25/07/2023 08:22
បងថាច់ធីស្វឹង(ទី ១ ខាងឆ្វេង) និងរដ្ឋអំណាចមូលដ្ឋានកម្ចាត់ដង្កូវទឹក។
ឃុំលឿងហ្វា អា ស្រុកចូវថាញ់ មានគ្រួសារប្រជាជនជាង ២.៥០០ គ្រួ ។ ជារៀងរាល់ខែ កម្មាភិបាល បុគ្គលិកដំណាក់សុខាភិបាលឃុំតែងសហការជាមួយសហការីសុខាភិបាលបណ្តាភូមិអនុវត្តល្អការងារផ្សព្វផ្សាយ ណែនាំ និងជំរុញស្មារតីប្រជាជនឲ្យម្ចាស់ការបង្ការ ទប់ស្កាត់អាសន្នរោគលើមនុស្ស ដំណាក់សុខាភិបាលឃុំ បង្កើតគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគតាំងពីដើមឆ្នាំ ២០២៣ គណៈចង្អុលការតែងសហការជាមួយកម្មាភិបាលទទួលបន្ទុលជំនាញត្រួតពិនិត្យ ដោះស្រាយទាន់ពេល ប្រសិនបើមានសំបុករោគគ្រុនឈាមកើតមាននារដូវវស្សា។ ទន្ទឹមនឹងនោះ សហការជាមួយការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក ផ្សព្វផ្សាយវិធីសាស្រ្តបង្ការ ទប់ស្កាត់អាសន្នរោគដែលកើតមានលើហ្វួងបសុសត្វ ឆ្លងមកមនុស្ស។ ព្រមទាំងចង្អុលការឲ្យសហការីកសាងផែនការត្រួតពិនិត្យ តាមដានបើមានសំបុកមេរោគដើម្បីរាយការណ៍ជូនដំណាក់សុខាភិបាលឃុំជាបន្ទាន់ ដើម្បីមានវិធានការ បាញ់ថ្នាំកម្ចាត់មេរោគនៅនឹងកន្លែងដែលសង្ស័យកើតមានសំបុក ឬនៅកន្លែងដែលកើតមានជំងឺគ្រុនឈាម ជំងឺអាត់ដៃ-ជើង-មាត់។ បងស្រី ថាច់ធីស្វឹង សហការិនីសុខាភិបាលភូមិអូរល្បាប់ ឃុំលឿងហ្វា អា បានឲ្យដឹងថា៖ចលនាប្រជាជនក្នុងសហគមន៍ឲ្យចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគ គឺជាកត្តាដ៏សំខាន់។ ក្នុងនាមជាសហការិនីសុខាភិបាល ខ្ញុំតែងម្ចាស់ការផ្សព្វផ្សាយបណ្តាវិធីសាស្រ្តបង្ការ ទប់ស្កាត់អាសន្នរោគ រួចស្នើដំណាក់សុខាភិបាលដោះស្រាយជាបន្ទាន់ប្រសិនបើកើតមានអាសន្នរោគ។ ទន្ទឹមនឹងនោះ ខ្ញុំសហការស្អិតល្មួតជាមួយបណ្តាអង្គការមហាជនទៅកាន់គ្រួសារនីមួយៗដើម្បីជូនខិត្តប័ណ្ណ និង ចលនាប្រជាជន សកម្មក្នុងការកម្ចាត់មូស ដង្កូវទឹក មិនទុកឱ្យមានកើតជំងឺគ្រុនឈាម ។ មីងស៊ើងធីអាញ់ ប្រជាជននៅភូមិអូរល្បាប់ បានឲ្យដឹង៖ “គ្រួសារខ្ញុំមានចៅតូច ០២ នាក់ ។ ខ្ញុំបារម្ភណាស់ដែរ ពេលមានភ្លៀងអូសអន្លាយច្រើនថ្ងៃដូច្នេះ ប៉ុន្តែដោយបានសហការីសុខាភិបាលភូមិមកណែនាំអំពីវិធីសាស្រ្តបង្ការជំងឺដូចជា៖ គ្របពាងទឹកឲ្យជិត ជៀសវាងកុំឲ្យកើតមានមូស បោសសម្អាតបរិស្ថាននៅបរិវេណផ្ទះឲ្យបានជ្រះ ដេកក្នុងមុងទាំងពេលថ្ងៃ និងពេលយប់ យកចិត្តទុកដាក់ដល់អាហារូបត្ថម្ភ។ល។ ម្ល៉ោះហើយ គ្រួសារខ្ញុំក៏បានសុខសប្បាយទាំងអស់គ្នារហូតមក ។
គ្រូពេទ្យ វ៉វ៉ាំងត្វង អនុប្រធានដំណាក់សុខាភិបាលឃុំ លឿងហ្វា អា ផ្តល់អនុសាសន៍៖ ជំងឺគ្រុនឈាម និងជំងឺរលាកខួរក្បាលប្រភេទ បេ ជាប្រភេទជំងឺឆ្លងតាមមូស យើងអាចមានវិធីសាស្រ្តបង្ការបានដោយវិធី៖ អនាម័យផ្ទះសម្បែង បរិវេណផ្ទះឲ្យបានស្អាតបាត កម្ចាត់ដង្កូវទឹក មូស និងការពារកុំឱ្យមូសខាំ។ បច្ចុប្បន្ន ជំងឺរលាកខួរក្បាលប្រភេទ បេ មានថ្នាំចាក់ឲ្យកុមារដើម្បីបង្ការជំងឺនេះ ម្ល៉ោះហើយគប្បីជូនកុមារទៅចាក់ថ្នាំតាមកាលបរិច្ឆេទឲ្យគ្រប់ចំនួន ។ រីឯជំងឺអាត់ដៃ-ជើង-មាត់ វិញ មិនទាន់មានវ៉ាក់ស៊ាំងបង្ការ ប៉ុន្តែប្រជាជនអាចបង្ការបាន តាមរយៈការលាងដៃដោយសាប៊ូជារឿយៗ ពិសាគ្រឿងបរិភោគឲ្យស្របអនាម័យ។ល។
អាស្រ័យអនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគបានល្អ ម្ល៉ោះហើយតាំងពីដើមឆ្នាំមកទល់ពេលនេះ ក្នុងឃុំកើតជំងឺគ្រុនឈាម និងជំងឺអាត់ដៃ-ជើង-មាត់តែ ០១ ករណី ប៉ុណ្ណោះ រួចព្យាបាលបានទាន់ពេល មិនទុកបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕
អត្ថបទ‑រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។