18/07/2023 09:35
សមាគមអតីតយុទ្ធជនឃុំដូងចូវ ស្រុកយ្វៀងហាយពង្រីកល្អប្រវេណីកងទ័ពអ៊ំហូក្នុងការជួយឧបត្ថម្ភគ្នាក្នុងសមាជិកពង្រីកសេដ្ឋកិច្ចគ្រួសារ ឈានឡើងចាកផុតភាពក្រីក្រក្នុងជីវភាព។ សមាគមមពង្រីកសមាជិកបាន ២៤២ រូប ក្នុងនោះមានសមាជិកជាជនជាតិខ្មែរ ១៦៨ រូប ។
គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ សមាគមអតីតយុទ្ធជនឃុំដូងចូវបំផុសចលនា ជួយគ្នាពង្រីកសេដ្ឋកិច្ចបាន ៣៨ លានដុង បង្កើនចំនួនគិតមកទល់ពេលនេះ បង្កមូលនិធិបានជាង ៩៥ លានដុងដោយមានសមាជិកជាង ៨០ រូបចូលរួមបំពេញ ដោះស្រាយឱ្យសមាជិក ៣៦ រូបខ្ចីសម្រាប់ពង្រីកសេដ្ឋកិច្ចគ្រួសារ ។
សមមិត្ត ថាច់បុត្ត(ឈរ) ចូលរួមកិច្ចបប្រជុំជាមួយបណ្ដាសមាជិកផ្សព្វផ្សាយផែនការរបស់សមាគម។
សមាជិក ថាច់នៀង នៅភូមិសារយ៉ាំង បានឱ្យដឹងថា៖ បំផុសចលនាបង្កមូលនិធិជួយគ្នាពង្រីកសេដ្ឋកិច្ច ជួយឱ្យមនោសញ្ចេតនារវាងបណ្ដាសមាជិកក្នុងសាខាសមាគមបានជិតស្និទ្ធជាមួយគ្នាជាង មានការយោគយល់គ្នាជាង។ ក្រៅពីនោះ សមាគមអតីតយុទ្ធជន ចលនាបង្កើតក្រុមសហការចិញ្ចឹមលៀសសមុទ្របានមួយក្រុម នៅភូមិផ្សារ ដោយមានសមាជិក ១១ រូបចូលរួម មានទុនលក្ខន្តិកៈចំនួន ៥៤ លានដុង អាស្រ័យសមមិត្តគណៈអចិន្ត្រៃយ៍សមាគមធ្វើជាប្រធាន ។ សមាគមកសាងផែនការធ្វើរចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មឡើងវិញ ភ្ជាប់ជាមួយកសាងជនបទថ្មី ចាត់តាំងឡើងវិញការផលិត។ លទ្ធផល មានសមាជិក ១២ រូបបង្វែរផ្ទៃដីអន់ប្រសិទ្ធភាព ០,៨ ហិកតាមកដាំដំណាំ ដាំស្មៅចិញ្ចឹមគោ ចិញ្ចឹមបង្កងបច្ចេកវិទ្យាខ្ពស់។
សមមិត្ត សឺនខន ប្រធានក្រុមសហការចិញ្ចឹមលៀសសមុទ្រ នៅភូមិផ្សារបានឱ្យដឹង៖ បង្កើតក្រុមសហការចិញ្ចឹមលៀសសមុទ្រសំដៅប្រមូលផ្ដុំបណ្ដាសមាជិកក្រុមចូលរួមចិញ្ចឹមលៀសសមុទ្រដោយចំនួនច្រើន ដើម្បីឆ្លើយតបតាមចំនួនកក់ទំនិញរបស់បណ្ដាឈ្មួញ ។ រយៈពេលថ្មីៗនេះ ប្រមូលផលលៀសសមុទ្រលក់ឱ្យឈ្មួញ បង្កើនប្រាក់កម្រៃជូនបណ្ដាសមាជិកឡើងប្រមាណ ២០% គុណភាព ទិន្នផលលៀសសមុទ្រកើនឡើងប្រមាណ ៨%។ ទង្វើមួយក្នុងបណ្ដាទង្វើជួយគ្នាពង្រីកសេដ្ឋកិច្ច នោះគឺបំផុសចលនាបណ្ដាសមាជិកបង្កើតក្រុមប្រិតសំចៃ បុលទុន បាន ៨ ក្រុមដោយអាស្រ័យសមាជិកសមាគមអតីតយុទ្ធជនធ្វើជាប្រធានក្រុម បង្កលក្ខណៈឱ្យគ្រួសារ ៤២៧ គ្រួបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក បានជាង ១២,៨ ពាន់លានដុង។ ក្នុងនោះ មានសមាជិកជាង ៦០ រូបចូលរួមបុលទុន ជាមួយប្រាក់ទុនជាង ៣ ពាន់លានដុង។ ផ្ដើមពីប្រភពទុនខាងលើ សមាជិកជាច្រើនកាន់តែបើកទូលាយទម្រង់ចិញ្ចឹម គោ ហ្វូងពពែតាមលក្ខណៈគ្រួសារកាន់តែច្រើនឡើង។ អាស្រ័យហេតុនោះ សមាគមានគ្រួសារសមាជិកក្រីក្រ ៦/៧ គ្រួគ្រប់លក្ខណៈចាកផុតភាពក្រីក្រ សម្រេច ១៥០%ប្រៀបជាមួយភាគកម្រិត។
សមមិត្ត ថាច់បុត្ត ប្រធានសមាគមអតីតយុទ្ធជនឃុំដូងចូវ បានឱ្យដឹងថា៖ ដោយអាស្រ័យធ្វើល្អការងារផ្សព្វផ្សាយ ញ៉ាំងឱ្យបណ្ដាចលនា ជួយគ្នាពង្រីកសេដ្ឋកិច្ចក្នុងសមាជិកអតីតយុទ្ធជនកាន់តែបង្កភាពសាយភាយទូលំទូលាយ ។ អនុវត្តល្អសេចក្ដីសម្រេចលេខ ២៩០/២០០៥/QĐ-TTg ចុះថ្ងៃទី ០៨/១១/២០០៥ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល “ស្ដីពីរបប គោលនយោបាយចំពោះមុខសញ្ញាមួយចំនួនចូលរួមធ្វើសង្គ្រាមផ្ទាល់ប្រឆាំងអាមេរិកសង្គ្រោះជាតិ ប៉ុន្តែមិនទាន់ទទួលបានគោលនយោបាយរបស់បក្ស និងរដ្ឋ” បានដោះស្រាយឱ្យសមាជិកសមាគមជាច្រើនទទួលផល រួមចំណែកអនុវត្តល្អការងារសុខុមាលភាពសង្គមលើភូមិសាស្រ្តឃុំ។
អត្ថបទ-រូបថត៖ សម្បត្តិ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។