូយ និង បណ្តាតំបន់ទេសចរណ៍បដិវត្តន៍តាមខេត្តនានាក្នុងប្រទេស។ នេះជាទង្វើដ៏ថ្លៃថ្នូ ផ្តល់ឲ្យគ្រួសារខ្ញុំ ក៏ដូចជាបណ្តាគ្រួសារមានសគុណ ចំពោះបដិវត្តន៍ឲ្យមានភាពកក់ក្តៅ បញ្ជាក់ឲ្យឃើញពីទង្វើដ៏ល្អតាមប្រវេណី “ផឹកទឹក នឹក ប្រភព”។
ទន្ទឹមនឹងអនុវត្តការងារនយោបាយនៅមូលដ្ឋាន សមាគមអតីតយុទ្ធជនឃុំ ដាឡុក ស្រុកចូវថាញ់ នៅទាំងអនុវត្ត ល្អការងាររាយការណ៍ជូនគណៈកម្មាធិការបក្ស រដ្ឋអំណាច ដើម្បីគិតគូរដល់ជីវភាពរបស់សមាជិកនិយាយរួម និងសមាជិកជាយុទ្ធជនពិការនិយាយដោយឡែក។លោក ឡេភឿកជុង ប្រធានសមាគមអតីតយុទ្ធជនឃុំដាឡុកបានឲ្យដឹង៖ បច្ចុប្បន្ន សមាជិកសមាគមអតីតយុទ្ធជនឃុំ និយាយរួម សមាជិកជាយុទ្ធជនពិការនិយាយដោយឡែក តែងបានរដ្ឋ យកចិត្តទុកដាក់គិតគូរដល់ជីវភាពឲ្យបានរីកចម្រើនទាំងសម្ភារ និងស្មារតី។ ដើម្បីបន្តការគិតគូរដល់ជីវភាពរបស់សមាជិកក៏ដូចជាយុទ្ធជនពិការ សមាគមបានម្ចាស់ការស្នើគណៈកម្មាធិការបក្ស រដ្ឋអំណាចយកចិត្តទុកដាក់អនុវត្តបានល្អនូវការងារការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ជូនយុទ្ធជនពិការក៏ដូចជាសមាជិករួម ។ សមាគមតែងសហការជាមួយបណ្តាអង្គការមហាជនឃុំ ផ្សព្វផ្សាយបណ្តាសេចក្តីសម្រេចចិត្ត និងគោលមាគ៌ា គោលនយោបាយច្បាប់របស់បក្ស និងរដ្ឋទាក់ទងដល់យុទ្ធជនពិការ និងសមាគមអតីតយុទ្ធជន ចូលរួមពិនិត្យឯកសារទាក់ទងនឹងអតីតយុទ្ធជន ជាពិសេសអំពីសំណុំលិខិតបុលទុនពង្រីកសេដ្ឋកិច្ច។
បច្ចុប្បន្ន សមាគមអតីតយុទ្ធជនឃុំដាឡុក មានសមាជិក ១៤២ នាក់ ក្នុងនោះសមាជិកជាយុទ្ធជនពិការ ៣៧ នាក់ (យុទ្ធជនពិការជនជាតិខ្មែរ ២១ នាក់) ។ គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ សមាគមអតីតយុទ្ធជនឃុំដាឡុក សហការជាមួយធនាគារគោលនយោបាយសង្គមស្រុក ដោះស្រាយឲ្យសមាជិក ៤៦ នាក់ បានបុលទុនពង្រីកសេដ្ឋកិច្ចគ្រួសារ សរុបប្រាក់បំណុលជាង ០១ ពាន់លានដុង។ កើនតួលេខមកទល់ពេលនេះ សមាគមមានសមាជិក ៥៨ នាក់ បុលទុន សរុបប្រាក់បំណុលជាង ១,៤ ពាន់លានដុង៕
អត្ថបទ‑រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។