04/04/2023 13:08
សមាគមកសិករឃុំចូវដៀង មានសមាជិកជាង ២.៦០០ នាក់ ក្នុងនោះ សមាជិក ជាជនជាតិខ្មែរស្រូបយកអត្រា ៧៩%។ ទន្ទឹមនឹងការបង្កលក្ខណៈ ឱ្យសមាជិកបុលទុន ចូលរួមបណ្ដាវគ្គហ្វឹកហាត់ផេ្ទរជូនវិទ្យាសាស្ដ្រ-បចេ្ចកទេស ក្នុងការផលិត ចិញ្ចឹមសត្វ សមាគមកសិករឃុំ នៅទាំងយកចិត្ដទុកដាក់ក្នុងការរៀបចំ ពង្រឹង បង្កើនគុណភាពសកម្មភាពក្រុមសមាគមអាជីពទៀតផង។ ពីព្រោះការងារទាំងនោះ ជាកត្ដាសំខាន់ និងតម្រូវការចាំបាច់ដើម្បីសមាជិកពង្រីកការផលិតទៅតាមអាជីពនីមួយៗ សមស្របនឹងស្ថានភាពជាក់ស្ដែងរបស់គ្រួសារ។
បងគាងធីរ (ទី១ ខាងឆ្វេង) កំពុងប្រមូលផលស្រូវ។
បងថាច់ធីថាញ់ សមាជិកាសាខាសមាគមកសិករភូមិភិរម្យសុខឃុំចូវដៀង បានឱ្យដឹងថា៖ខ្ញុំចូលរួមប្រជុំជីវភាពនៅសាខាសមាគមកសិករភូមិជាច្រើនឆ្នាំកន្លង ពីមុនពេលប្រជុំជីវភាពម្ដងៗ សាខាសមាគមតែងចាត់តាំងប្រជុំ ពិគ្រោះការងាររួម មិនបែងចែកសមាជិកណាប្រកបរបរអី្វឡើយ។ តាំងពីឆ្នាំ ២០១៧ មកទល់ពេលនេះ សាខាសមាគម រៀបចំឱ្យសមាជិកដាំដំណាំប្រជុំជីវភាពតាមក្រុមដាំដំណាំ ក្រុមលក់ដូរ ប្រជុំ ជីវភាពតាមក្រុមលក់ដូរ ។ល។ បើតាមខ្ញុំរបៀបប្រជុំជីវភាពបែបនេះល្អណាស់ ពីព្រោះខ្លឹមសារប្រជុំជីវភាពច្បាមតាមបធានបទដែលត្រូវពិគ្រោះ ចែករំលែកបទពិសោធនន៍ដល់គ្នានឹងគ្នា មិនចំណាយពេលច្រើន ប៉ុន្ដែនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។ ដូចជាខ្ញុំដាំបន្លែគឺចូលរួមប្រជុំជាមួយនឹងបងប្អូនដាំដំណាំ ប្ដូរយោបល់គ្នាជុំវិញបញ្ហាកាលបរិចេ្ឆទចុះពូជ ទីផ្សារ ឧបករណ៍ សម្រាប់ផលិត។ល។ នោះគឺជាបញ្ហាគួរពិគ្រោះហើយសមស្របនឹងតម្រូវការជាក់ស្ដែងរបស់អ្នកដាំដំណាំដូចខ្ញុំ។
