29/08/2023 07:51
សម្ព័ន្ធយុវជនឃុំ ភឿកហ៊ឹង ចលនាកងកម្លាំងយុវជនមូលដ្ឋានចូលរួមដាំដើមឈើ សម្អាតផ្លូវជនបទ។
កន្លងមក សម្ព័ន្ធយុវជនឃុំបានកសាងផែនការ ផ្សព្វផ្សាយដល់បណ្តាសាខាសម្ព័ន្ធយុវជនអំពីសកម្មភាពការពារបរិស្ថាន ព្រមទាំងស្នើគណៈកម្មាធិការបក្ស និងរដ្ឋអំណាចមូលដ្ឋានបង្កើតក្លឹបការពារបរិស្ថានបាន ០៣ ក្លឹប មានយុវជនជិត ៦០ នាក់ចូលរួម។ ចលនាសមាជិក ចូលរួមទិញធុងសំរាមដាក់នៅទីសាធារណៈ តាមភ្លឺប្រឡាយនៅវាលស្រែ។ ចាត់តាំងចេញទ័ពប្រមូលសំរាមតាមវាលស្រែ និងផ្លូវជនបទ។ ក្រៅពីនោះ សម្ព័ន្ធយុវជនឃុំចាត់តាំងផ្សព្វផ្សព្វស្តីពីលក្ខឋានកសាងគ្រួសារវប្បធម៌ជនបទថ្មី ភូមិវប្បធម៌ជនបទថ្មី ។ល។ ឆ្លងតាមរយៈនោះ គ្រួសារសមាជិក យុវជនទាំងអស់បានចុះឈ្មោះកសាងគ្រួសារជនបទថ្មីតាមកម្រិតផែនការដែលថ្នាក់លើប្រគល់ជូន។ ទន្ទឹមនឹងនោះ សម្ព័ន្ធយុវជនឃុំ នៅទាំងចាត់តាំងបណ្តាសកម្មភាពស្ម័គ្រចិត្តដើម្បីសម្របសម្រួលនឹងអាកាសធាតុប្រែប្រួល ភ្ជាប់ជាមួយនឹងចលនាសមាជិក យុវជន និងប្រជាជនចូលរួមស្រង់សំរាម ដើមត្រកៀតប៉ោងតាមប្រឡាយនៅវាលស្រែប្រវែងជាង ៣.៥០០ ម៉ែត្រ។
ជាពិសេសក្នុងយុទ្ធនាយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៣ សម្ព័ន្ធយុវជនឃុំភឿកហ៊ឹង ចលនាយុវជន និងប្រជាជនចូលរួមគបប្រាក់ ២០ លានដុង សម្រាប់ធ្វើបង្គោលភ្លើងអុចបំភ្លឺតាមដងផ្លូវនៅជនបទ។ ចលនាបានក្រួស ៥៦ ម៉ែត្រត្រីគុណតម្លៃ ២០ លានដុង ដើម្បីជួសជុលផ្លូវថ្នល់។ កសាងថ្មីផ្ទះមនុស្សធម៌ ០១ ខ្នង តម្លៃ ៣៥ លានដុង ដាំដើមឈើជាង ០៣ ពាន់ដើម។ល។
បងស្រី ថាច់ធីហាញ់ នៅភូមិចុងព្រៃបានឲ្យដឹងថា៖ “ចាប់តាំងពីមានយុវជនស្ម័គ្រចិត្តចូលរួមសម្អាតបរិស្ថានជារឿយៗ ដាក់ធុងសំរាម និងដាំដើមផ្កានៅតាមដងផ្លូវជាដើមមាមីងក្នុងភូមិក៏បង្កើនការយល់ដឹង ចូលរួមយ៉ាងសកម្មក្នុងការងារការពារបរិស្ថានផងដែរ ។ ម៉្លោះហើយបរិស្ថាននៅជនបទសព្វថ្ងៃបានស្រស់ស្អាតជាងមុន។
បងត្រឹងទ្រុងធឿង លេខាសម្ព័ន្ធយុវជនឃុំ ភឿកហ៊ឹង មានប្រសាសន៍ថា៖ “ដើម្បីចូលរួមការពារបរិស្ថាន កសាងជនបទថ្មី សម្ព័ន្ធយុវជនឃុំតែងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយដើម្បីសមាជិកសម្ព័ន្ធយុវវជន និងប្រជាជនបង្កើនការយល់ដឹងដល់យុវជន និងប្រជាជន។ ជារៀងរាល់ឆ្នាំ សម្ព័ន្ធយុវជនឃុំបានចង្អុលការបណ្តាសាខាសម្ព័ន្ធយុវជនចាត់តាំងប្រជុំជីវភាព គួបផ្សំនឹងការផ្សព្វផ្សាយ ពង្រីកទម្រង់ និងរបៀបធ្វើល្អមានប្រសិទ្ធភាពក្នុងការងារការពារបរិស្ថានភ្ជាប់នឹងកម្មវិធីកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់។
អ្នកស្រី ត្រឹងធីជី ប្រធានគណៈកម្មាធិការប្រជាជនឃុំ ភឿកហ៊ឹង ប្រធានគណៈចង្អុលការកសាងជនបទថ្មីឃុំ មានប្រសាសន៍ថា៖ ជាច្រើនឆ្នាំកន្លង សម្ព័ន្ធយុវជនឃុំតែងសកម្មក្នុងការផ្សព្វផ្សាយ ចលនាសមាជិក យុវជន និងប្រជាជនបង្កើនការយល់ដឹង និងចូលរួម ការពារបរិស្ថាន ចូលរួមដាំដើមឈើ ប្រមូលសំរាម។ល។ រួមចំណែកយ៉ាងសកម្មដល់ការងារការពារបរិស្ថានឲ្យបានស្រស់ ជ្រះ ស្អាត ។ បណ្តាសំណង់ និងការងារជាក់ស្តែងរបស់សម្ព័ន្ធយុវជនឃុំ បានរួមចំណែកយ៉ាងសកម្មជាមួយគណៈចង្អុលការកសាង ជនបទថ្មីឃុំ ឆ្ពោះទៅដល់គោលដៅឃុំជនបទលើកកម្ពស់ នៅចុងឆ្នាំ ២០២៣៕
អត្ថបទ-រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។