17/04/2023 09:04
បានដឹងថា វត្តសាលវន (តាអោក) ជាវត្តមួយមានប្រវត្តិសាស្រ្តយូរអង្វែង មានស្នាដៃច្រើនក្នុងសម័យសង្គ្រាមទាំងពីរលើក។ វត្តនេះបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្តនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០។ តាមរយៈការងារ “ប៉ិនប្រសប់ការងារប្រជាចលនា” នៅក្នុងឆ្នាំ ២០២១ និង ២០២២ មានសំណង់ផ្លូវគមនាគមន៍ និងស្ពានជនបទរាប់សិបសំណង់ត្រូវបានព្រះតេជគុណថាច់ឡេ និងគណៈអារាមាភិបាលវត្តតាអោក ចលនាសប្បុរសជន និងពុទ្ធបរិស័ទក្នុង និងក្រៅចំណុះជើងវត្តរួមវិភាគទានកសាងលើភូមិសាស្រ្តឃុំចូវដៀង និងបណ្ដាឃុំជិតខាង។ រួមជាមួយនោះ វត្តនៅទាំងចលនារួចជូនអំណោយរាប់ពាន់ចំណែកដល់គ្រួសារក្រីក្រ សិស្សដែលមានស្ថានភាពលំបាក។ល។ នៅឱកាសបណ្ដាពិធីបុណ្យទានផ្សេងៗ។
ព្រះតេជគុណថាច់ឡេ និងគណៈអារាមាភិបាលវត្តសំណេះសំណាលជាមួយគ្នា។ រូបថត៖ ហ៊ឺវហ្វេ
ផ្លូវបេតុងក្នុងតំបន់វាលស្រែនៃភូមិដុំធំ ឃុំចូវដៀងមានប្រវែងជាង ១១០ ម៉ែត្រ (ទទឹង ១,៥ ម៉ែត្រ) ដែលទើបបានកសាងសម្រេចរួចប្រគល់ឲ្យមូលដ្ឋាន។ ព្រះតេជគុណថាច់ឡេ ឲ្យដឹងថា៖ នេះជាសំណង់សប្បុរសធម៌របស់វត្តបានមកពីការចលនា ឧបត្ថម្ភរបស់សប្បុរសជន។ វត្តនិងគណៈអារាមាភិបាលបានទទួលបច្ច័យឧបត្ថម្ភរួចដំណើរការកសាង។ ក្នុងដំណាក់កាលអនុវត្តតែងមានការចូលរួមឧបត្ថម្ភយ៉ាងសកម្មរបស់គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំចូវដៀងរួមជាមួយបណ្ដាអង្គការចាត់តាំងមហាជននៅមូលដ្ឋានកន្លែងដែលសំណង់ដើរឆ្លងបានចូលរួមវិភាគទានជាកម្លាំង ដីធ្លីសម្រាប់កសាងសំណង់។
ក្នុងឆ្នាំ ២០២១ និងឆ្នាំ ២០២២ ព្រះតេជគុណ ថាច់ឡេ និងគណៈអារាមាភិបាលវត្តតាអោកចូលរួមចលនាបានបច្ច័យជាង ១,៤ ពាន់លានដុងសម្រាប់អនុវត្តការងារសប្បុរសធម៌។ ក្នុងនោះ កសាងផ្លូវបេតុង ០៧ ខ្សែ សរុបប្រវែងជិត ៣.០០០ ម៉ែត្រ (ទទឹង ១,៥ ម៉ែត្រ)។ ជូនអំណោយ (សៀវភៅសរសេរ ប៊ិក សៀវភៅពុម្ព) និងរង្វាន់ដល់សិស្សានុសិស្សរៀនអក្សរខែ្មររដូវវិស្សមកាលនៅក្នុងវត្ត (១៣ ថ្នាក់មានសិស្សានុសិស្ស ៤០០ រូប) តម្លៃជិត ៥០ លានដុងក្នុងមួយឆ្នាំ។ ជូនអំណោយដល់គ្រួសារក្រីក្រ ជិតក្រ អ្នកមានវ័យចាស់អនាថា ជនពិការ ចូលកុសលបុណ្យសព ឧបត្ថម្ភចន្រ្កាន ពេលកសាងស្ពាន ផ្លូវបេតុង សរុបថវិកា ១៤១ លានដុង។
