29/09/2023 14:15
សមាគមអ្នកមានវ័យចាស់ស្រុក ឃុំ អញ្ជើញទៅសួរសុខទុក្ខគ្រួសារបងស៊ើងថា។
ទនឹ្ទមនឹងនោះ សមាគមសហការជាមួយគណៈតំណាងសមាគមអ្នកមានវ័យចាស់ខេត្ដ ស្រុក និងបណ្ដាឃុំ ទីប្រជុំជនចាត់តាំងទៅសួរសុខទុក្ខ ប្រសិទ្ធពរ ជូនអំណោយព្រឹទ្ធាចារ្យមានអាយុ ១០០ ឆ្នាំ ១១ នាក់ ព្រឹទ្ធាចារ្យមានអាយុ ៩០ ឆ្នាំ ១៣៦ នាក់(អំណោយអាស្រ័យដោយមជ្ឈិម និងខេត្ដជូន)។ ចលនាឧបត្ថម្ភអ្នកមានវ័យចាស់ និងប្រជាជនដែលមានជំងឺ ១.៣០០ លើកនាក់ គិតជាតម្លៃជាង ៣៦០ លានដុង។ ទៅសួរសុខទុក្ខ និងជូនអំណោយ ២.៤៥៧ ចំណែក ដល់អ្នកមានវ័យចាស់ក្រីក្រ មានស្ថានភាពលំបាក សរុបទឹកប្រាក់ជាង ៩៧០ លានដុង។ សហការជាមួយដំណាក់សុខាភិបាលឃុំ ទីប្រជុំជន ចាត់តាំងពិនិត្យសុខភាពតាមកាលកំណត់ជូនអ្នកមានវ័យចាស់ ២៥០ នាក់។ ពិនិត្យជំងឺ ជូនបញ្ជី តាមដានសុខភាពដល់អ្នកមានវ័យចាស់ ១៩៨ នាក់។ ជាពិសេសតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ គណៈតំណាងសមាគមអ្នកមានវ័យចាស់ស្រុកបានរាយការណ៍ស្នើកសាងថ្មី ជួសជុលផ្ទះមហាសាមគ្គី ០៦ ខ្នង ផ្ទះមេត្ដាធម៌ ០៨ ខ្នងជូនសមាជិក និងប្រជាជនដែលជួបការលំបាកពីលំនៅឋាន។
មកកាន់គ្រួសារលោកយាយស៊ើងធីហុង (អាយុ ៧៥ ឆ្នាំ) នៅភូមិចុងផ្នោរលេខ ១ ឃុំហ្វាតឹង ស្រុកកូវកែ ជាគ្រួសារអ្នកមានវ័យចាស់ក្រីក្រ ជីវភាពជួបការលំបាកច្រើន។ យាយស៊ើងធីហុងបានឱ្យដឹង៖ គ្រួសារខ្ញុំមានតែពីរនាក់ម៉ែកូន ខ្ញុំឈឺរឿយៗ។ កូនស្រីខ្ញុំ ដោយសារជាប់ថែទាំខ្ញុំ ទើបមិនអាចទៅធ្វើការឆ្ងាយបាន ធ្វើការនៅភូមិស្រុកមានប្រភពចំណូលបន្ដិច បន្ដួចប៉ុណ្ណោះ។កាលពីមុនខ្ញុំក៏បានរដ្ឋឧបត្ថម្ភផ្ទះមេត្ដាធម៌មួយខ្នងដែរ តែទ្រុឌទ្រោមអស់ ។បច្ចុប្បន្ន ខ្ញុំបានសមាគមអ្នកមានវ័យចាស់ស្រុកស្នើរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ឧបត្ថម្ភផ្ទះថ្មី ទើបគ្រួសារខ្ញុំមានផ្ទះរឹងមាំរស់នៅសុខស្រួលដូចសព្វថ្ងៃ។
បងស៊ើងថាថ្លែងអំណរអរគុណសមាគមអ្នកមានវ័យចាស់ស្រុក ឃុំ។
