
ចូលរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងការងារផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បណ្ដាអ្នកមានប្រជាប្រិយភាពលើភូមិសាស្រ្តស្រុកកូវង៉ាង ក្លាយជាកងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយ។
04/02/2025 08:53
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។
05/05/2022 14:47
ព័ទ្ធជុំដោយដើមឈើធំៗមានអាយុកាលច្រើនឆ្នាំ ទោះបីស្ថិតនៅជិតទីក្រុងត្រាវិញក៏ដោយ ប៉ុន្តែវត្តគងជ័យរឹងឫទ្ធិសក្ដិ (ផ្នោរកំបុត) ឃុំហ្វាឡើយ ស្រុកចូវថាញ់មិនសូវមានអ្នកស្គាល់ ពីព្រោះវត្តស្ថិតនៅឆ្ងាយពីផ្លូវជាតិលេខ ៥៣ ប្រហែល ៧០០ ម៉ែត្រ នៅជ្រៅទៅខាងក្នុង។ វត្តមិនត្រឹមតែជាកន្លែងបួសរៀនរបស់ព្រះសង្ឃប៉ុណ្ណោះឡើយ នៅទាំងជាកន្លែងស្នាក់អាស្រ័យរបស់ព្រះសង្ឃ និងនិស្សិតពីបណ្ដាខេត្តមកស្នាក់នៅរៀនផ្លូវធម៌ ផ្លូវលោកទៀតផង។ ឈានចូលកាន់ទីធ្លាវត្ត យើងងាយកំណត់បានពីសម្រស់ស្រស់ស្អាតពីលក្ខណៈបុរាណ និងបណ្ដាសំណង់សម័យទំនើបបានព្រះសង្ឃ ពុទ្ធបរិស័ទចំណាយកម្លាំងកាយចិត្តរួមវិភាគទាន ជួសជុល កសាង និងរក្សាពីជំនាន់មួយទៅជំនាន់មួយ។
19/04/2022 16:37
វត្តជម្ពូទីបវរារាម (ជ្រោយទន្សា) ឋិតនៅភូមិជ្រោយទន្សា ឃុំគីមស៊ើង ស្រុកថ្កូវបានស្ថាបនាឡើងនៅពុទ្ធសករាជ ២៣៩១ គ្រឹស្តសរាជ ១៨៤៧។ មិនត្រឹមតែជាអារាមដ្ឋានខ្មែរដ៏ពិសិដ្ឋ វត្តជម្ពូទីបវរារាមនៅទាំងជាមជ្ឈមណ្ឌលសម្រាប់ប្រជុំវប្បធម៌ស្មារតីរបស់មាមីងខ្មែរក្នុងតំបន់ និងជាមូលដ្ឋាន ចិញ្ចឹមនិងលាក់បំពួនកម្មាភិបាល យុទ្ធជនបដិវត្តន៍សុវត្ថិភាពក្នុងសម័យសង្រ្គាមប្រឆាំងខ្មាំងឈ្លានពានទៀតផង។ ដើម្បីស្នងបន្តនូវប្រពៃណីដ៏ល្អនោះ និងដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយគោលមាគ៌ារបស់បក្ស គោល នយោបាយ ច្បាប់របស់រដ្ឋដល់ពុទ្ធបរិស័ទនៅឃុំគីមស៊ើង វត្តជ្រោយទន្សាបានសហការជាមួយរដ្ឋអំណាចមូលដ្ឋានបង្កើតក្លឹបផ្សព្វផ្សាយអប់រំច្បាប់នៅក្នុងវត្តដំណើរការសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាព។
19/04/2022 10:17
វត្តតាលភិរីឧត្តុង្គមានជ័យសិរីវង្សារាម (រំដួល) ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ជាវត្តមានឈ្មោះបោះសំឡេងអំពីការបើកថ្នាក់ពុទ្ធិកសិក្សា វិជ្ជាខេមរភាសា សម្រាប់ព្រះសង្ឃ កូនចៅជនរួមជាតិខ្មែររៀនសូត្រ អភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ល្អល្អះរបស់ជនរួមជាតិខ្មែរ ក្នុងនោះមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
18/04/2022 14:45
វត្តចម្បាអង្គរជ័យស្ថិតនៅសង្កាត់ទី ៨ ទីក្រុងត្រាវិញ។ វត្តបានកសាងឡើង កាលពីគ្រឹស្តសករាជ ១៦៤២ ពុទ្ធសករាជ ២១៨៥”។ ខាងដើមវត្តបាន កសាងឡើងនៅលើតំបន់ដីរបស់លោកតានាមទេស និងលោកយាយនាម សោនៅភូមិចំការដែលមាន សទ្ធាជ្រះថ្លាប្រគេនកសាងហើយបានព្រះតេជគុណ នាមសួសគង់នៅវត្តចម្បកមាសខឿន និមន្តមកធ្វើសមាធិធម៌ក្នុងព្រៃនេះ។ មណ្ឌលនៃភូមិវត្តនេះបរិបូរណ៍ទៅដោយព្រៃឈើស៊ុមទ្រុម។ ផ្ទះរបស់ពុទ្ធបរិស័ទនៅទីនោះសាងសង់ឃ្លាតឆ្ងាយពីគ្នា ។
