17/01/2023 08:34
បច្ចុប្បន្ន នំអន្សមជ្រូកត្រូវបានវេចច្រើន និងមានរសជាតិពិសេសដោយឡែកពីគ្នានៅតាមមូលដ្ឋាន គេហដ្ឋាននីមួយៗ។ ដោយថ្វីដៃប៉ិនប្រសប់របស់អ្នកមីងថាច់ធីយីជាម្ចាស់មូល ដ្ឋានវេចនំអន្សមមួយនៅភូមិហ្វាហាវ ឃុំភឿកហាវ ស្រុកចូវថាញ់ ខេត្តត្រាវិញបានផ្សំគ្រឿងស្នូលនំចម្រុះគ្នានឹងពណ៌ពីរុក្ខជាតិ បង្កើតបានជានំអន្សមជ្រូកមួយប្រភេទមានពាណិជ្ជសញ្ញា “នំអន្សមជ្រូកមីងយី”។
មីង ថាច់ធីយី ម្ចាស់មូលដ្ឋានផលិតនំអន្សម។ រូបថត៖ ហ៊ឺវហ្វេ
“នំអន្សមជ្រូកមីងយី” តែងបានយកចិត្តទុកដាក់ដល់គុណភាព ម៉្លោះហើយ គ្រឿងផ្សំក្នុង ស្នូលនំសម្បូរបែបបង្គួរ។ ក្រៅពីសាច់ជ្រូកបីជាន់ ពងទាប្រៃ ពណ៌សម្បុរនៃអង្ករដំណើប ក៏សម្បូរបែបដោយប្រើប្រាស់បណ្ដាពណ៌ធម្មជាតិដែលបានច្នៃចេញពីស្លឹកងប់ (ពណ៌បៃ តង) ច្នៃចេញពីផ្លែហ្គឹក (ពណ៌លឿងទុំ) ច្នៃចេញពីផ្កាអមតៈ (ពណ៌ស្វាយ)។ល។ គ្រឿង ផ្សំទាំងនោះបានយកមកលាយជាមួយគ្នាបង្កើតបានជានំអន្សមមានពណ៌ស្អាត និងមានរសជាតិឆ្ងាញ់ពិសា។ នំអន្សមជ្រូកមីងយីមានជាតិបំប៉នខ្ពស់ផង ធានាសុវត្ថិភាពអនាម័ យគ្រឿងបរិភោគផង និងជាអំណោយសមស្របសម្រាប់ភ្ញៀវមកពីទីឆ្ងាយផង។
មីងថាច់ធីយីមានប្រសាសន៍ថា៖ គាត់ធ្លាប់រួមជាមួយគ្រួសារប្រកបរបរវេចនំអន្សមតាំងពី តូចម៉្លេះ។ ចាប់តាំងពីឆ្នាំ ១៩៩៣ គ្រួសារគាត់បានចាប់ផ្ដើមវេចនំអន្សមជ្រូកសម្រាប់ផ្គត់ ផ្គង់ដល់អ្នកប្រើប្រាស់នៅក្នុង និងក្រៅស្រុក។
និយាយអំពីរូបមន្តវេចនំឲ្យមានរសជាតិក្រអូបឆ្ងាញ់ មីងថាច់ធីយីបានឲ្យដឹងថា៖ ដំបូង បង្អស់ត្រូវជ្រើសរើសអង្ករដំណើបក្រមួន និងដំណើបថ្មី។ ចំណែកខ្លាញ់ជ្រូក សាច់ជ្រូក ពងទាត្រូវជ្រើសរើសប្រភេទដែលនៅស្រស់ឆ្ងាញ់ ធានាសុវត្ថិភាពអនាម័យគ្រឿងបរិភោ គ។ សាច់ជ្រូក ខ្លាញ់ជ្រូកត្រូវជ្រើសរើសពីជ្រូកជំទង់ បន្ទាប់ពីបានលះកាត់ជាចំណិតតូច រួចត្រូវអបគ្រឿងទេសទុកឲ្យយូរបន្តិចដើម្បីឲ្យគ្រឿងជ្រាបចូលបានល្អទើបយកមកវេចនំ ។ ធ្វើដូច្នោះទើបនំមានរសជាតិឈ្ងុយឆ្ងាញ់។ ក្នុងដំណាក់កាលវេចនំ មិនត្រូវចងនំឲ្យតឹងពេកទេឬក៏មិនត្រូវចងឲ្យធូរពេកដែរ គឺត្រូវចងឲ្យតឹងល្មមដោយសរសៃកក់ហាលស្ងួត ស្វិតទើបពេលស្ងោរនំឆ្អិនស្មើ ឈ្ងុយឆ្ងាញ់។
នំអន្សមជ្រូកមីងយីជាផលិតផលមួយក្នុងបណ្ដាផលិតផលនៃភូមិរបរវេចនំអន្សមជ្រូកនៅ ភូមិត្រកួនបានទទួលស្គាល់ជាផលិតផលសម្រេចសម្បទា OCOP លំដាប់ផ្កាយ ៣ ក្នុងឆ្នាំ ២០២២៕
ប្រែសម្រួល៖ ថាច់ហ្វាង
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។