17/04/2023 09:58
ព្រះឧបជ្ឈាយ៍ គឹមង៉ុកត្វង ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ។
គិតដោយឡែកតែក្នុងឆ្នាំ ២០២២ សមាគមអនុវត្តការងារសប្បុរសធម៌សង្គមដោយមានចំនួនទឹកប្រាក់ជាង ៨,៧៥១ ពាន់លានដុង។ សមាគមសាងសង់ និងប្រគល់ជូនផ្ទះសាមគ្គីធម៌ ជូនគ្រួសារដែលជួបលំបាកអំពីលំនៅឋានបាន ១៤ ខ្នង គិតជាថវិកាជាង ៧២០ លានដុង។ ជូនអំណោយ ៥.៨៥០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារមានស្ថានភាព លំបាក គិតជាតម្លៃទឹកប្រាក់សរុបជាង ១,៧៥ ពាន់លានដុង។ ឧបត្ថម្ភបុណ្យសព ជាមួយទឹកប្រាក់ចំនួន ៩៥០ លាន ដុង។ ជូនអាហារូបករណ៍ដល់សិស្ស និស្សិត សិក្ខូបករណ៍ សរុបទឹកប្រាក់ជាង ១,៥ ពាន់លានដុង។ សួរសុខទុក្ខ ឧបត្ថម្ភថ្នាំសង្កូវដល់អ្នកជំងឺក្រីក្រគិតជាទឹកប្រាក់ជាង ៨៨៣ លានដុង។ កសាងស្ពានជនបទបាន ០៣ កន្លែងដោយតម្លៃសរុប ចំនួន ១,០២ ពាន់លានដុង។ល។ ទន្ទឹមនឹងនោះ នៅដើមឆ្នាំ ២០២៣ សមាគមបានទៅសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ១០ លានដុងដល់គ្រួសារ ០១ គ្រួដែលត្រូវរងគ្រោះអគ្គិភ័យនៅឃុំគីមសុើង។
ព្រះឧបជ្ឈាយ៍គឹមង៉ុកត្វង ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ មានថេរដីកាឱ្យដឹងថា៖ ក្នុងបណ្ដាឆ្នាំមកអាយនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកតម្រូវឱ្យបណ្ដាវត្ត (ចំនួន ៣៧ វត្ត) លើភូមិសាស្រ្ត ក្នុង ០១ វត្តបង់ថវិកាចំនួន ៥ លានដុងសម្រាប់អនុវត្តការងារសប្បុរសធម៌សង្គមដូចជា៖ សួរសុខទុក្ខ ជូនអំណោយអ្នកជំងឺក្រីក្រ កសាងផ្ទះសាមគ្គីធម៌ កសាងស្ពានថ្នល់។ល។ បង្កលក្ខណៈងាយស្រួលសម្រាប់ពុទ្ធបរិស័ទធ្វើដំណើរទៅមក។ ដោយអាស្រ័យមានការគាំទ្រពីបណ្ដាវត្ត ម៉្លោះហើយការងារសប្បុរសធម៌របស់សមាគមកាន់តែសម្រេចបានលទ្ធផលល្អប្រសើរជាង។
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវជូនផ្ទះសាមគ្គីធម៌ដល់គ្រួសារលំបាកអំពីលំនៅឋាន។ រូបថត៖ ថាច់ហ្វាង
បណ្ដាសកម្មភាពរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ បានរួមចំណែកជាមួយរដ្ឋមូលដ្ឋានអនុវត្តល្អ បណ្ដាលក្ខឋានជនបទថ្មី។ គិតដោយឡែកតែការឧបត្ថម្ភលំនៅឋានបានជួយឱ្យបណ្ដាមូលដ្ឋានបំបាត់បានផ្ទះបណ្ដោះអាសន្នរបស់ប្រជាជន លើកកម្ពស់ជីវភាពក្នុងជនរួមជាតិខ្មែរ។ ចំពោះការកសាងស្ពានជនបទ ជួយឱ្យបណ្ដាមូលដ្ឋាន មានផ្លូវគមនាគមន៍តភ្ជាប់គ្នា បង្កជាដងផ្លូវស្រួលរលូនទៅដល់បណ្ដាតំបន់អាសយជនលើភូមិសាស្រ្ត។
បងស្រីត្រឹងធីថា នៅភូមិស្វាយសៀមថ្មី ឃុំង៉ាយស្វៀង ចែករំលែក៖ ប្រជាជននៅតំបន់នេះសែនរីករាយជាមួយស្ពាន ដែលព្រះសង្ឃបានសាងសង់ថ្មី ប្រជាជនគ្មាននៅការឆ្លងកាត់ស្ពានបណ្ដោះអាសន្នទៀត។ អាចនិយាយបានថា សកម្ម ភាពរបស់ព្រះសង្ឃជួយឱ្យជនបទកាន់តែស្រស់ស្អាតជាង។
ស្ពានជនបទអាស្រ័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវរួមវិភាគទានកសាង។
លោកគឹមង៉ុកចូវ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវវាយតម្លៃ៖ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវជាអង្គការចាត់តាំងមួយ និងជាសមាជិករបស់រណសិរ្សដែលមានភាពសកម្មក្នុងការអនុវត្តន៍ បំផុសចលនាអនុវត្តបណ្ដាចលនា។ សកម្មភាពមួយក្នុងបណ្ដាសកម្មភាពដែលសមាគមសម្រេចបាននោះគឺការងារសប្បុរសធម៌ មនុស្សធម៌ សហចរជាមួយបក្ស រដ្ឋ រួមចំណែកអនុវត្តសម្រេចបណ្ដាលក្ខឋានអំពីការកសាងជនបទថ្មី។ សកម្មភាពរបស់អង្គជាសមាជិកគណៈប្រតិបត្តិការសមាគមនាំមកភាពរីករាយ ជាការសម្ដែងច្បាស់ពីអត្តចរិត «ល្អសាសនា ថ្លៃថ្លាសង្គម» ប្រមូលផ្ដុំបានមហាជនប្រជាជនច្រើនកុះករនិយាយរួម ជនរួមជាតិពុទ្ធបរិស័ទខ្មែរនិយាយដោយឡែកប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ នៅពេលខាងមុខ សង្ឃឹមថាគណៈប្រតិបត្តិការសមាគមព្រះសង្ឃ ព្រះចៅអធិការបណ្ដាវត្តលើភូមិសាស្រ្តពង្រីកល្អជាងទៀតតួនាទី ប្រជាប្រិយភាព ស្នាព្រះហស្ដដែលសម្រេចបានដើម្បីរួមចំណែកជាមួយបណ្ដាមូលដ្ឋានអនុវត្តសម្រេចបណ្ដាភាគកម្រិតដែលបានដាក់ចេញក្នុងឆ្នាំ ២០២៣។
កំណត់ឃើញការងារសប្បុរសធម៌ មនុស្សធម៌ ចូលរួមកសាងជនបទថ្មីជាទង្វើប្រចាំ ប្រកបដោយភាពយូរអង្វែង ម៉្លោះហើយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវបន្តបំផុសចលនាបណ្ដាវត្តលើភូមិសាស្រ្តដើម្បីអនុវត្តល្អជាងទៀតការគិតគូរដល់បណ្ដាស្ថានភាពលំបាក រួមជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តល្អបណ្ដាចលនាលើបណ្ដាវិស័យជីវភាពសង្គម ជាពិសេសកសាងស្រុកថ្កូវសម្រេចលក្ខឋានស្រុកជនបទថ្មីនៅក្នុងឆ្នាំ ២០២៣៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។