08/04/2022 08:38
អនុវត្ត “គម្រោងការឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០១៧-២០២៥” ក្នុងត្រីមាសទី ០១ ឆ្នាំ ២០២២ សមាគមសហព័ន្ធន៍នារីសង្កេតពិនិត្យតម្រូវការផ្តើមអាជីព ផ្តើមធ្វើពាណិជ្ជកម្មរបស់នារីលើភូមិសាស្រ្ត ឆ្លងតាមរយៈនោះមានសមាជិក ១៤ រូបមានតម្រូវការបុលទុនផ្តើមធ្វើពាណិជ្ជកម្ម ផ្តើមអាជីពជាមួយទឹកប្រាក់ ៧៨០ លានដុង។ រក្សាសកម្មភាពក្លឹបនារីផ្តើមអាជីពពីរបរប្រពៃណី ០១ ក្លឹប មានសមាជិក ១២ រូបជាមួយបណ្តាមុខរបរដូចជា៖ ផលិតប្រេងចម្អិន កាត់ដេរ វេចនំអន្សម ច្នៃផលិតត្រីងៀត នំក្រៀបទឹកខ្ទិះដូង សណ្តែកដីលីង សេវាកម្មចម្អិន។ល។
27/12/2021 15:59
អនុវត្តសេចក្ដីសម្រេចចិត្តលេខ ២០៨៥/QĐ-TTg ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្ដីពីការ “ផ្ដល់សច្ចាប័នគោលនយោបាយពិសេសឧបត្ថម្ភពង្រីកសេដ្ឋកិច្ច សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០១៧ ២០២០” បានជួយឱ្យជីវភាពរបស់ជនរួមជាតិខ្មែរនៅស្រុកចូវថាញ់ មានភាពវិវឌ្ឍន៍យ៉ាង សកម្ម។ លទ្ធផលមានគ្រួសារជនរួមជាតិខ្មែរចំនួន ១.២៨៧ គ្រួបានចាកផុតពីភាពក្រីក្រ និងមានគ្រួសារជាង ៣៦០ គ្រួបានឈានឡើងធូរធា។
08/10/2021 15:16
កាលពីថ្ងៃទី ២៩ ខែកញ្ញា ថ្នាក់ដឹកនាំមន្ទីរមហាផ្ទៃ តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកថ្កូវអញ្ជើញទៅប្រគេនថវិកា ១០០ លានដុងរបស់គណៈកម្មាធិការប្រជាជនខេត្តសម្រាប់ឧបត្ថម្ភកសាងឧបដ្ឋានសាលាវត្តវិភាគរាជដួងកែវកំពង់ដូង (ផ្នោដូង) ភូមិផ្នោដូង ឃុំដាយអាង ស្រុកថ្កូវតាមសេចក្ដីសម្រេចចិត្តលេខ ២៩ ចុះ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សា ប្រជាជនខេត្តត្រាវិញ ស្ដីពីការឧបត្ថម្ភថវិកាកសាងជួសជុលមូលដ្ឋានសក្ការបូជា។
03/09/2021 08:24
ភូមិជ្រៃធំ ឃុំង៉ាយស្វៀង ស្រុកថ្កូវមានប្រជាជនជាង ៨២០ គ្រួសារ ក្នុងនោះ ជនជាតិខ្មែរជាង ៩៨%។ ភូមិមានវត្តមួយគឺវត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់ សព្វថ្ងៃមានព្រះសង្ឃបួសរៀន គង់ចាំវស្សាជាង ៧០ អង្គ ជាកន្លែងពុទ្ធបរិស័ទគោរពប្រតិបត្តិពុទ្ធសាសនា។ ដើម្បីពុទ្ធបរិស័ទគោរពនិងប្រតិបត្តិត្រឹមត្រូវតាមគន្លងធម៌អាថ៍ វិន័យនិងគោលការណ៍ គោលមាគ៌ា ច្បាប់របស់បក្ស និងរដ្ឋ បំផុតគឺគោលការណ៍ស្ដីពីការប្រិតសំចៃអគ្គិសនី គណៈអារាមាភិបាលវត្តតែងផ្សព្វផ្សាយចម្រុះនៅបណ្ដាថ្ងៃដែលបរិស័ទអញ្ជើញមកវត្តច្រើនកុះករ។
27/08/2021 07:49
រយៈពេលកន្លងទៅថ្មីៗនេះ ព្រះសង្ឃទាំង ២៣ វត្តលើភូមិសាស្រ្តស្រុកកូវង៉ាងបានចាក់វ៉ាក់ស៊ីនបង្ការអាសន្នរោគកូវីដ‑១៩។ នោះជាការយកចិត្តទុកដាក់របស់រដ្ឋ ដើម្បីធានាសុខភាពជូនទូទាំងប្រជាជន ក្នុងនោះមានព្រះសង្ឃគ្រប់ព្រះអង្គ។