14/12/2023 15:46
កាលពីថ្ងៃទី ៨ ខែធ្នូ នគរបាលខេត្តត្រាវិញ ចាត់តាំងពិធីស្ងើចសរសើរ ជូនរង្វាន់ដល់សមូហភាព បុគ្គលដែលមានស្នាដៃឆ្នើមក្នុងការធ្វើឱ្យជាក់ច្បាស់ដោយរួសរាន់ករណីប្លន់ទ្រព្យសម្បត្តិដែលកើតមានឡើងនៅហាងលក់មាសនាអនុសង្កាត់លេខ ៣ ទីប្រជុំជនចូវថាញ់ ស្រុកចូវថាញ់ក្នុងរាត្រីថ្ងៃទី ៣០/១១/២០២៣។
អញ្ជើញចូលរួម និងចង្អុលការពិធីនេះ មានសមមិត្ត ឡេងវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកវរសេនីយ៍ឯក ត្រឹងស្វឹងអាញ់ នាយកនគរបាលខេត្តអញ្ជើញចូលរួមជាអធិតី។ ចូលរួមពិធីនោះ នៅទាំងមាន វរសេនីយ៍ឯក ឡេវ៉ាំងទឺ នាយករងនគរបាលខេត្ត ថ្នាក់ដឹកនាំបណ្ដាអង្គភាពជំនាញការ និងបណ្ដាសមូហភាព បុគ្គលមានស្នាដៃឆ្នើមក្នុងការងារត្រួតពិនិត្យ ស្វែងរកធ្វើឱ្យច្បាស់ករណីប្លន់ទ្រព្យសម្បត្តិដូចពោលខាងលើ។
សមមិត្ត ឡេវ៉ាំងហាំង ស្ងើចសរសើរដល់បណ្តាបុគ្គលមានស្នាដៃឆ្នើម។ ផាមហើង
របាយការណ៍ក្នុងពិធីនោះ វរសេនីយ៍ឯកបម្រុង វ៉វ៉ាំងក្វឹក ប្រធានការិយាល័យតម្រួតព្រហ្មទណ្ឌនៃនគរបាលខេត្តបានឱ្យដឹងថា ជាករណីដែលមានលក្ខណៈធ្ងន់ធ្ងរ មុខសញ្ញាអនុវត្តអំពើយ៉ាងគ្រោះថ្នាក់ គ្មានគិតវែងឆ្ងាយ ប្រថុយ មានការប្រើប្រាស់អាវុធដើម្បីបង្ករឿង និងមានចេតនាអនុវត្តអំពើបំពានដល់ទីបំផុត។
រឿងរ៉ាវ ឆាប់បានលេចឮលើបណ្ដាញសង្គម និងកាន់តែបង្កភាពចចាមអារ៉ាមក្នុងប្រជាជន។ គណៈនាយកនគរបាលខេត្ត បានចង្អុលការការិយាល័យតម្រួតព្រហ្មទណ្ឌ សហការជាមួយបណ្ដាកងកម្លាំងពាក់ព័ន្ធផ្សព្វផ្សាយបណ្ដាវិធានការវិជ្ជាជីវៈព្រមៗគ្នា ចាត់តាំងតាមចាប់ខ្លួនមុខសញ្ញា។
ជាមួយកិច្ចចង្អុលការយ៉ាងប្ដូរផ្ដាច់របស់គណៈនាយកនគរបាលខេត្ត កិច្ចសហការស្អិតល្មួតរវាងបណ្ដាកងកម្លាំង នាយកដ្ឋានជំនាញការនគរបាលខេត្តទៀងយ៉ាង និងការជួយឧបត្ថម្ភរបស់ប្រជាជន នគរបាលខេត្តត្រាវិញបានរកឃើញ និងចាប់មុខសញ្ញាបង្កហេតុការណ៍ជាបន្ទាន់ត្រឹមតែក្រោយរយៈពេល ៣ ម៉ោង។
សមមិត្ត ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្ងើចសរសើរស្មារតីទទួលបន្ទុក និងចំណេះវិជ្ជាជីវៈរបស់នគរបាលខេត្តត្រាវិញក្នុងការងារតស៊ូបង្ការ ប្រឆាំងបទល្មើសនាពេលកន្លង សក្ដិសមជាខែលការពារបក្ស រដ្ឋ និងការពារប្រជាជន។
ឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនកម្រងផ្កាប្រសិទ្ធពរនគរបាលខេត្តតា្រវិញ ជូនរង្វាន់ជាបន្ទាន់ដល់សមូហភាព ៦ កន្លែងស្ថិតក្រោមឱវាទនគរបាលខេត្តត្រាវិញដែលមានស្នាដៃឆ្នើមពិសេស។ ជូនបណ្ណសរសើរដល់សមូហភាព ២ កន្លែង និងបុគ្គល ៦ រូបស្ថិតក្រោមឱវាទគរបាលខេត្តត្រាវិញ នគរបាលខេត្តទៀងយ៉ាង និងការិយាល័យគរុការណ៍នៃតម្រួតព្រហ្មទណ្ឌ។ នាយកនគរបាលខេត្តជូនលិខិតសរសើរដល់បុគ្គល ១៦ រូបស្ថិតក្រោមឱវាទនគរបាលខេត្ត និងបុគ្គល ៥ រូបជាពលរដ្ឋមានការរួមចំណែក ឧបត្ថម្ភកងកម្លាំងនគរបាលក្នុងដំណាក់កាលរកឃើញរឿងក្ដី៕
ប្រែសម្រួល៖ សម្បត្តិ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។