04/04/2023 13:06
លោក ថាច់ខន ប្រធានគណៈកម្មការប្រជាជនភូមិក្បាលទូកបានឱ្យដឹងថា៖ ភូមិក្បាលទូលមានគ្រួសារប្រជាជនចំនួន ២៩៥ គ្រួ ដោយមានចំនួនមនុស្សរាយជាង ១.៨០០ នាក់ ក្នុងនោះមានគ្រួសារជនរួមជាតិខ្មែរចំនួន ២៤២ គ្រួ ស្រូបយកអត្រា ៨២%។ ភូមិនៅមានគ្រួសារក្រីក្រចំនួន ២២ គ្រួ គ្រួសារជិតក្រចំនួន ៥៥ គ្រួ។ តាមការគ្រោងទុក ដល់ចុងឆ្នាំ ២០២៣ មានគ្រួកក្រីក្រ ១៦ គ្រួ និងគ្រួសារជិតក្រទាំងអស់បានបំបាត់ចាកក្រ នៅតែគ្រួសារក្រចំនួន ៦ គ្រួជាគ្រួសារស្ថិតក្នុងស្ថានភាពក្រីក្រពហុសណ្ឋាន ទទួលបានរបបគាំពារសង្គម។ បណ្ដាគ្រួសារ ដែលភូមិមានគម្រោងបំបាត់ឈ្មោះពីបញ្ជីគ្រួសារក្ររបស់ភូមិសុទ្ធតែមានផែនការឧបត្ថម្ភ ទុនពង្រីកការផលិត ចិញ្ចឹមសត្វដើម្បីគ្រួសារក្រីក្រ ជិតក្របានចាកផុតក្រស្ថិរភាព។ ទន្ទឹមជាមួយការជំរុញការងារបន្ថយភាពក្រីក្រ ភូមិនៅទាំងយកចិត្តទុកដាក់ដល់ការបង្វែររចនាសម្ព័ន្ធផលិត ចិញ្ចឹមសត្វឡើងវិញ និងវិស័យមួយចំនួនដទៃទៀតរបស់ជនរួមជាតិខ្មែរក្នុងភូមិដើម្បីរក្សាខ្ជាប់បណ្ដាក្ខឋានវប្បធម៌ ជនបទថ្មីខ្នាតគំរូដែលបានទទួលស្គាល់។
បងគឹមសល់(ខាងស្ដាំ) និងបង ថាច់ខនពិនិត្យបំពង់អន្ទងឧស្ម័នពីរណ្ដៅប៊ីយ៉ូហ្គាសដែលទើបបានកសាងសម្រេច។
ដើម្បីរួមចំណែកដល់ការបំបាត់ភាពក្រីក្រ លើកស្ទួយជីវភាពជនរួមជាតិខ្មែរ ចាប់ពីឆ្នាំ ២០២០ មកទល់ពេលនេះ ភូមិសហការជាមួយបណ្ដាផ្នែកពាក់ព័ន្ធសម្រេចរួចរាល់បណ្ដាសំណុំលិខិត ដោះស្រាយឱ្យពលករចំនួន ១៣ រូបទៅពលកម្មមានពេលកំណត់នៅប្រទេសតៃវ៉ាន និងប្រទេសជប៉ុន។ ក្នុងនោះ ពលករភាគច្រើនសុទ្ធតែជាជនជាតិខ្មែរ។
ភូមិមានផ្ទៃដីកសិកម្មប្រមាណ ១៧៥ ហិកតា ដោយបានប្រជាជនក្នុងភូមិប្រើប្រាស់ផលិតបណ្ដាប្រភេទពូជស្រូវ ដំណាំសម្រេចផ្ទៃដីជាង ៩៥%។ ដោយឡែកក្នុងរដូវសម្រកឆ្នាំ ២០២២-២០២៣ កសិករចុះពូជស្រូវ ដំណាំសម្រេចផ្ទៃដី ១០០%។ ដោយអាស្រ័យការផលិត ដាំដំណាំកាន់តែរីកចម្រើន ម៉្លោះហើយ អនុផលក្រោយប្រមូលផលក៏សម្បូរបែប ងាយស្រួលសម្រាប់ការពង្រីកហ្វូងសត្វចិញ្ចឹមរបស់មាមីងប្រជាកសិករលើភូមិសាស្រ្ត។ បច្ចុប្បន្ន ភូមិមានហ្វួងគោជាង ៣០០ ក្បាល ហ្វួងពពែជាង ១០០ ក្បាលបានចិញ្ចឹមជាលក្ខណៈគ្រួសារ។
