16/06/2023 15:45
កាលពីថ្ងៃទី ៩ ខែមិថុនា នៅសាលប្រជុំនៃគណៈកម្មាធិការប្រជាជនឃុំង៉ូវឡាក ស្រុកយ្វៀងហាយ គណៈជនជាតិខេត្តសហការជាមួយមន្ទីរព័ត៌មាន និងឃោសនាការចាត់តាំងសន្និបាតផ្សព្វផ្សាយ សាយភាយគោលនយោបាយ ច្បាប់ស្ដីពីជនជាតិ។
តំណាងចូលរួមសន្និបាតផ្សព្វផ្សាយ សាយភាយគោលនយោបាយ ច្បាប់ស្ដីពីជនជាតិ។ រូបថត៖ ហ៊ឺវហ្វេ
ចូលរួមពិធីសន្និបាត មានព្រះសង្ឃ គណៈអារាមាភិបាលនៃបណ្ដាវត្តគណៈមហានិកាយខ្មែរលើភូមិសាស្រ្តស្រុកយ្វៀងហាយចំនួន ១០០ អង្គ-រូប។ បណ្ដាតំណាងបានគណៈជនជាតិខេត្ត មន្ទីរព័ត៌មាន និងឃោសនាការខេត្តផ្សព្វផ្សាយ ០២ ប្រធានបទគឺ៖ ប្រធានបទ “សៀវភៅណែនាំបង្ការ ប្រឆាំងដំណឹងក្លែងក្លាយ ដំណឹងមិនពិតលើលម្ហបណ្ដាញ” របស់ក្រសួងព័ត៌មាន និងឃោសនាការ។ ប្រធានបទ សេចក្ដីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ០៨ ខែតុលាឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្ត ស្ដីពីបន្តការអភិវឌ្ឍន៍គ្រប់វិស័យក្នុងតំបន់ជនរួមជាតិខ្មែរដំណាក់កាល ២០២១-២០២៥ កំណត់ទិសដៅដល់ឆ្នាំ ២០៣០។ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ (ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥)លើភូមិសាស្រ្តខេត្តត្រាវិញ។
នៅក្នុងពិធីសន្និបាត អ្នកស្រី ផាមធីម៉ីហាញ់បញ្ជាក់ជាមួយបណ្ដាតំណាងអំពីបណ្ដាខ្លឹមសារដូចជា៖ របៀបប្រសព្វ កត់ចំណាំបណ្ដាដំណឹងក្លែងក្លាយ មិនពិតលើលម្ហបណ្ដាញ។ តាមរយៈការកំណត់សម្គាល់ សញ្ញាសម្គាល់ដំណឹងក្លែងក្លាយ របៀបកំណត់ដំណឹងមិនពិត ធ្វើយ៉ាងណាដើម្បីជៀសវាងអន្ទាក់ដំណឹងក្លែងក្លាយ ជាពិសេសគឺលើបណ្ដាខឿន Zalo, Facebook ។ល។ ត្រូវធ្វើរបៀបណាបើសិនជ្រុលបានចុះផ្សាយ ចែករំលែកដំណឹងក្លែងក្លាយ ដំណឹងមិនពិត របៀបវិនិច្ឆ័យពេលឃើញដំណឹងក្លែងក្លាយ។ សកម្មភាពមានបន្ទុកលើលម្ហបណ្ដាញ ផលវិបត្តិនៃការផ្ដល់ជូន ចែករំលែកដំណឹងក្លែងក្លាយ ដំណឹងមិនពិត បណ្ដាកម្រិតពិន័យជារដ្ឋបាល វិនិច្ឆ័យព្រហ្មទណ្ឌ។ រួមជាមួយនោះ គឺរូបភាពបទល្មើស កេងប្រវ័ញ្ចមួយចំនួនលើលម្ហបណ្ដាញដូចជាប្រកាសត្រូវរង្វាន់ បញ្ជូនប្រាក់ សាច់ញាតិជួបគ្រោះថ្នាក់។ល។
តាមប្រសាសន៍របស់លោក ហាថាញ់ស៊ើង៖ អនុវត្តសេចក្ដីណែនាំលេខ ១០៤/UBND-KGVX ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្ដីពីការផ្សព្វផ្សាយ សាយភាយគោលនយោបាយ ច្បាប់អំពីជនជាតិឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ គណៈជនជាតិខេត្តសហការជាមួយមន្ទីរព័ត៌មាន និងឃោសនាការ ចាត់តាំងការផ្សព្វផ្សាយចំនួន ១០ លើកលើភូមិសាស្រ្តបណ្ដាស្រុក ក្រុង៖ កូវកែ (០២ លើកមានតំណាង ១៧៦ រូប) ទីវកឹង ( ១ លើកមានតំណាង ១២០ រូប) ស្រុកយ្វៀងហាយ (១ លើកមានតំណាង ១០០ រូប) ស្រុកកូវង៉ាង (២ លើក មានតំណាង ១៧១ រូប) ស្រុកថ្កូវ( ២ លើក មានតំណាង ២៩២ រូប) ស្រុកចូវថាញ់ (១ លើក មានតំណាង ១៣៦ រូប) និងក្រុងត្រាវិញ (១ លើក មានតំណាង ១២០ រូប)៕
ប្រែសម្រួល៖សម្បត្តិ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។