22/12/2020 10:01
ប្រឡាយនាំទឹកសាបធានាការផលិតកសិកម្ម។ រូបថត៖ រតនា
ជារៀងរាល់ឆ្នាំ ឃុំភឿកហាវមានផ្ទៃដីផលិតស្រូវប្រមាណ ១.៥០០ ហិកតា (ក្នុងនោះ មានប្រមាណ ៦០០ ហិកតាផលិតស្រូវ ០៣ រដូវ និង ៩០០ ហិកតាផលិតស្រូវ ០២ រដូវ) ៤០០ ហិកតាដាំដំណាំបានបត់បែងនៅបណ្តាភូមិ៖ ដាហូវ ង៉ាយហ្វា វ៉ាងញឹក និងមួយចំណែករបស់ភូមិត្រាកួង ក្រៅពីនោះ ឃុំនៅទាំងពង្រីកផ្ទៃដីចិញ្ចឹមជលផលប្រមាណ ១២០ ហិកតាតាមបណ្តោយផ្លូវខេត្តលេខ ៩១៥ (បេ) និងប្រឡាយត្រាកួង។ល។ រដូវស្រូវសម្រក ឆ្នាំ ២០១៩-២០២០ ឃុំចុះពូជបាន ៦២៨ ហិកតា (ត្រូវខូចខាតអាស្រ័យរាំងស្ងួត ជ្រាបជាតិជូរប្រៃ ៥៥៣ ហិកតា)។ ប្រមូលផល បាន ៧៥ ហិកតា ទិន្នផលសម្រេច ០២ តោនក្នុងមួយហិកតា។ ប្រឈមមុខនឹងការជះឥទ្ធិពលរបស់អាកាសធាតុប្រែប្រួល ឃុំបានផ្សព្វផ្សាយគម្រោងការរចនាសម្ព័ន្ធកសិកម្មឡើងវិញ ស្ថិតលើមូលដ្ឋាននោះ មូលដ្ឋានបានសហការជាមួយបណ្តាផ្នែកអង្គការមហាជនចាត់តាំងផ្សព្វផ្សាយ ចលនាប្រជាជនក្នុងតំបន់គម្រោងការឲ្យយល់និងក្តាប់ច្បាស់អត្ថន័យនៃការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតស្រូវ ០២ រដូវមកផលិតស្រូវ ០១ រដូវនិងចិញ្ចឹមជលផល ០១ រដូវនៅបណ្ដាភូមិ៖ ត្រាកួង វ៉ាងញឹក និងហ្វាហាវ សំដៅជួយឲ្យមាមីងកសិករសន្សឹមៗនាំមកតម្លៃផលិតខ្ពស់ជាងបើ ប្រៀបនឹងផលិតស្រូវ ០២ រដូវផ្តល់ផលទាបនៅនឹងតំបន់តែងប្រសព្វជាមួយទឹកប្រៃ និងទឹកប្រៃ(តំបន់ផ្លូវខេត្តលេខ ៩១៥ បេ)។
គិតតាំងពីឆ្នាំ ២០១៧ មកទល់ពេលនេះ ឆ្លងតាមរយៈការផ្លាស់ប្តូរ កសិករជាច្រើនបានអនុវត្តបណ្តាទម្រង់ដូចជាចិញ្ចឹមក្តាមសមុទ្រ ចិញ្ចឹមបង្គាជើងសចម្រុះជាមួយក្តាមសមុទ្រ បង្កងសាវទាវឈ្មោលសុទ្ធ បង្គាជើងសឆ្លាស់ នឹងការផលិតស្រូវ ក្នុងនោះមាន ៣/៥ ទម្រង់ ផ្តល់ប្រភពចំណូលពី ៩០-១១៧ លានដុងក្នុងមួយហិកតា។ គិតមកទល់ពេលនេះមាន ២៥,៥/៧០ ហិកតារបស់ ៣២/៦០ គ្រួសារអនុវត្តផ្លាស់ប្តូរមកផលិតស្រូវ+ចិញ្ចឹមជលផល ឆ្លងតាមរយៈនោះនាំមកប្រភពចំណូលពី ៥០-៦០ លានដុងក្នុងមួយហិកតាក្នុងមួយរដូវ។ ដោយឡែកឆ្នាំ ២០២០ កសិករឃុំភឿកហាវបានបង្វែរផ្ទៃដីផលិតស្រូវ ០២ រដូវ ចំនួន ៦៤ ហិកតាមកផលិតស្រូវ+ដំណាំ។ បង្វែរផ្ទៃដីផលិតស្រូវផ្តល់ផលទាប ០២ ហិកតាមកដាំដំណាំ។ បង្វែរផ្ទៃដីផលិតស្រូវ ផ្តល់ផលទាប២,៥ ហិកតាមកចិញ្ចឹមជលផល បង្វែរផ្ទៃដីផលិតស្រូវផ្តល់ផលទាប ២ ហិកតាមកផលិតស្រូវ ០១ រដូវ+ចិញ្ចឹមជលផល ០១ រដូវ។
