25/12/2020 09:48
ដើម្បីជ្រួតជ្រាបនិងអនុវត្តម៉ឹងម៉ាត់បណ្តាសារលិខិតដឹកនាំចង្អុលការរបស់រដ្ឋាភិបាលនិងគណៈកម្មាធិការប្រជាជនខេត្ត ឆ្នាំ ២០២០ ស្រុកទីវកឹងបានផ្តុំកម្លាំងចង្អុលការឲ្យបណ្តាផ្នែកមូលដ្ឋានផ្តុំកម្លាំងអនុវត្តបណ្តាវិធានការជាបន្ទាន់ក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ។
តាមរយៈនោះ គណៈកម្មាធិការបក្សស្រុក ‑ គណៈកម្មាធិការប្រជាជនស្រុកផ្សព្វផ្សាយសារលិខិតក្រដាស់ សារលិខិតអេឡិចត្រូនិច ១៥០ ច្បាប់ និងប្រព័ន្ធយ៉ាឡូ ដើម្បីចង្អុលការបែងការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ សមស្របនឹងស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ ចង្អុលការឲ្យដំណាក់ផ្សាយសំឡេងនៃមជ្ឈមណ្ឌលវប្បធម៌‑ព័ត៌មាននិងកីឡាស្រុក បង្កើនចំនួនព័ត៌មានផ្សព្វផ្សាយតាមរលកធាតុអាកាសផ្សាយសំឡេងដើម្បីណែនាំប្រជាជនបង្កើនការយល់ដឹងនិងអនុវត្តល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ តាមការប្រកាសព្រមានរបស់ផ្នែកសុខាភិបាលនិងណែនាំប្រជាជនបញ្ចូលកម្មវិធី Bluezone ក្នុងទូរស័ព្ទទំនើប ត្រួតពិនិត្យដឹងពេលទៅជិតអ្នកជំងឺដើម្បី បង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩។
ឧបត្ថម្ភធុងទឹកឲ្យប្រជាជននៅជនបទ។ រូបថត៖ តូវៀង
ទន្ទឹមនឹងនោះស្រុកនៅទាំងចង្អុលការឲ្យផ្នែកសុខាភិបាលជ្រើសអាគារប្រកួតពហុចំណេះដឹងនិងការិយាល័យមុខងារផ្សេងៗរបស់មជ្ឈមណ្ឌលវប្បធម៌‑ព័ត៌មាននិងកីឡាស្រុក ដើម្បីបង្កើតតំបន់ជម្លៀសបម្រុងជាស្រេចពេលចាំបាច់។ មកទល់ពេលនេះ នៅលើភូមិសាស្រ្តស្រុក បានទទួលជម្លៀស ០១ ករណី និងមិនទាន់មានទទួលករណីជ្រាបជំងឺកូវីដ‑១៩ ឡើយ។ ថ្វីត្បិតដូច្នោះក្ដី អាស្រ័យដោយអាសន្នរោគកូវីដ‑១៩ បណ្តាលឲ្យជះឥទ្ធិពលដល់ការផលិតរបស់អាជីវកម្មក្នុងស្រុក ម្ល៉ោះហើយ ស្រុកទីវកឹងមានពលកររាប់ពាន់នាក់បាត់ការងារធ្វើ។ ដើម្បីដោះស្រាយស្ថានភាព ដូចពោលខាងលើ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក រដ្ឋអំណាចមូលដ្ឋានក៏បានផ្សព្វផ្សាយ អនុវត្តទាន់ពេលត្រឹមត្រូវតាមដំណើរការនៃគោលនយោបាយឧបត្ថម្ភដល់ប្រជាជនដែលជួបការលំបាក អាស្រ័យអាសន្នរោគកូវីដ‑១៩ តាមសេចក្តីសម្រេចចិត្តលេខ ៤២/NQ-CP ចុះថ្ងៃទី ០៩ មេសាឆ្នាំ ២០២០ របស់រដ្ឋាភិបាល សរុបទឹកប្រាក់ឧបត្ថម្ភជាង ១១,៨៨៣ ពាន់លានដុង។ ក្នុងនោះ អ្នកមានសគុណ ៨៩១ នាក់ ប្រាក់ឧបត្ថម្ភជាង ១,៣ ពាន់លានដុង មុខសញ្ញាជាប្តីប្រពន្ធយុទ្ធជនពលីចំនួន ១៤៨ នាក់ ប្រាក់ឧបត្ថម្ភជាង ២២១ លានដុង មុខសញ្ញាស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គម ៣.៤៣០ នាក់ ប្រាក់ឧបត្ថម្ភជាង ០៥ ពាន់លានដុង គ្រួសារក្រីក្រមានចំនួនមនុស្សរាយ ១.០៥៦ នាក់ ប្រាក់ឧបត្ថម្ភ ៧៩២ លានដុង គ្រួសារជិតក្រមានចំនួនមនុស្សរាយ ៤.៥២៥ នាក់ ប្រាក់ឧបត្ថម្ភជាង ៣,៣ ពាន់លានដុង ឧបត្ថម្ភអ្នកលក់ឆ្នោតជាតិ ០៣ លើករួមមាន ៨៧៤ លើកនាក់ សរុបប្រាក់ឧបត្ថម្ភ ៧៨៦,៦ លានដុង។ ក្រៅពីនោះ ស្រុកទីវកឹងនៅទាំងចលនាបណ្តាអង្គការចាត់តាំង បុគ្គលក្នុងនិងក្រៅស្រុករួមវិភាគទានប្រាក់ និងសម្ភារគិតជាទឹកប្រាក់រាប់សិបពាន់លានដុងសម្រាប់ឧបត្ថម្ភប្រជាជនឆ្លងផុតការលំបាកក្នុងជីវភាព៕
តូវៀង‑សុជា
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។