ទោះបីការចិញ្ចឹមសត្វកាន់តែរីកចម្រើនក៏ពិតមែន ប៉ុន្តែជនរួមជាតិខ្មែរនៅទីនោះ តែង ការពារបរិស្ថានបានល្អ មិនបង្កភាពកខ្វក់ដល់បរិស្ថានអាសយជន និងបានឧបត្ថម្ភបណ្ដាគ្រួសារចិញ្ចឹមសត្វកសាងរណ្ដៅ ប៊ីយ៉ូហ្គាសវិនិច្ឆ័យជាតិសំណល់ ដើម្បីប្រជាជនអាចប្រើប្រាស់ជាតិសំណល់សម្រាប់ដុតបម្រើឱ្យការប្រជុំជីវភាព។
លោកថាច់ខន បានឱ្យដឹងបន្ថែមទៀតថា៖ ស្មារតីយល់ដឹងពីបញ្ហាបរិស្ថានជាបញ្ហចាំបាច់ទាក់ទងដល់ការអនុវត្តន៍បណ្ដាលក្ខឋានវប្បធម៌ ជនបទថ្មីខ្នាតគំរូ ម៉្លោះហើយពេលឃោសនា ផ្សព្វផ្សាយ មានគ្រួសារប្រជាជនចិញ្ចឹមសត្វជាង ៣០ គ្រួចុះឈ្មោះកសាងរណ្ដៅប៊ីយ៉ូហ្គាស គិតមកទល់ពេលនេះ មានគ្រួសារចំនួន ១៨ គ្រួបង់ប្រាក់បដិភាគរួចស្រេច និងកំពុងកសាង។ ចំនួនគ្រួសារក្រៅពីនោះ យឺតបំផុតដល់ដើមខែឧសភាឆ្នាំនេះនឹងកសាងសម្រេច។ ទើបបានកសាងរួចស្រេចរណ្ដៅប៊ីយូហ្គាស និងកំពុងត្រៀមបន្តអំពង់នាំយកឧស្ម័នទៅដុតបម្រើឱ្យការប្រជុំជីវភាពគ្រួសារ បងគឹមសល់ ប្រធានសាខាសមាគមកសិករភូមិក្បាលទូកបានឱ្យដឹង៖ ចំនួនគោ និងពពែរបស់គ្រួសារកាន់តែកើនឡើង ពេលមូលដ្ឋានបំផុសចលនាឱ្យកសាងរណ្ដៅប៊ីយ៉ូហ្គាសមានតម្លៃជាង ១០ លានដុង គ្រួសារខ្ញុំក៏ចំណាយថវិកាជាង៤,២ លានដុង ដើម្បីបដិភាគ ចំនួនក្រៅពីនោះអាស្រ័យរដ្ឋឧបត្ថម្ភ។ ជាមួយនឹងហ្វួងគោជាង ១០ ក្បាល និងហ្វួងពពែជាង ៣០ ក្បាលរបស់គ្រួសារអាចធានាគ្រប់ជាតិដុត។ រណ្ដៅប៊ីយ៉ូហ្គាស និងវិនិច្ឆ័យជាតិសំណល់ពីការចិញ្ចឹមគោ ពពែជួយឱ្យគ្រួសារខ្ញុំកាត់បន្ថយបានប្រាក់ចំណាយមួយចំណែកព្រមទាំងការពារបរិស្ថានបានល្អទៀតផង។
ក្រៅពីអនុវត្តល្អលក្ខឋានអំពីបរិស្ថាន បន្ថយភាពក្រីក្រ បច្ចុប្បន្ន បណ្ដាអង្គការចាត់តាំងមហាជនតែងសកម្មក្នុងការបំផុសចលនាប្រជាជនពង្រឹងលក្ខឋានមួយចំនួនក្នុងបណ្ដាលក្ខឋានទាំង ៨ តាមសេចក្ដីកំណត់លេខ ២១១២/QĐ-UBND ចុះថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្តស្ដីពី “លក្ខឋានជនបទថ្មីខ្នាតគំរូលើភូមិសាស្រ្តខេត្តត្រាវិញដំណាក់កាល ២០២១-២០២៥”៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។