18/07/2023 09:32
បងស្រី ត្រឹងធីអាញ់ធឺ អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយបង ថាច់ធីសាហ្វឹង ដែលសកម្មភាពក្នុងការងារសមាគមនៅមូលដ្ឋាន។
គណៈអចិន្ត្រៃយ៍សមាគមសហព័ន្ធន៍នារីស្រុកកូវកែ បង្កើតផែនការជាក់ស្តែងដើម្បីចង្អុលការសមាគមនារីមូលដ្ឋានអនុវត្តបណ្តាសកម្មភាពសមភាពភេទ ដើម្បីភាពជឿនលឿនរបស់នារី។ អនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសមភាពភេទ កម្មវិធីទប់ស្កាត់អំពើហិង្សាលើភេទ កម្មវិធីព័ត៌មានស្តីពីសមភាពភេទរបស់ខេត្តត្រាវិញដំណាក់កាល ២០២៣- ២០២៥ រួមចំណែកញ៉ាំងឲ្យបងប្អូននារីបង្កើនការយល់ដឹង និងមានទង្វើជាក់ស្តែងស្តីពីសមភាពភេទ កាត់បន្ថយការគម្លាតភេទ លើកតម្កើងតួនាទីរបស់នារីនិយាយរួម នារីខ្មែរនិយាយដោយឡែកបានខ្ពង់ខ្ពស់ស្មើគ្នា។ ដើម្បីកាត់បន្ថយបញ្ហាគម្លាតភេទក្នុងប្រព័ន្ធនយោបាយ និងសង្គម សមាគមសហព័ន្ធន៍នារីស្រុកតែងយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល បំពាក់បំប៉នបង្កើនចំណេះដឹង លទ្ធភាពរបស់កម្មាភិបាលនារី កម្មាភិបាលនារីជនជាតិខ្មែរ បង្កលក្ខណៈឲ្យបងប្អូននារីចូលរួមទទួលនាទីជាអ្នកគ្រប់គ្រង ដឹកនាំ។ អត្រានារីបានចាត់ចូលក្នុងគម្រោងផែនការទទួលនាទីបណ្តាថ្នាក់ដឹកនាំសំខាន់ៗរបស់ស្រុកស្មើនឹង ៤៥,៥%។ អត្រានារីចាត់ចូលក្នុងគម្រោងផែនការទទួលបណ្តានាទីដឹកនាំផ្នែករដ្ឋរបស់ស្រុក/ឃុំស្មើនឹង ៣៧,០៤%។ គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ សមាគមសហព័ន្ធន៍នារីស្រុកបានបង្កលក្ខណៈជូនបងប្អូននារីចំនួន ១.១0៧ នាក់បានរៀនវិជ្ជាជីវៈ និងចំណេះ ជំនាញ។ ក្នុងនោះមាននារីខ្មែរ ៣៨%។
សមាគមសហព័ន្ធន៍នារីឃុំផុងភូ ដែលអនុវត្តល្អបណ្តាសកម្មភាពដើម្បីភាពជឿនលឿនរបស់នារីខ្មែរ និងសមភាពភេទ។ សមាគមសហព័ន្ធន៍នារីឃុំផុងភូ មានសមាជិកាជាង ១.៣៥០ នាក់។ ក្នុងនោះ សមាជិកាខ្មែរ ៦៥% ។
បងស្រី ត្រឹងធីអាញ់ធឺ ប្រធានសមាគមសហព័ន្ធន៍នារីឃុំផុងភូមានប្រសាសន៍ថា៖ ការបង្កើនគុណភាព ប្រសិទ្ធភាពបណ្តាសកម្មភាពដើម្បីភាពជឿនលឿនរបស់នារី និង សមភាពភេទ តែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាច និងសមាគមសហព័ន្ធន៍នារីឃុំយកចិត្តទុកដាក់អនុវត្តល្អជានិច្ច។ សមាគមសហព័ន្ធន៍នារីឃុំ តែងម្ចាស់ការស្នើគណៈកម្មាធិការបក្ស និងរដ្ឋអំណាច ឲ្យបង្កលក្ខណៈជូននារីបានរៀនសូត្របង្កើនចំណេះដឹងដើម្បីធ្វើការងារ កសាងគ្រួសារ សម្បូររុងរឿង សមភាព សុភមង្គល និងសកម្មក្នុងការចូលរួមធ្វើការងារនយោបាយ សេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ ជាក់ស្តែងឆ្នាំ ២០២៣ សមាគម សហការជាមួយសមាគមសហព័ន្ធន៍នារីស្រុកបង្កលក្ខណៈជូនកម្មាភិបាល សមាជិកា ២២០ លើកនាក់ ក្នុងនោះមានកម្មាភិបាល សមាជិកាខ្មែរ ៥០% បានរៀនសូត្រ បង្កើនចំណេះដឹងអំពីសមភាពភេទ ចំណេះដឹងក្នុងការពង្រីកសេដ្ឋកិច្ច ។ល។
អ្នកស្រី ថាច់ធីសាហ្វឹង នៅភូមិលេខ ២ ឃុំផុងភូ ជាអ្នកសកម្មក្នុងការចូលរួមបណ្តាសកម្មភាពដើម្បីភាពជឿនលឿនរបស់នារីខ្មែរនៅមូលដ្ឋាន។ បងសាហ្វឹងមានប្រសាសន៍ថា៖ ពីមុនខ្លួនខ្ញុំផ្ទាល់មិនសូវយកចិត្តទុកដាក់ក្នុងការរៀនសូត្របង្កើនចំណេះដឹងអំពីសមភាពភេទក៏ដូចជាចំណេះដឹងពាក់ព័ន្ធដល់នារី និងកុមារីឡើយ។ ពីព្រោះខ្ញុំយល់ឃើញថា ខ្ញុំជានារីភេទខិតខំធ្វើការងារមេផ្ទះឲ្យបានល្អប៉ុណ្ណោះ ។ ឆ្នាំ ២០០៩ ខ្ញុំបានសមាគមសហព័ន្ធន៍នារីឃុំ ចលនាឲ្យចូលរួមបណ្តាសកម្មភាពហើយបានសមាគមបង្កលក្ខណៈឱ្យខ្ញុំបានចូលរួមបណ្តាវគ្គហ្វឹកហាត់បណ្តុះបណ្តាល ជំនួយឲ្យខ្ញុំយល់ដឹង ច្រើនអំពីបញ្ហាក្នុងសង្គមដែលនារីគួរយកចិត្តទុកដាក់អនុវត្ត។ ក្នុងនោះ មានបញ្ហាមួយចំនួនដែលនារីត្រូវម្ចាស់ការធ្វើគឺបញ្ហាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួនក៏ដូចជាចូលរួមការពារសិទ្ធិ និងផលប្រយោជន៍របស់នារីនៅមូលដ្ឋានជាដើម។
បងស្រីត្រេវធីង៉ុកឡិន អនុប្រធានសមាគមសហព័ន្ធន៍នារីស្រុកកូវកែមានប្រសាសន៍ថា៖ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយបណ្តាសកម្មភាពដើម្បីភាពជឿនលឿនរបស់នារីនិយាយរួម នារីខ្មែរនិយាយដោយឡែកជំនួយឲ្យបងប្អូននារីគ្រប់រូបយល់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងសង្គម ។ ទន្ទឹមនឹងនោះ សមាគម សហការជាមួយបណ្តាផ្នែកមានសមត្ថកិច្ចបង្កើនការផ្សព្វផ្សាយជាច្រើនរូបភាពនិងអនុវត្តល្អការងារបណ្តុះបណ្តាល បំពាក់បំប៉នចំណេះដឹងជូនបងប្អូននារីគ្រប់រូបក្នុងស្រុក ដើម្បីបងប្អូននារីម្ចាស់ការក្នុងការការពារសិទ្ធិ ផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងចូលរួមការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនបងប្អូននារី និងកុមារីរួមក្នុងទូទាំងស្រុក៕
អត្ថបទ- រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។