25/07/2023 08:33
កងកម្លាំងជាង ៤០ នាក់ជាសមាជិកសម្ព័ន្ធយុវជននគរបាលខេត្តរួមជាមួយកងកម្លាំងមាជិកសម្ព័ន្ធយុវជនមូលដ្ឋានរាយក្រួសលើដងផ្លូវជនបទនៅភូមិពាម ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ សរុបប្រវែង ១.៥០០ ម៉ែត្រ។ ទន្ទឹមនឹងនោះជីកដីទប់និងរាយក្រួសជើងស្ពាន០២ កន្លែងកំពុងដំណើរការកសាងនៅភូមិពាម។ ថវិកាកសាង ៧០ លានដុង អាស្រ័យដោយគណៈបញ្ជាការយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិសមកាលឃុំអាងក្វាងហ៊ឺវនិងគណៈកម្មការប្រជាជនភូមិចលនាបណ្តាអង្គការចាត់តាំង សប្បុរសជននិងប្រជាជនមូលដ្ឋានគបវាល់។ ឆ្លងតាមនោះ ដើម្បីជម្នះស្ថានភាពល្បាប់ជ្រាំក្នុងរដូវភ្លៀង បង្កលក្ខណៈឲ្យប្រជាជនក៏ដូចជាកុមារធ្វើដំណើរទៅសាលា ដឹកជញ្ជូនមុខទំនិញ កសិផលបានងាយស្រួល៕
សម្ព័ន្ធយុវជនរុញក្រួសធ្វើផ្លូវ។ ខាក់លឿង-លឺវវ៉ូ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។