បងគាងធីរ នៅភូមិអូរទទឹង (បេ) ឃុំចូវដៀងបានឱ្យដឹង៖ តាមខ្ញុំយល់ឃើញថា រៀបចំក្រុម សមាគមអាជីពគឺរបៀបផ្លាស់ថ្មីពីរូបភាពប្រជុំជីវភាពមួយសមស្របតាមសភាពការណ៍ជាក់ស្ដែងរបស់សមាជិកធានាបានសម្បទា ០៥ យ៉ាង៖ ស្ថិតក្នុងវិស័យពលកម្ម ផលិតធ្វើអាជីវកម្ម សេវាកម្មដូចគ្នា(១) មានការចាប់អារម្មណ៍ដូចគ្នា (២) មានបំណងចែករំលែកបទពិសោធន៍ដូចគ្នា(៣) មានស្មារតីទទួលបន្ទុកដូចគ្នា(៤) ទទួលផលប្រយោជន៍ដូចគ្នា(៥)។ ជាក់ស្ដែងដូចជាខ្ញុំចូលរួមទម្រង់ផលិតស្រូវគុណភាពខ្ពស់គឺខ្ញុំបានចូលរួមបណ្តាវគ្គហ្វឹកហាត់បំពាក់បំប៉នអំពីវិទ្យាសាស្រ្ត-បច្ចេកទេសក្នុងការផលិតស្រូវគុណភាពខ្ពស់។ល។ ជាពិសេសគឺតែងបានយកចិត្តទុកដាក់បំផុតអំពីតម្លៃ ច្រកចេញបានលំនឹង ញ៉ាំងឱ្យសមាជិកនឹងនរចិត្ដដើម្បីផលិត ពង្រីកសេដ្ឋកិច្ច។បច្ចុប្បន្ន ខ្ញុំផលិតស្រូវគុណភាពខ្ពស់ ០៨ កុង ក្នុងមួយឆ្នាំ ០៣ រដូវ ទូទាត់ខ្ទង់ចំណាយរួចខ្ញុំចំណេញក្នុងមួយកុងពី ៨០០ ពាន់ ដល់ ០១ លានដុង ក្នុងមួ យរដូវ។ កើនពី ០២ ដល់ ០៤ លានដុង បើប្រៀបនឹងកាលមិនទាន់រៀបចំក្រុម សមាគមអាជីព។
លោកតូហ្វាងអាញ់ ប្រធានសមាគមកសិករឃុំចូវដៀងបានឱ្យដឹង៖ ការរៀប ចំអនុវត្ដតាមគម្រោងការលេខ ២៤-ĐA/HNDTW របស់គណៈអចិន្ដ្រៃយ៍មជ្ឈិមសមាគមកសិករវៀតណាម និងសេចក្តីណែនាំលេខ ០៦-HD/HNDT របស់គណៈ អចិន្ដ្រៃយ៍សមាគមកសិករខេត្ដគឺដើម្បីជម្នះ ដោះស្រាយនូវបញ្ហាលំបាក អន់ខ្សោយ មួយចំនួនរបស់សមាគមកសិករនៅមូលដ្ឋាន បង្កើតជាគ្រឹះស្ថានសម្រាប់បង្កើនគុណភាពធ្វើសកម្មភាពនិងវិធីសាស្ដ្រកសាងអង្គការចាត់តាំងសមាគមកសិករនៅមូលដ្ឋានឱ្យបានរឹងមាំ។ ផ្តើមពីនោះ ឃុំចូវដៀង ចង្អុលការឲ្យបណ្ដាសាខាសមាគមកសាងផែនការរៀបចំក្រុមអាជីពត្រូវតាមច្បាប់កំណត់។ គិតតាំងពី ឆ្នាំ ២០១៧ មកទល់ចុងឆ្នាំ ២០២២ សមាគមកសិករឃុំ ចាត់តាំងរៀបចំក្រុម សមាគមអាជីពបាន ២១៧ ក្រុម ដោយមានសមាជិក០១ ពាន់នាក់ចូលរួមដូចជា៖ ក្រុមដាំបន្លែ ក្រុមចិញ្ចឹមមាន់ក្នុងចម្ការ ក្រុមដាំក្រូចពោធិ៍សាត់ ក្រុមដាំក្រូចត្លុងសំបកខៀវ ក្រុមផលិតស្រូវគុណភាពខ្ពស់។ល។
អត្ថបទ‑រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។