28/07/2023 13:17
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាយុទ្ធជនពិការ-ពលី ថ្ងៃទី ២៧ ខែកក្កដា និងឆ្នាំទី ៧៣ ទិវាប្រៃណីកងកម្លាំងយុវជនឈានមុខវៀតណាម ថ្ងៃទី ១៥ ខែកក្កដា។ កាលពីថ្ងៃទី ២១ ខែកក្កដា សម្ព័ន្ធយុវជនទីផ្សាររួមខេត្តយ្វៀងហាយសហការជាមួយសម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនខេត្ត ផ្នែកទន្តសាស្រ្តសាយហ្គង-ឡុងហ៊ឺវទៅសួរសុខទុក្ខ និងជូនអំណោយ ០៥ ចំណែកដល់អតីតយុវជនឈានមុខរួមមាន មីងគឹមធីអាញ់ នៅអនុសង្កាត់ទី ១ សង្កាត់លេខ ១ មីងង្វៀងធីង៉ឹង នៅអនុសង្កាត់ទី ១ សង្កាត់លេខ ២ លោកមាថាច់សៃ នៅអនុសង្កាត់ ៣០/៤ សង្កាត់លេខ ២ មីងប៊ូយធីហុង នៅភូមិលេខ ១៧ ឃុំឡុងហ៊ឺវ និងមីងឡេធីភូ នៅឃុំទ្រឿងឡុងហ្វា។
ពិធីជូនអំណោយដល់គ្រួសារអតីតយុវជនឈានមុខ។ រូបថត៖ ឌឹកហ្វី
នៅបណ្តាកន្លែងទៅសួរសុខទុក្ខ ក្រុមប្រតិភូបានធ្វើការសួរសុខទុក្ខអំពីសុខភាព និងជីវភាព ស្មារតីរបស់មាមីងដោយស្និទ្ធស្នាល។ ទន្ទឹមនឹងនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពលិកម្ម និងការបរិច្ចាគរបស់បុព្វបុរសចំពោះបុព្វហេតុតស៊ូ ការពារប្រទេស រំដោះជនជាតិ។ ក្រុមប្រតិភូបានស្តាប់ពូមីងរៀបរាប់ឡើងវិញនូវអនុស្សាវរីយ៍កាលចូលរួមធ្វើបដិវត្តន៍ ឡើងវិញនូវប្រពៃណីដ៏អង់អាចក្លាហាន និងស្មារតីមោះមុតរបស់កងកម្លាំងយុវជនឈានមុខក្នុងខេត្ត។ នាឱកាសនេះ ក្រុមប្រតិភូបានជូនអំណោយ ០៥ ចំណែកដល់គ្រួសារមាមីងទាំងនោះក្នុងមួយចំណែកៗតម្លៃ ០៥ លានដុង៕
ឌឹកហ្វី-តឹងង៉ុក
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។