03/11/2020 06:33
លោកស៊ើងហុងអគ្គនិពន្ធនាយករងជូនលិខិតសរសើរដល់បណ្តាបុគ្គលឆ្នើម។
អស់រយៈពេល ៦ រាត្រីប្រឡងប្រជែងសម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរនិងសមោសរសិល្បៈមហាជនខ្មែរ កាលពីរាត្រីថ្ងៃទី ៣០ តុលា មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្តចាត់តាំងបូកសរុបជូនរង្វាន់នៅមណ្ឌលវប្បធម៌ទេសចរណ៍រមណីយដ្ឋានគូស្រះស្រី។ ដូចព័ត៌មានបានផ្សព្វផ្សាយកន្លងហើយ ពិធីប្រឡងសម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរខេត្តត្រាវិញលើកទី ២ ឆ្នាំ ២០២០ ទាក់ទាញបេក្ខជន បេក្ខនារីជិត ២០០ នាក់អញ្ជើញមកពី ១០ អង្គភាពចូលរួម។ អស់រយៈកាល ០៣ រាត្រីប្រឡងប្រជែងអង្គភាពស្រុកទីវកឹងទទួលបានរង្វាន់លេខ ១ សម្រាប់ក្រុម។ អង្គភាពស្រុកយ្វៀងហាយទទួលរង្វាន់លេខ ២ អង្គភាពស្រុកកូវង៉ាង ស្រុកកូវកែនិងទីផ្សាររួមខេត្តយ្វៀងហាយទទួលបានរង្វាន់ទី ៣ ស្មើគ្នា ។អង្គភាពស្រុកកូវង៉ាងទទួលបានរង្វាន់លេខ ១ សម្រាប់កម្មវិធី អង្គភាពស្រុកចូវថាញ់ ទទួលបានរង្វាន់លេខ ២ អង្គភាពស្រុកថ្កូវទទួលរង្វាន់លេខ ៣ ។ ជាពិសេសគណៈចាត់តាំងកម្មវិធីបានជូនរង្វាន់បេក្ខជនបេក្ខនារី សម្តែងគួរឱ្យចាប់អារម្មណ៍បំផុតដល់ដៃគូហ្វាងធៀង‑ង៉ុកធឺ អង្គភាពស្រុកយ្វៀងហាយ ជូនរង្វាន់ បេក្ខជន បេក្ខនារីស្រស់ស្អាតបំផុតដល់ដៃគូញ៉ឹកហ្វី‑ហុងវ៉ឹង អង្គភាពស្រុកកូវកែ និងរង្វាន់រៀបរៀងកម្មវិធីល្អបំផុតដល់អង្គភាពស្រុកទីវកឹង៕ ដំណឹង-រូបថត៖ សុជា
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។