
ដោយមានបំណងរួមចំណែកជាមួយថ្នាក់ដឹកនាំខេត្តត្រាវិញនិយាយដោយឡែក ទូទាំងប្រទេសនិយាយរួមឆាប់រុញច្រានជំងឺកូវីដ-១៩ ឲ្យចេញទៅឆ្ងាយនោះ នៅពេលថ្មីៗនេះ មានយុវជនមួយក្រុមនៅខេត្តត្រាវិញបានច្នៃសម្រេចបានជោគជ័យរ៉ូបូតយន្តមួយគ្រឿងសម្រាប់បម្រើក្នុងការងារដឹកជញ្ជូនម្ហូបអាហារ ឪសថ ផល និងបាញ់ថ្នាំរម្ងាប់មេរោគនៅបណ្ដាតំបន់ចត្តាឡីស័ក ព្យាបាលអ្នកជ្រាបឬក៏សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។
16/07/2021 08:37
អនុវត្តការចលនា ”ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ បណ្ដាមូលដ្ឋានក្នុងខេត្តខិតខំអនុវត្តសម្រេចបណ្ដាលក្ខឋាននិងលើកកម្ពស់គុណភាពបណ្ដាលក្ខឋានកសាងជនបទថ្មី។ គិតមកទល់ពេលនេះ ទូទាំងខេត្តមាន ៦៩/៨៥ ឃុំសម្រេចលក្ខឋានជនបទថ្មី ១០ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ១៤ សង្កាត់សម្រេចលក្ខឋានទីក្រុងអារ្យធម៌ មានអង្គភាពថ្នាក់ស្រុក ០៥/០៩ កន្លែងបានទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី សម្រេចលក្ខឋានជនបទថ្មី រួមមានបណ្ដាស្រុក៖ ទីវកឹង កូវកែ ទីផ្សាររួមខេត្ត យ្វៀងហាយ ស្រុកកាងឡុង និងទីក្រុងត្រាវិញ។
13/07/2021 08:03
ក្រៅពីការអនុវត្តន៍ល្អអនុសាសន៍ ៥K របស់ក្រសួងសុខាភិបាល ប្រជាជនជាច្រើននៅឃុំទ្រឿងទ័រ ស្រុកកូវង៉ាង បានទូរសព្ទឲ្យញាតិសន្តានរបស់ខ្លួនទៅប្រកបកិច្ចការរកស៊ីនៅទីឆ្ងាយ គប្បីរក្សានៅកន្លែងដដែលមិនគប្បីវិលត្រឡប់មកកាន់ផ្ទះនៅពេលនេះ។ ពីព្រោះនេះជាវិធានការមួយក្នុងបណ្តាវិធានការរួមចំណែកបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ មានប្រសិទ្ធភាព។
06/07/2021 10:53
ដើម្បីឧទ្ទេសនាមឱ្យមនុស្សជាច្រើនបានដឹងពីកេរដំណេលប្រវត្តិសាស្រ្ត ក្រោយពេលបានទទួលស្គាល់ គណៈគ្រប់គ្រងតំបន់កេរដំណែលខេត្ត សហការជាមួយផ្នែកគមនាគមន៍ដាក់ស្លាកឧទ្ទេសនាមប្របតាមបណ្តាដងផ្លូវលើភូមិសាស្រ្តខេត្ត។ គិតមកទល់ពេលនេះ បណ្តាតំបន់កេរដំណែលទាំងអស់ រាប់ទាំងតំបន់កេរដំណែលថ្នាក់ខេត្ត និងថ្នាក់ជាតិសុទ្ធតែបានភ្ជាប់ស្លាកឧទ្ទេសនាម។
29/06/2021 09:32
សមាគមសហព័ន្ធនារីឃុំហ្វាធ្វឹង ស្រុកចូវថាញ់មានសមាជិកា ២៦៥ នាក់ ក្នុងនោះមានសមាជិកាស្នូល ៩៥ នាក់ (សមាជិកាស្នូលជនជាតិខ្មែរ ៤៥ នាក់)។ ជាច្រើនឆ្នាំកន្លង សមាគមសហព័ន្ធនារីឃុំហ្វាធ្វឹងតែងពង្រីកតួនាទីសមាជិកាស្នូលក្នុងការផ្សព្វផ្សាយ ចលនាបងប្អូននារីឱ្យចូលរួមអង្គការចាត់តាំងសមាគម ដើម្បីកសាងអង្គការចាត់តាំងឲ្យបានរឹងមាំ និងចូលរួមចលនាកសាងគ្រួសារសុភមង្គលជាដើម។
25/06/2021 08:32