តាមថេរដីការបស់ព្រះតេជគុណថាច់ឡេ ក្នុងដំណាក់កាលកំពុងកសាងបណ្ដាសំណង់ វត្តតែងច្បាមតាមផែនការ គម្រោងការរបស់មូលដ្ឋាន។ ផ្ដើមពីនោះ ការផ្សព្វផ្សាយ និងចលនាពុទ្ធបរិស័ទក្នុង និងក្រៅចំណុះវត្តបានស្ម័គ្រចិត្តព្រមព្រៀង និងបង្កបានភាពសាយភាយក្នុងចលនា សប្បុរសធម៌ដើម្បីសហគមន៍រវាងសាសនា និងសង្គម។ វត្តបានបង្កើតសមាគមសប្បុរសធម៌ ហើយឆ្លងតាមរយៈនោះបានរួមចំណែកជាមួយមូលដ្ឋានរួមដៃក្នុងការកសាងជនបទថ្មី និងជនបទថ្មីកម្រិតខ្ពស់ដើម្បីឈានដល់ការកសាងស្រុកកូវកែឲ្យសម្រេចលក្ខឋានស្រុក ជនបទថ្មីកម្រិតខ្ពស់ក្នុងឆ្នាំ ២០២៣។
លោកថាច់ភា ប្រធានគណៈអារាមាភិបាលវត្តតាអោកឲ្យដឹងថា៖ បច្ចុប្បន្ន គណៈអារាមាភិបាលវត្តមានសមាជិក ១១ រូប។ សមាជិកទាំងនោះតែងសហការបានល្អជាមួយ ព្រះចៅអធិការក្នុងការផ្សព្វផ្សាយបណ្ដាសកម្មភាពសប្បុរសធម៌ ឧបត្ថម្ភពុទ្ធបរិស័ទ។ បណ្ដាសំណង់ហេដ្ឋារចនាសម្ព័ន្ធជនបទដែលព្រះតេជគុណថាច់ឡេចលនាផ្សព្វផ្សាយកសាងនោះ បានរួមចំណែកយ៉ាងធំក្នុងការតភ្ជាប់បណ្ដាផ្លូវ គមនាគមន៍ក្នុងភូមិងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជន។
ផ្លូវគមនាគមន៍ជនបទបេតុងដែលព្រះតេជគុណថាច់ឡេ និងគណៈអារាមាភិបាលវត្តចលនាកសាង។ រូបថត៖ ហ៊ឺវហ្វេ
សមមិត្តតូហ្វាងអាញ់ ប្រធានសមាគមកសិករឃុំចូវដៀងឲ្យដឹងថា៖ ក្នុងដំណាក់កាលផ្សព្វផ្សាយកសាងជនបទថ្មី ទន្ទឹមនឹងបណ្ដាសំណង់ធំៗដែលបានរដ្ឋផ្សព្វផ្សាយវិនិយោគទុនកសាងសម្រេច តួនាទីចូលរួមរបស់សហគមន៍ក្នុងការរួមវិភាគទានជាសម្ភារ កម្លាំង។ល។ ដើម្បីអនុវត្តបណ្ដាសំណង់សម្រាប់បម្រើឲ្យការរស់នៅរបស់ប្រជាជននៅក្នុង និងក្រៅឃុំចូវដៀងយ៉ាងច្រើន។ តួយ៉ាងដូចការចូលរួមឧបត្ថម្ភរបស់ព្រះតេជគុណថាច់ឡេ សមាជិកគណៈអារាមាភិបាល។
ទន្ទឹមនឹងនោះ ឃុំក៏បង្កើតបានក្រុម “យើងគ្រប់គ្នាដើម្បីស្រុកកំណើត” ០១ ក្រុមមានសមាជិក ៣០ នាក់ ក្នុងនោះបណ្ដាសមមិត្តក្នុងគណៈអចិន្រ្តៃយ៍ បណ្ដាអ្នកជាប្រមុខផ្នែក នីមួយៗចូលរួមខណៈដែលមូលដ្ឋានឬក៏បណ្ដាអង្គការចាត់តាំងទទួលបានប្រភពឧបត្ថម្ភសម្រាប់មូលដ្ឋាន។ បណ្ដាសមាជិកក្នុងក្រុមនឹងចូលរួមឧបត្ថម្ភដោយចុះទៅកាន់ភូមិសាស្រ្តជួយ ចង្អុលការចូលរួមអនុវត្តជាមួយប្រជាជនកន្លែងដែលមានសំណង់កំពុងកសាង។ ផ្ដើមពីនោះ ប្រជាជនក៏ដូចជាសប្បុរសជនឃើញនូវស្មារតីរួមគ្នាហូប រួមគ្នាធ្វើដែលថ្នាក់ដឹកនាំ មូលដ្ឋានចូលរួមផ្ទាល់ បង្កបានក្ដីជំនឿទុកចិត្តពេលមកកាន់មូលដ្ឋាន៕
ប្រែសម្រួល៖ ថាច់ហ្វាង
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។