21/07/2023 07:56
កាលពីថ្ងៃទី ១៥ ខែកក្កដា គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីប ស្រុកថ្កូវរួមជាមួយសប្បុរសជននៅក្រុងហូជីមិញ ចាត់តាំងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានជនបទចំនួន ០២ នៅភូមិរោងវាល និងភូមិបាត្រាច(បេ)។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានជនបទ។ រូបថត៖
ស្ពានជនបទនៅភូមិរោងវាលមានប្រវែង ៣៤ ម៉ែត្រ ទទឹង ០២ ម៉ែត្រ បន្តដំណើរពីភូមិរោងវាល (ឃុំតឹងហ៊ីប) ទៅភូមិគងមានជ័យ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង ជាមួយថវិកាកសាង ១៥៥ លានដុង។ ក្នុងនោះ សប្បុរសជននៅក្រុងហូជីមិញឧបត្តម្ភ ១៣០ លានដុង ប្រជាជនភូមិរោងវាលបដិភាគ ២៥ លានដុង។
ស្ពានជនបទនៅភូមិបាត្រាច(បេ) មានប្រវែង ២២ ម៉ែត្រ ទទឹង ០២ ម៉ែត្រ សរុបថវិកាកសាង ១១០ លានដុង។ ក្នុងនោះ សប្បុរសជននៅក្រុងហូជីមិញឧបត្តម្ភ ៨៥ លានដុង ប្រជាជនភូមិបាត្រាច(បេ) បដិភាគ ២៥ លានដុង។
នៅក្នុងពីធីកាត់ខ្សែបូសម្ពោធ សប្បុរសជនមកពីក្រុងហូជីមិញនៅទាំងជូនអំណោយ ១០០ ចំណែករួមមានអង្ករ មី និងសិក្ខូបករណ៍ ១០០ ចំណែកដល់សិស្ស និងគ្រួសារដែលមានស្ថានភាពលំបាករបស់ឃុំតឹងហ៊ីប សរុបតម្លៃអំណោយទាំងនោះ ២៥ លានដុង៕
ហុងភុក-តឹងង៉ុក
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។