នៅលើភូមិសាស្រ្តស្រុកកូវង៉ាង និងថ្កូវដែលមានវត្តខ្មែរជាច្រើនធ្លាប់ល្បីអំពីការចាត់តាំងបណ្តាថ្នាក់បង្រៀនពុទ្ធិកមធ្យមសិក្សាសម្រាប់ព្រះសង្ឃ និងថ្នាក់វិជ្ជាខេមរភាសាសម្រាប់កូនចៅជនរួមជាតិខ្មែរសិក្សារៀនសូត្រ។ គិតមកទល់ ពេលនេះ បណ្តាវត្តទាំងនោះក្លាយជាទីស្ងប់ស្ងាត់ គ្មានការប្រមូលផ្តុំសិស្សានុសិស្សដូចជាបណ្តាថ្ងៃធម្មតាទៀតឡើយ។ ដោយឡែកបណ្តាថ្ងៃឧបោសថសីល ពុទ្ធបរិស័ទជាច្រើនយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃឆាន់ រួចប្រញាប់វិលមកផ្ទះវិញ។
15/06/2021 09:23
អនុវត្តសេចក្ដីណែនាំរបស់អង្គការសម្ព័ន្ធយុវជនមជ្ឈិមនិងសម្ព័ន្ធយុវជនខេត្តត្រាវិញស្ដីពីការចលនា “ក្នុងមួយថ្ងៃមានដំណឹងល្អមួយ ក្នុងមួយសប្ដាហ៍មានរឿងល្អមួយ” លើបណ្ដាញសង្គម គណៈអចិន្រ្តៃយ៍សម្ព័ន្ធយុវជនស្រុកទីវកឹងបានកសាងទម្រង់ “ផ្លាស់ថ្មីការងារផ្សព្វផ្សាយ អប់រំយុវជនតាមរយៈបណ្ដាញ សង្គម” ដើម្បីរួមចំណែកអនុវត្តការងារផ្សព្វផ្សាយអប់រំក៏ដូចជាកំណត់ទិសដៅឲ្យសមាជិកយុវជនក្នុងការអនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយស្ដីពីជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញក្នុងដំណាក់កាលបច្ចេកវិទ្យាទំនើបដែលកំពុងរីកចម្រើនខ្លាំងក្លាដូចសព្វថ្ងៃនេះ។
08/06/2021 09:15
សំណង់ទំនប់ព័ទ្ធជុំប្របទន្លេហូវដើរឆ្លងបណ្ដាឃុំ៖ និញថើយ ហ្វាតឹងនិងអាងភូតឹង ស្រុកកូវកែជាសំណង់តប់ប្រមល់បង្គួររបស់ប្រជាជននៅទីនេះ។ ពេលដល់រដូវភ្លៀងព្យុះនិងទឹកជំនោរម្ដងៗតែងស្រុតបាក់ដី ជន់លិចធ្វើឲ្យឥទ្ធិពលយ៉ាងខ្លាំងដល់ការផលិត (ភាគច្រើនគឺចម្ការឈើហូបផ្លែនិងសំណង់សម្រាប់បម្រើក្នុងការប្រជុំជីវភាពរបស់ប្រជាជន)។ អាស្រ័យដោយសំណង់បានអនុវត្តតាមគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” ក្នុងនោះប្រជាជនចូលរួមបរិច្ចាគដី ឈើហូបផ្លែនៅកន្លែងដែលសំណង់ដើរឆ្លង។ អាស្រ័យអនុវត្តល្អការងារ “ប្រជាចលនា” តាមរយៈតួនាទីរបស់បណ្ដាផ្នែកអង្គការមហាជននិងរដ្ឋអំណាចមូលដ្ឋាន រួមជាមួយការជះឥទ្ធិពលជាក់ស្ដែងរបស់សំណង់ទៅក្នុងជីវភាពរបស់ប្រជាជននៅតំបន់មាត់ទន្លេហូវ ម្ល៉ោះហើយទទួលបានការស្រុះស្រួលខ្ពស់ពីសំណាក់ប្រជាជនរួមកម្លាំងរួមវិភាគទាន ពេលរំសាយទីធ្លា។ល។
06/04/2021 08:54
អនុវត្តគម្រោងការផ្តល់អត្តសញ្ញាណពលរដ្ឋ រយៈពេលកន្លងហើយ នគរបាលទូទាំងខេត្តបង្កើនកងកម្លាំង វិធីសាស្ត្របង្កើតជាច្រើនក្រុមការងារអនុវត្តនៅនឹងអង្គភាពផង ចល័តចុះដល់មូលដ្ឋានផង សកម្មភាពជាបន្តបន្ទាប់ជានិច្ចកាលព្រមទាំងថ្ងៃសម្រាក់ និងអនុវត្តទាំងពេលយប់ដើម្បីទទួលយកសំណុំលិខិតផ្តល់អត្តសញ្ញាណពលរដ្ឋជូនប្រជាជនត្រឹមត្រូវតាមការកំណត់។