19/01/2021 09:07
លោកមាថាច់ដាំងជូនរបាំងមុខនិងទឹកលាងដៃដល់ប្រជាជន។
ទន្ទឹមជាមួយការងារផ្សព្វផ្សាយ រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមវៀតណាមឃុំអាងក្វាងហ៊ឺវសហការជាមួយបណ្តាអង្គការជាសមាជិកបំផុសចលនាសប្បុរសជន សមាជិកសមាគមដែលមានលក្ខណៈជូនរបាំងមុខបានជាង ៥.០០០ បន្ទះ និងទឹកលាងដៃជាង ៦០ ដបដល់មាមីងលើភូមិសាស្រ្ត។ បច្ចុប្បន្ន នៅមជ្ឈមណ្ឌលឃុំ កន្លែងប្រមូលផ្តុំមកទាក់ទងធ្វើសំណុំលិខិតរដ្ឋបាលក៏បានលៃលកឱ្យមានទឹកលាងដៃដាក់នៅកន្លែងងាយប្រជាជនសម្លឹងឃើញ ក្រើនព្រមានឱ្យប្រជាជនលាងដៃដោយទឹករម្ងាប់មេរោគ ពាក់របាំងមុខពេលជួបផ្ទាល់ជាមួយក្រុមអ្នកទទួលសំណុំលិខិត។
បងសឺនរ៉ាង ប្រជាជននៅភូមិកំពង់ប្រើសបានឱ្យដឹងថា៖ តាមការកត់សម្គាល់របស់រូបខ្ញុំឃើញថា ការងារបង្ការ ទប់ស្កាត់អាសន្នរោគបានរដ្ឋអំណាចមូលដ្ឋានចលនាប្រជាជនអនុវត្តល្អ។ ប្រជាជនមកទាក់ទងការងារ ក្រៅពីណែនាំអនុវត្តបណ្តាសំណុំលិខិតចាំបាច់ នៅទាំងណែនាំពីបណ្តាទង្វើសំដៅបង្ការ ទប់ស្កាត់អាសន្នរោគមានប្រសិទ្ធភាព ធានាសុខភាពបានល្អ ជួយឱ្យប្រជាជនស្ងប់ចិត្ត ពេលទៅកាន់កន្លែងដែលមានមនុស្សច្រើន។
អាងក្វាងហឺវ ជាឃុំមួយក្នុងបណ្តាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើន។ ក្នុងចំណោមជនរួមជាតិខ្មែរទាំងនោះ មានពលករខ្លះកាលពីមុនក៏ធ្វើដំណើរទៅប្រកបកិច្ចការរកទទួលទាននៅទីឆ្ងាយ គាប់ជួនមានអ្នកខ្លះទៅប្រកបកិច្ចការរកទទួលទានរស់នៅប្រទេសកម្ពុជា។ ក្នុងខណៈកើតមានអាសន្នរោគកូវីដ-១៩ រដ្ឋាភិបាលនៃប្រទេសទាំងពីរឯកភាពបិទច្រកព្រំដែនដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគ។ រួចដើម្បីបង្ការប្រជាជនឆ្លងព្រំដែនខុសច្បាប់នោះ ការងារផ្សព្វផ្សាយដល់មាមីងជនរួមជាតិខ្មែរលើភូមិសាស្រ្តក៏បានលើកកម្ពស់។
លោកថាច់ខាន អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរនៅភូមិក្រកណ្តាលបានឱ្យដឹងថា៖ ជាមួយតួនាទីអ្នកមានប្រជាប្រិយភាព ខ្ញុំតែងសហការជាមួយបណ្តាអង្គការមហាជនក្នុងភូមិ និងគណៈអារាមាភិបាលវត្តធ្វើល្អការងារផ្សព្វផ្សាយ។ បច្ចុប្បន្ន មាមីងខ្មែរលើភូមិសាស្រ្តដែលមានសាច់ញាតិនៅក្រៅប្រទេសក៏បានផ្សព្វផ្សាយឱ្យរក្សាលំនឹងកន្លែងស្នាក់អាស្រ័យពេលដែលច្រកព្រំដែនបណ្តាប្រទេស មានប្រទេសកម្ពុជាជាដើម មិនទាន់អនុញ្ញតឱ្យឆ្លងកាត់ទៅមកដើម្បីកុំឱ្យឈានដល់ការបំពានអំពីសុវត្ថិភាពបង្ការ ទប់ស្កាត់អាសន្នរោគ។ ពេលឃើញមនុស្សចម្លែកមកដល់មូលដ្ឋាននោះជម្រាបដំណឹងដល់ផ្នែកមានសមត្ថកិច្ច ឬក៏ចលនាឱ្យជម្រាបសុខាភិបាលគ្រប់គ្រាន់ដើម្បីទប់ស្កាត់អាសន្នរោគ។ បច្ចុប្បន្ន ក្នុងពេលច្រកព្រំដែននៃប្រទេសទាំងពីរវៀតណាម-កម្ពុជាបានរឹតបន្តឹង ប៉ុន្តែនៅលើបណ្តាញសង្គមនៅតែឃើញមានអាសយដ្ឋានមួយចំនួនផ្សព្វផ្សាយ ឧទ្ទេសនាមការងារធ្វើនៅប្រទេសកម្ពុជាដោយកម្រិតប្រាក់ខែខ្ពស់បង្គួរ។ អាស្រ័យហេតុនោះ រូបខ្ញុំកំណត់ឃើញថាជាដំណឹងដែលខ្វះការត្រួតពិនិត្យ។ ហេតុនោះ យើងខ្ញុំក៏បានផ្សព្វផ្សាយដល់ប្រជាជនឲ្យប្រុងប្រយ័ត្ន ស្វែងយល់ច្បាស់លាស់ប្រភពដំណឹង បើមិនឈ្លាសវៃ ខ្វះការយល់ដឹងនឹងបណ្តាលឱ្យមានការទាក់ទាញពលករឈានដល់ការឆ្លងដែនខុសច្បាប់ បំពានច្បាប់ នឹងកិច្ចចង្អុលការអំពីសុវត្ថិភាពបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។