គ្រួសារបងស៊ើងថា និងបងស្រី គីមធីភឿង នៅភូមិ យ៉ុងយូវ ឃុំ ហ្វាអឹងក៏បានសមាគមអ្នកមានវ័យចាស់ស្រុក ឧបត្ថម្ភថវិកាជិត ៤០ លានដុងសម្រាប់ជួសជុលផ្ទះផងដែរ។ គ្រួសារ បងស្ថិតក្នុងក្របខ័ណ្ឌជិតក្រ ជីវភាពជួបការលំបាកជាច្រើន ម៉្លោះហើយគាត់ច្រើនទៅធ្វើការឆ្ងាយពីស្រុកកំណើត ។
បងស៊ើងថាសំណេះសំណាល៖ ជីវភាពខ្វះមុខខ្វះក្រោយ ប្រពន្ធខ្ញុំ ទៅធ្វើការស៊ីឈ្នួលឆ្ងាយ ទុកកូនឲ្យនៅផ្ទះជាមួយជីដូន។ រយៈពេលជាងមួយឆ្នាំមកនេះ ប្រពន្ធខ្ញុំមិនទៅធ្វើការទៀត ព្រោះនៅផ្ទះមើលថែកូនទាំងពីរ។ ខ្ញុំរកប្រាក់តែម្នាក់ឯង ដូច្នេះជីវភាពជួបការលំបាកច្រើន ។ ផ្ទះដែលរដ្ឋឧបត្ថម្ភជាង ១០ ឆ្នាំមុននោះ ឥឡូវទ្រុឌទ្រោម ខ្ញុំគ្មានលទ្ធភាពជួសជុលឡើយ។ គ្រួសារខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមអ្នកមានវ័យចាស់ស្រុក ដែលបានឧបត្ថម្ភប្រាក់សម្រាប់គ្រួសារខ្ញុំជួសជុលផ្ទះ ។ទន្ទឹមនឹងនោះ សមាគមអ្នកមានវ័យចាស់ស្រុក និងឃុំ នៅទាំងបង្កលក្ខណៈឲ្យខ្ញុំ ទទួលបានអំណោយជារឿយៗ ជួយឲ្យជីវភាពគ្រួសារខ្ញុំប្រព្រឹត្តទៅបានលំនឹង។
អ្នកស្រីគាងធីជឺ ប្រធានគណៈតំណាងសមាគមអ្នកមានវ័យស្រុកកូវកែបានឲ្យដឹង ៖ ដើម្បីបន្តការគិតគូរដល់ជីវភាពសមាជិក និងប្រជាជនដែលមានស្ថានភាពលំបាក សមាគមបន្តការអនុវត្តន៍ល្អភារកិច្ចសំខាន់ៗរបស់សមាគម។ ក្នុងនោះមានការផ្សព្វផ្សាយការចលនាបណ្តាគ្រួសារអ្នកមានវ័យចាស់ឲ្យមានលក្ខណៈចូលរួមអនុវត្តការងារលុបបំបាត់ភាពក្រីក្រស្ថិរភាព ធ្វើមានស្របច្បាប់ ពង្រីកទម្រង់អ្នកមានវ័យចាស់ផលិតធ្វើអាជីវកម្មពូកែ រួមចំណែកក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ និងអភិវឌ្ឍសង្គម។ សាខាសមាគមនីមួយៗខិតខំបង្កើតក្រុមហ៊ុនប្រាក់ទុនសម្រាប់អ្នកមានវ័យចាស់បានពី ០១ - ០២ ក្រុម ។ ចលនាគ្រួសារអ្នកមានវ័យចាស់ ចូលរួមអនុវត្តបណ្តាចលនានៅមូលដ្ឋានដូចជា៖ ចូលរួមការពារបរិស្ថាន រក្សានិងបង្កើនគុណភាពឃុំ ស្រុកជនបទថ្មី ទីក្រុងអារ្យធម៌ គ្រួសារអ្នកមានវ័យចាស់គ្មានកូន ចៅបំពានច្បាប់។ ចលនាអ្នកមានវ័យចាស់ចូលរួមយ៉ាងសកម្មក្នុងការងារជំរុញការសិក្សា ជំរុញបញ្ញា និងគិតគូរដល់ជីវភាពរបស់សមាជិក និងប្រជាជន៕
អត្ថបទ-រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។