01/08/2023 09:23
ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ អំពីទឹកចិត្តមេត្តាស្រឡាញ់រាប់អានគ្នា បានគណៈការងាររណសិរ្សអនុសង្កាត់លេខ ១ ទីប្រជុំជនទីវកឹង ស្រុកទីវកឹងធ្វើលម្អិតទៅជាទម្រង់ “ជារៀងរាល់ថ្ងៃ រៀងរាល់សប្តាហ៍ តែងធ្វើការងារមានប្រយោជន៍មួយ”។ តាមរយៈទម្រង់នេះ ចលនាបានថវិកា សម្លៀកបំពាក់ សិក្ខូបករណ៍ សម្រាប់ឧបត្ថម្ភគ្រួសារក្រីក្រ អ្នកជំងឺក្រីក្រ សិស្សក្រីក្រ និងកុមារកំព្រាដើម្បីជំរុញទឹកចិត្តឲ្យអ្នកទាំងនោះខិតខំជម្នះការលំបាក កសាងជីវភាព ប្រសើរឡើង។ ឆ្លងអស់រយៈកាលជាង ៦ ឆ្នាំដែលបានបង្កើត ទម្រង់នេះចលនាប្រាក់ សម្លៀកបំពាក់ និងសម្ភារផ្សេងៗ គិតជាទឹកប្រាក់បានជាង ៣០០ លានដុង ។ ដោយឡែក គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ ចលនាបានប្រាក់ជាង ៧០ លានដុង សម្រាប់ឧបត្ថម្ភអ្នកជំងឺក្រីក្រ និងគ្រួសារក្រីក្រ ជាដើម។
សមាជិកនៃទម្រង់ ជូនអំណោយដល់ប្រជាជន និងសិស្សក្រីក្រ។
ទម្រង់ នេះ បានគណៈការងាររណសិរ្សអនុសង្កាត់លេខ ១ ចុះឈ្មោះអនុវត្តកាលពីឆ្នាំ ២០១៧ រួចពង្រីកមានប្រសិទ្ធភាពរហូតមកទល់បច្ចុប្បន្ន។ ដើម្បីទុកឱ្យទម្រង់នេះធ្វើសកម្មភាពមានប្រសិទ្ធភាព សមូហភាពគណៈការងាររណសិរ្សអនុសង្កាត់លេខ ១ ម្ចាស់ការក្នុងកិច្ចសហការជាមួយបក្ខជន សមាជិកបណ្តាអង្គការចាត់តាំងមហាជនអនុសង្កាត់ ផ្សព្វផ្សាយខ្លឹមសាររបស់ទម្រង់នេះជូនដល់ប្រជាជនទាំងមូលនៅមូលដ្ឋាន។ ជាពិសេស ជារៀងរាល់ថ្ងៃ រាល់សប្តាហ៍ សមាជិកគណៈការងាររណសិរ្សអនុសង្កាត់លេខ១ (រួមមាន ០៩ នាក់) តែងជួបសំណេះសំណាលជាមួយបណ្តាអង្គការចាត់តាំង សប្បុរសជន ដើម្បីចលនាឧបត្ថម្ភគ្រឿងឧបភោគ បរិភោគសម្រាប់ទម្រង់នេះធ្វើសកម្មភាព ។
លោកមា ស៊ើងមាន សមាជិកគណៈការងាររណសិរ្សអនុសង្កាត់លេខ១ ជាអ្នកសកម្មក្នុងការចលនាបណ្តាអង្គការចាត់តាំងមហាជនឲ្យចូលរួមឧបត្ថម្ភទម្រង់នេះ។ លោកមា និងសមាជិកទាំងអស់តែងមានគោលបំណងដូចគ្នាគឺចូលរួមគិតគូរជីវភាពរបស់ប្រជាជនដែលមានស្ថានភាពលំបាក។
លោកមា ត្រឹងវ៉ាំងថាញ់ នៅអនុសង្កាតលេខ១ ទីប្រជុំជនទីវកឹង ជាប្រជាជនក្រីក្រម្នាក់តែងបានទម្រង់ ឧបត្ថម្ភជារឿយៗ ។ លោកមាថាញ់ ប្រកបរបររត់ម៉ូតូឌុប។ ថ្មីៗនេះលោកមាបានវះកាត់ព្យាបាលជំងឺភ្នែកឡើងបាយ ដូច្នេះហើយលោកមាមិនអាចបើកម៉ូតូឌុបដើម្បីរកប្រាក់ចំណូលសម្រាប់មើលថែប្រពន្ធដែលមានជំងឺដាច់សរសៃខួរក្បាលជាច្រើនឆ្នាំមកហើយ។ ប្តីប្រពន្ធលោកមាគ្មានកូន បច្ចុប្បន្នវ័យចាស់ រួចមានជំងឺទៀត ដូច្នោះហើយជីវភាពគ្រួសារគាត់កាន់តែលំបាក។ យល់អំពីស្ថានភាពគ្រួសារលោកមាសមាជិកទម្រង់បានជូនប្រាក់ និងគ្រឿងឧបភោគ បរិភោគជារឿយៗសម្រាប់គ្រួសារលោកមាថាញ់ដោះស្រាយការលំបាកប្រចាំថ្ងៃ។