ទោះបីចាប់ពីពេលកើតមានអាសន្នរោគមកទល់ពេលនេះ ឃុំអាងក្វាងហ៊ឺវមិនទាន់កត់សម្គាល់បានប្រជាជនវិជ្ជមានវីរុសកូវីដ-១៩ ក៏ដោយ ប៉ុន្តែមូលដ្ឋាននៅតែឆ្លៀតអនុវត្តល្អរាល់សារលិខិតរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងការក្រើនព្រមានរបស់ផ្នែកសុខាភិបាល។
លោកថាច់ដាំង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំអាងក្វាងហ៊ឺវបានឱ្យដឹងថា៖ ជាផ្នែកសហការផ្សព្វផ្សាយ ម៉្លោះហើយបណ្តាសារលិខិត បណ្តាកិច្ចចង្អុលការពាក់ព័ន្ធដល់ការងារបង្ការ ទប់ស្កាត់អាសន្នរោគបានរណសិរ្សស្រាវជ្រាវហ្មត់ចត់ដើម្បីធ្វើការផ្សព្វផ្សាយដល់ប្រជាជនជួយឱ្យប្រជាជនមានបណ្តាទង្វើទប់ស្កាត់អាសន្នរោគបានត្រឹមត្រូវ។ ដោយហេតុនោះ ប្រជាជនកាន់តែមានស្មារតីយល់ដឹងជាងក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគ។ កាលពីថ្ងៃទី ៧ ខែមករាឆ្នាំ ២០២១ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចុះហត្ថលេខាចេញផ្សាយសារលិខិតលេខ ៩៤/UBND-KGVX “ស្តីពីបង្កើនការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩” ផ្ញើជូនអ្នកជាប្រមុខបណ្តាមន្ទីរ គណៈផ្នែកខេត្ត ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។ សារលិខិតបានចែងច្បាស់ អនុវត្តសារាចរលេខ ០១/CT-TTg ចុះថ្ងៃទី ០៥ ខែមករាឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីបង្កើនការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរដល់ប្រមុខបណ្តាមន្ទីរ គណៈផ្នែកខេត្ត ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង យោងតាមលទ្ធភាព ភារកិច្ចបានប្រគល់ជូន ចាត់តាំងផ្សព្វផ្សាយអនុវត្តល្អបណ្តាខ្លឹមសារដូចជា៖ អនុវត្តម៉ឹងម៉ាត់ការពាក់របាំងមុខកន្លែងសាធារណៈ ពិន័យបណ្តាករណីមិនពាក់របាំងមុខតាមការកំណត់ បន្ថយការប្រមូលផ្តុំគ្នាច្រើនបន្ថយការចាត់តាំងបណ្តាពិធីបុណ្យទាន។ បណ្តាព្រឹត្តិការណ៍ផ្តុំគ្នាច្រើន គប្បីប្រតិបត្តិតាមសំណូមពរការណែនាំរបស់ស្ថាប័នសុខាភិបាលបង្ការ ទប់ស្កាត់អាសន្នរោគ។ល។
សារលិខិតបានចេញផ្សាយ ហាក់បីដូចជាសំឡេងកណ្តឹងប្រកាសព្រមាន មិនត្រឹមតែជួយឱ្យឃុំអាងក្វាងហ៊ឺវអនុវត្តល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគនោះទេ បណ្តាមូលដ្ឋានដទៃៗក៏កំពុងលើកកម្ពស់ការបង្ការទប់ស្កាត់អាសន្នរោគដូចគ្នាក្នុងបំណងនាំមកភាពសុខសាន្តជូនដល់ប្រជាជនដែរ៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។