04/07/2023 10:05
អាគារវប្បធម៌ភូមិត្បូងនាយ។
ការបរិច្ចាគដីសម្រាប់ធ្វើផ្លូវមិនមែនជារឿងចម្លែកទៀតឡើយ ប៉ុន្តែគ្រួសារលោកមាលី អ៊ុក មីងគឹមធីសុភាពនៅតែសោមនស្សរីករាយពេលបានរួមកម្លាំងជួយធ្វើឲ្យភូមិស្រុកមា នភាពស្រស់ស្អាត បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញរបស់មាមីងក្នុងភូមិ។ សំណេះសំណាលជាមួយយើងខ្ញុំ លោកមាលីអ៊ុកឲ្យដឹងថា ភូមិត្បូងនាយសម្បូរទៅដោយព្រែកប្រឡាយ។ កាលពីដើម មធ្យោបាយសម្រាប់ជាជំ និះនិងដឹកជញ្ជូនកសិផលរបស់ប្រជាជននៅទីនេះគឺទូក។ បន្តសំដីរបស់មាអ៊ុក មីង គឹមធីសុភាពឲ្យដឹងថា ការរៀនសូត្ររបស់កូនចៅខ្មែរនៅទីនេះជួបនឹងការលំបាកខ្លាំងណាស់។ កាលនោះ ប្ដីប្រពន្ធខ្ញុំក៏ធ្លាប់ធ្វើជាគ្រូបង្រៀន។ ដោយឃើញក្មួយៗ ទៅរៀនឆ្ងាយពីផ្ទះ នៅឆ្នាំ ១៩៩២ គ្រួសារខ្ញុំក៏បានឲ្យរដ្ឋខ្ចីដីសង់សាលារៀន ០២ បន្ទប់សម្រាប់កុមារថ្នាក់បឋមសិក្សា។ បន្ទាប់ពីនោះ ពេលឃុំចូវដៀងបានទទួលផល ពីកម្មវិធីលេខ ១៣៥ របស់រដ្ឋាភិបាល ឃុំបានអាទិភាពវិនិយោគកសាងផ្លូវបេតុងតាម បណ្ដោយភូមិត្បូងនាយលើក្បាលដីរបស់គ្រួសារខ្ញុំមួយចំណែកធំ។ ថ្មីៗនេះ គ្រួសារ ខ្ញុំបានបរិច្ចាគដីចំនួន ៣០០ ម៉ែត្រក្រឡាទៀតសម្រាប់កសាងអាគារវប្បធម៌ភូមិត្បូងនាយ។
នាំយើងខ្ញុំទៅមើលអាគារវប្បធម៌ភូមិត្បូងនាយដែលទើបសង់ថ្មី លោកហ្វិញកុងហា ប្រធានគណៈការងាររណសិរ្សភូមិត្បូងនាយប្រាប់ថា អាគារវប្បធម៌របស់ភូមិមុននេះ បានកសាងនៅក្បាលភូមិខាងត្បូង ការធ្វើដំណើរទៅមក ការទំនាក់ទំនង ប្រជុំជាដើម របស់មាមីងជួបការលំបាកច្រើន។ ជាងនោះទៅទៀត ម្ចាស់កម្មសិទ្ធិមានបំណងចង់ យកដីនោះមកវិញ។ ស្ថិតនៅចំពោះមុខស្ថានភាពនោះ កម្មាភិបាលភូមិបានចលនា គ្រួសារមាអ៊ុក មីងសុភាពបរិច្ចាគដីសម្រាប់កសាងអាគារវប្បធម៌នេះដោយគ្មានទាមទារ សំណងអ្វីឡើយ។
ភូមិត្បូងនាយស្ថិតនៅតំបន់ជ្រៅរបស់ឃុំចូវដៀង សម្បូរទៅដោយព្រែកប្រឡាយខ្វែង ខ្វាត់។ ស្ថិតនៅចំពោះមុខស្ថានភាពនោះ ក្នុងបណ្ដាឆ្នាំកន្លង សាខាបក្ស គណៈកម្មកា រប្រជាជនភូមិបានផ្ដុំប្រមូលរាល់ប្រភពកម្លាំង បំផុតគឺជំរុញមាំការងារសង្គមូបនីយកម្ម កសាងផ្លូវ ស្ពានជនបទដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅមក ដឹក ជញ្ជូនមុខទំនិញរបស់ប្រជាជន បង្កថាមពលជំរុញការពង្រីកសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។ គិតតាំងពីឆ្នាំ ២០១០ មកទល់ពេលនេះ សាខាបក្ស គណៈកម្មការប្រជាជនភូមិចលនាបណ្ដាអង្គការចាត់តាំងសប្បុរសធម៌សង្គម សប្បុរសជនក្នុងនិងក្រៅឃុំរួមវិភាគទានជាថវិកា ដីធ្លីសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរាប់សិបសំណង់ ដូចជា ផ្លូវ ស្ពាន ក្នុងនោះមានអាគារវប្បធម៌បានកសាងយ៉ាងស្អាតលើដីរបស់គ្រួសារលោកមាលីអ៊ុក មីងគឹមធីសុភាពបរិច្ចាគ៕
អត្ថបទ-រូបថត៖ ថាច់ហ្វាង
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។