ស្ថានភាពលំបាកខ្លាំងដែលទម្រង់តែងឧបត្ថម្ភគឺគ្រួសារ មីងស៊ើងធីត្វៀកហ្វា នៅអនុសង្កាត់លេខ១ ទីប្រជុំជនទីវកឹងជាគ្រួសារក្រីក្រ ។ មីងហ្វាមានជំងឺរ៉ាំរ៉ៃមិនអាចទៅធ្វើការរកប្រាក់បានឡើយ។ ដោយបាន ទម្រង់នេះ តែងគិតគូរដល់ជីវភាពអ្នកមីងជារឿយៗ។ មានស្ថានភាពជាច្រើនទៀតដែលបាន ទម្រង់នេះឧបត្ថម្ភដូចជា៖ ស្ថានភាពរបស់សិស្សពីរនាក់គឺប្អូន ង្វៀងយ៉ាបាវ និងប្អូនផាងមិញបាវជាដើម។ ប្អូនទាំងពីរនាក់ កំព្រាឪពុកដូចគ្នា និងជាគ្រួសារក្រីក្រ តែងបានទម្រង់ឧបត្ថម្ភប្រាក់ សិក្ខូបករណ៍ជាដើម។
អ្នកស្រីផាមធីធូហា ប្រធានគណៈការងាររណសិរ្សអនុសង្កាត់លេខ ១ ទីប្រជុំជនទីវកឹងបានឲ្យដឹង៖ ទម្រង់នេះបានរក្សាខ្ជាប់ និងធ្វើសកម្មភាពមានប្រសិទ្ធភាពរហូតមកទល់ពេលនេះ គឺអាស្រ័យដោយបានការដឹកនាំ ចង្អុលការផ្ទាល់របស់គណៈកម្មាធិការរណសិរ្សទីប្រជុំជន និងការរួមដំណើររបស់សមូហភាពសាខាបក្សគណៈកម្មការប្រជាជន បណ្តាអង្គការចាត់តាំងមហាជនអនុសង្កាត់លេខ ១ និងសប្បុរសជនចូលរួម ឧបត្ថម្ភ។ បណ្តាសមូហភាព និងបុគ្គលម្នាក់ៗដែលចូលរួមក្នុងទម្រង់នេះ គឺសុទ្ធសឹងតែជាអ្នករៀនសូត្រ និងធ្វើតាមគំរូអ៊ំ ស្តីពី "ទឹកចិត្តមេត្តាស្រឡាញ់រាប់អានគ្នា" បង្កើតបានជាទម្រង់ “ជារៀងរាល់ថ្ងៃ រាល់សប្តាហ៍ តែងធ្វើការងារមានប្រយោជន៍មួយ” ដើម្បីគិតគូរដល់ជីវភាពប្រជាជនដែលមានស្ថានភាពលំបាកខ្លាំង។
បងស្រី ហ្វិញធីង៉ុកអៀង (ទី ២ ពីខាងស្តាំ) និងសមាជិកទម្រង់បានឧបត្ថម្ភគ្រួសារក្រីក្រ។
បងស្រី ហ្វិញធីង៉ុកអៀង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីប្រជុំជនទីវកឹងបានឲ្យដឹងថា៖ គណៈការងាររណសិរ្សអនុសង្កាត់លេខ១ ផ្តើមបង្កើតបានទម្រង់ “ជារៀងរាល់ថ្ងៃ រាល់សប្តាហ៍ តែងធ្វើការងារមានប្រយោជន៍មួយ” ក៏បានគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការបក្សទីប្រជុំជនទីវកឹង វាយតម្លៃខ្ពស់ចំពោះការងារជាក់ស្តែងដែលអនុវត្តតាមគំរូអ៊ំ សមស្របតាមស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។ ហើយថ្នាក់ដឹកនាំ ស្រុក បានចង្អុលការសាខាបក្ស គណៈកម្មការប្រជាជនអនុសង្កាត់លេខ១ បន្តការផ្សព្វផ្សាយអនុវត្តទម្រង់នេះ រួចចាត់ឲ្យបក្ខជន សមាជិកបណ្តាអង្គការចាត់តាំងមហាជនអនុសង្កាត់លេខ ១ ទីប្រជុំជនទីវកឹងធ្វើជាគំរូក្នុងការអនុវត្តន៍តាមទម្រង់នេះ និងចលនាប្រជាជនទាំងមូល ចូលរួមអនុវត្តផងដែរ។ ឆ្នាំ ២០១៨ គណៈចង្អុលការបែបបទប្រជាធិបត្តេយ្យនៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ ការងារប្រជាចលនា” នៃគណៈកម្មាធិការបក្សខេត្តត្រាវិញបានជូនលិខិតសរសើរដល់ប្រធានគណៈការងាររណសិរ្សអនុសង្កាត់ជាអ្នកផ្តួចផ្តើមកសាងទម្រង់នេះ ដោយ “សម្រេចស្នាដៃចូលរួមចលនាប្រឡងប្រណាំង ប៉ិនប្រសប់ ការងារប្រជាចលនា” ។ ឆ្លងតាមរយៈទម្រង់នេះដែរ សាខាបក្ស គណៈការងាររណសិរ្សអនុសង្កាត់លេខ ១ បានគណៈកម្មាធិការបក្សស្រុកទីវកឹង ជូនលិខិតសរសើរ “សម្រេចស្នាដៃឆ្នើមក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញឆ្នាំ ២០២១-២០២២”៕
អត្ថបទ‑រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។