កសិករង្វៀងវ៉ាំងបែ នៅភូមិដាហូវ ឃុំភឿកហាវបានចែករំលែក៖ គ្រួសារមានដីផលិតស្រូវ ០១ ហិកតា ក្នុងនោះមានផ្ទៃដីផលិតស្រូវ ០,៤ ហិកតាបានបង្វែរមកដាំដំណាំ។ អាស្រ័យតែងត្រូវជ្រាបប្រៃ និងរាំងស្ងួត ម្ល៉ោះហើយរដូវសម្រកគ្រួសារបានបង្វែរមកដាំបណ្តាប្រភេទបន្លែដូចជា៖ ស្ពៃសាឡាត់ ស្ពៃផ្កា អំបឹស ។ល។ ក្នុងមួយឆ្នាំដាំបានប្រមាណពី ០៤-០៥ រដូវ ផ្តល់ប្រភពចំណូលពី១៥-២០ លានដុងក្នុង ១.០០០ ម៉ែត្រក្រឡា ។ បច្ចុប្បន្ននេះក្នុងភូមិមានផ្ទៃដីផលិតស្រូវប្រមាណ ២០ ហិកតាបានបង្វែរមកដាំដំណាំ។ ប្រសិនបើតំបន់នេះបានរដ្ឋវិនិយោគអន្ទងអគ្គិសនីចូលសម្រាប់ផលិតនឹងមានកសិករជាច្រើនបង្វែរមកដាំដំណាំ។
សំណេះសំណាលជាមួយយើងខ្ញុំ លោកឡេត្រឿងយ៉ាង កម្មាភិបាលកសិកម្ម សុរិយោដីឃុំភឿកហាវបានឲ្យដឹង៖ អាស្រ័យបានកំណត់ទិសដៅក្នុងគម្រោងផែនការពង្រីកការផលិតចំពោះតំបន់នីមួយៗរបស់ឃុំ និងបង្កើតជាបណ្តាតំបន់ផលិតស្រូវ ០២ រដូវ តំបន់ជំនាញដាំដំណាំ តំបន់ជំនាញចិញ្ចឹមជលផលគួបផ្សំនឹងការផលិតស្រូវសរីរាង្គ។ រួមជាមួយនោះ ឃុំក៏សន្សឹមៗសម្រេចជាសារវន្តហេដ្ឋារចនាសម្ព័ន្ធដូចជាធារាសាស្រ្ត គមនាគមន៍ អគ្គិសនីសម្រាប់បម្រើក្នុងការផលិត។ គិតមកទល់ពេលនេះ ប្រព័ន្ធធារាសាស្រ្ដតំបន់ផ្លាស់ប្តូរបានដាក់លូ ០២ ជីកស្តារប្រឡាយធារាសាស្រ្ត ០៨ ខ្សែ (ប្រឡាយកម្រិតទី ១៖ ប្រឡាយត្រាកួង ប្រឡាយកម្រិតទី ២៖ ប្រឡាយដូវដឹក ហាយញើង ហាយថឹក ប្រឡាយកម្រិតទី ៣៖ បាខែន ណាំណី ណាំវ៉ូយ ម៉ើយជឹក) ធានាបម្រើឲ្យការផ្លាស់ប្ដូរផលិតជំហានដំបូង។ ថ្វីត្បិតដូច្នោះក្ដី ជាមួយបណ្តាតំបន់ផលិតដំណាំដូចជាភូមិដាហូវ។ល។ មិនទាន់មានអគ្គិសនីសម្រាប់ផលិតនៅឡើយ ម្ល៉ោះហើយភាគច្រើនប្រើអគ្គិសនីប្រជុំជីវភាពសម្រាប់ស្រោចដំណាំជួបការលំបាកក្នុងការផលិតរបស់កសិករ៕
ប្រែសម្រួល៖ តឹងង៉ុក
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។