29/06/2021 09:32
បងស្រី ស៊ើងធីថាញ់ (ខាងស្តាំ) សំណេះសំណាលជាមួយបងគាងធីធម៌។
បច្ចុប្បន្ន សមាគមមានក្លឹប “គ្រួសារសុភមង្គល “ ០៥ ក្លឹប ដោយមានសមាជិកា ៦៨ នាក់ចូលរួម (ជនជាតិខ្មែរ ៣៨ នាក់) និងក្លឹបបង្ការ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ០៦ ក្លឹប ដោយមានសមាជិកា ៨៥ នាក់ចូលរួម (ជនជាតិខ្មែរ ៣៥ នាក់)។ ឆ្លងតាមរយៈទម្រង់ ក្លឹបទាំងនោះបានរួមចំណែកក្នុងការកោះហៅរក និងអប់រំសមាជិកាបងប្អូននារីឲ្យបង្កើនចំណេះដឹងក្នុងការកសាងគ្រួសារសម្បូររុងរឿង សមភាព និងសុភមង្គល។
បងស្រីគាងធីធម៌ នៅភូមិគគីរ ឃុំហ្វាធ្វឹង ជាសមាជិកានៃក្លឹបគ្រួសារសុភមង្គលភូមិគគីរ ឃុំហ្វាធ្វឹង ជាសមាជិកាឆ្នើមក្នុងបណ្តាចលនា សកម្មភាពកសាងគ្រួសារសុភមង្គលតាមរយៈការប្រឡងប្រណាំដែលសមាគមសហព័ន្ធនារីឃុំបំផុសចលនា។ ប្តីប្រពន្ធបងស្រីរៀបការកាលពីឆ្នាំ ២០១២។ បច្ចុប្បន្ន ប្តីប្រពន្ធបងមានកូនស្រី ០២ នាក់ (ម្នាក់រៀនថ្នាក់ទី ៣ ម្នាក់ទៀតរៀនថ្នាក់មត្តេយ្យ)។ បងធម៌ប្រកបរបរលក់បន្លែនៅផ្សារហ្វាធ្វឹង និងផ្សារបិតដាំង។ រីឯប្តីគាត់វិញប្រកបរបរម៉ូតូឌុប មានពេលខ្លះទៅស៊ីឈ្នួលធ្វើជាងកំបោរ។ ថ្វីត្បិតតែជួបការលំបាកច្រើន ប៉ុន្តែប្តីប្រពន្ធគាត់តែងព្យាយាមធ្វើការសន្សំប្រាក់ដើម្បីកសាងជីវភាពគ្រួសារ។
បងគាងធីធម៌សំណេះសំណាលដោយរីករាយថា៖ ខ្ញុំមិនចេះប្រើបណ្តាញសង្គម ម៉្លោះហើយទើបមិនសូវទទួលបានព័ត៌មានអ្វីឡើយ អាស្រ័យបានបងប្អូនសមាជិកាស្នូលមកដល់ផ្ទះខ្ញុំជារឿយៗ ដើម្បីផ្សព្វផ្សាយនិងចែករំលែកបទពិសោធន៍មានប្រយោជន៍ជាច្រើន ក្នុងនោះ មានចំណេះដឹងជំនាញអំពីការថែទាំសុខភាពនិងអប់រំកូនជាដើម។ ចំណេះដឹងនិងជំនាញទាំងនោះបានជំនួយឲ្យខ្ញុំអនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងគ្រួសាររបស់ខ្ញុំ។ ទន្ទឹមនឹងនោះ សមាគមសហព័ន្ធនារីឃុំនៅទាំងបង្កលក្ខណៈឲ្យខ្ញុំបានបុលទុនអាទិភាព ៤០ លានដុង កាលពីឆ្នាំ ២០១៥ ទៀតផង។ អាស្រ័យហេតុនោះ ទើបខ្ញុំមានដើមទុនប្រកបរបរលក់ដូរ សន្សំសំចៃបន្តិចម្តងៗរួចសង់បានផ្ទះមួយខ្នងតម្លៃជិត ១០០ លានដុងកាលពីឆ្នាំ ២០១៩។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសហព័ន្ធនារីឃុំ បានឧបត្ថម្ភគាំទ្រខ្ញុំក្នុងការកសាងគ្រួសារឲ្យមានសុភមង្គលដូចសព្វថ្ងៃនេះ។
ចាប់តាំងពីស្ថានភាពអាសន្នរោគកូវីដ‑១៩ រាលដាលស្មុគស្មាញ សមាគមកាត់បន្ថយការប្រមូលផ្តុំគ្នីគ្នា គ្រាន់តែផ្សព្វផ្សាយខ្លឹមសារដែលទាក់ទងដល់ចលនារបស់សមាគមតាមរយៈបណ្តាញសង្គមដូចជាយ៉ាឡូ ហ្វេស្សប៊ុក ក្នុង ០៩/០៩ សាខាសមាគមស្ថិតក្រោមឱវាទ។ល។ មានខ្លឹមសារជាច្រើនបានលើកយកមកគួបផ្សំផ្សព្វផ្សាយ ក្នុងនោះមានខ្លឹមសារពាក់ព័ន្ធដល់កសាងគ្រួសារសុភមង្គលជាក់ស្តែងដូចជា៖ ផ្សព្វផ្សាយអំពីច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ ចំណេះដឹងអំពីរបៀបថែទាំសុខភាពស្រី្តបង្កើតកូន កត្តាគប្បីដឹងក្នុងការអប់រំកុមារ ច្បាប់បង្ការ បង្ក្រាបអំពើហិង្សាក្នុងគ្រួសារ ច្បាប់សមភាពភេទនិងឯកសារណែនាំមួយចំនួនដែលពាក់ព័ន្ធ។ល។ ទន្ទឹមនឹងនោះ សមាគមនៅទាំងចាត់ឲ្យសមាជិកាស្នូលអញ្ជើញទៅដល់ផ្ទះគ្រួសារនីមួយៗដែលគ្មានប្រើបណ្តាញសង្គមដើម្បីផ្តោះប្តូរ និងចែករំលែកបទពិសោធន៍ ជំនាញក្នុងការកសាងគ្រួសារសុភមង្គល។ល។ ជាលទ្ធផលតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ សមាគមបានចាត់ឲ្យសមាជិកាស្នូល ១២៣ លើកនាក់ទៅជួបផ្តល់ព័ត៌មានយ៉ាងមានប្រយោជន៍ជូនដល់សមាជិកាដែលគ្មានប្រើប្រាស់បណ្តាញសង្គមចំនួន ៣០០ លើកនាក់ ។
ក្នុងនាមជាសមាជិកាស្នូល បងស្រីស៊ើងធីថាញ់ នៅភូមិវិញបាវ ឃុំហ្វាធ្វឹង ស្រុកចូវថាញ់បានឲ្យដឹង៖កាលមិនទាន់មានអាសន្នរោគកូវីដ១៩ រាលដាលស្មុគស្មាញ សមាគមតែងប្រជុំបងប្អូននារីជារឿយៗ ដើម្បីផ្តោះប្តូររៀនសូត្របទពិសោធន៍ពីគ្នាយ៉ាងមានប្រយោជន៍។ ថ្វីត្បិតដូច្នោះក្ដី តាំងពីអាសន្នរោគ រាតត្បាតយ៉ាងស្មុគស្មាញ សមាគមមិនសូវចាត់តាំងប្រជុំ គ្រាន់តែចាត់ឲ្យបងប្អូនក្នុងគណៈប្រតិបត្តិការសមាគមនិងសមាជិកាស្នូលអញ្ជើញទៅជួបជាមួយសមាជិកាដែលមិនប្រើបណ្តាញសង្គម។ ក្នុងនាមជាសមាជិកាស្នូល ខ្ញុំតែងមកសំណេះសំណាលជាមួយបងប្អូននារីដែលមិនប្រើបណ្តាញសង្គម ដើម្បីផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់បងប្អូន ជាពិសេសគឺផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ក្នុងការកសាងគ្រួសារសុភមង្គលរួមចំណែកបង្កើនចំណេះដឹងជូនបងប្អូនដើម្បីកសាងគ្រួសាររបស់ខ្លួនឲ្យមានសុភមង្គល។
ជាមួយតួនាទីនិងភារកិច្ចរបស់ខ្លួនសមាគមសហព័ន្ធនារីឃុំ បន្តការជំរុញមាំសកម្មភាពឆ្ពោះទៅបងប្អូននារី ឧបត្ថម្ភបង្កលក្ខណៈឲ្យសមាជិកា បងប្អូននារីបង្កើនចំណេះដឹងក្នុងជីវភាព ដើម្បីធ្វើល្អតួនាទីរបស់ខ្លួនក្នុងគ្រួសារ តាំងពីដើមឆ្នាំ ២០២១ មកដល់ពេលនេះ សមាគមបង្កលក្ខណៈឲ្យគ្រួសារសមាជិកា ៤៥ គ្រួ បុលទុនពីប្រភពទុនពង្រីការផលិត ធ្វើអាជីវកម្ម ដោយមានទឹកប្រាក់ ១,២ ពាន់លានដុង កើនតួលេខមកទល់បច្ចុប្បន្ន សមាគមមានគ្រួសារសមាជិកា ១៦៩ គ្រួបុលប្រាក់ សរុបប្រាក់បំណុល ០៥ ពាន់លានដុង។
អ្នកស្រីគាងធីឡាង ប្រធានសមាគមសហព័ន្ធនារីឃុំហ្វាធ្វឹងមានប្រសាសន៍ថា៖ “សមាគមសហព័ន្ធនារីឃុំមានតួនាទី និងភារកិច្ចគិតគូរនិងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ជូនសមាជិកានិងបងប្អូននារីនៅលើភូមិសាស្រ្តឃុំ។ ម៉្លោះហើយ សមាគមតែងម្ចាស់ការក្នុងកិច្ចធ្វើសេនាធិការជូនគណៈកម្មាធិការបក្សនិងរដ្ឋអំណាចឃុំដើម្បីផ្សព្វផ្សាយ ឧបត្ថម្ភបងប្អូននារីឲ្យមានការជឿនលឿនគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ យកចិត្តទុកដាក់កសាងនិងលើកកម្ពស់គុណភាពសកម្មភាពបណ្តាទម្រង់ ក្លឹបយ៉ាងមានប្រយោជន៍ជាក់ស្តែងដើម្បីកសាងគ្រួសារសុភមង្គល។ ទន្ទឹមនឹងនោះ សមាគមនៅទាំងយកចិត្តទុកដាក់ក្នុងការពង្រីក និងលើកកម្ពស់តួនាទីរបស់សមាជិកាស្នូលក្នុងការផ្សព្វផ្សាយដើម្បីរួមចំណែកជូយឲ្យសមាជិកា បងប្អូននារីបង្កើនចំណេះដឹងអនុវត្តល្អតួនាទី ភារកិច្ចក្នុងការកសាងគ្រួសារសុភមង្គល “៕
អត្ថបទ‑រូបថត៖ សុជា
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។