16/05/2023 09:08
សមោសរក្លឹបគ្រូបង្រៀនធ្វើជាប្រធានកងកុមារខេត្តត្រាវិញលើកទី ១ ឆ្នាំ ២០២៣ មានបធានបទ “កន្សែងក្រហមស្ម័គ្រចិត្ត-ពូកែជំនាញ រឹងមាំអំពីមុខជំនាញ” ពិធីសមោសរមានលោកគ្រូ អ្នកគ្រូ ១៣៥ រូបដែលទទួលបន្ទុកជាប្រធានកងកុមារតំណាងឲ្យ ០៩ ក្លឹបគ្រូបង្រៀនធ្វើជាប្រធានកងកុមារបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចូលរួម។
គ្រូបង្រៀងចូលរួមពិធីប្រឡង។ រូបថត៖ ហុងញុង
សមោសរបានប្រព្រឹត្តឡើងក្នុងរយៈពេល ០២ ថ្ងៃ (ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣) ជាមួយបណ្តាខ្លឹមសារ ៖ ល្បែងលេងធំ “កន្សែងពណ៌កូឡាបស្ម័គ្រចិត្ត-ពូកែជំនាញ រឹងមាំអំពីមុខជំនាញ”។ ប្រឡងជំនាញអំពីការអត្ថាធិប្បាយ “ខ្ញុំ-អ្នកទទួលបន្ទុក”។ ផ្តោះប្តូរសិល្បៈ “ទទួលបន្ទុកកងប៉ិនប្រសប់”។ ពិធីប្រឡងតុបតែង “គប្បីតុបតែងឲ្យខ្ញុំ”។ រួមសម្តែង Semaphore ល្វែងគ្រឿងបរិភោគ ស្ងើចសរសើរក្លឹបគ្រូបង្រៀនធ្វើជាប្រធានកងកុមារ និងស្ងើចសរសើរគ្រូបង្រៀនធ្វើជាប្រធានកងកុមារ។ល។
ពិធីសមោសរជាឱកាសសម្រាប់គ្រូបង្រៀនធ្វើជាប្រធានកងកុមារសម្តែងនូវអត្តចរិត ការប្តេជ្ញា សមត្ថភាព ផ្តោះប្តូរ រៀនសូត្របទពិសោធន៍ របៀបធ្វើល្អៗដើម្បីសម្រេចជាសារវន្ត និងលើកកម្ពស់គុណភាព លទ្ធភាពអំពីការងារកងកុមារ និងចលនាកុមារក្នុងសាលារៀន រួមចំណែកជំរុញមាំចលនាប្រឡងប្រណាំង ជំរុញទឹកចិត្តដើម្បីគ្រូបង្រៀនធ្វើជាប្រធានកងកុមារបានលត់ដំ ម្ចាស់ការរៀនសូត្រ និងច្នៃប្រតិដ្ឋ។
សមោសរលើកនេះគឺ ដើម្បីវាយតម្លៃស្ថានភាពគ្រូបង្រៀនធ្វើជាប្រធានកងកុមារ ផ្តើមពីនោះកសាងផែនការបណ្តុះបណ្តាល បំពាក់បំប៉នលើកកម្ពស់ចំណេះដឹងមុខជំនាញដល់កងជួរគ្រូបង្រៀនធ្វើជាប្រធានកងកុមារ ឆ្លើយតបតាមតម្រូវការផ្លាស់ថ្មីក្នុងការអប់រំ ផ្លាស់ថ្មីការងារកងកុមារ និងចលនាយុវកុមាររបស់ខេត្ត អនុវត្តល្អជាងទៀតភារកិច្ចទទួលបន្ទុកយុវកុមារ និងកសាងអង្គការចាត់តាំងកងយុវកុមារឈានមុខរឹងមាំ៕
ហុងញុង-តឹងង៉ុក
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។