02/11/2021 11:03
ព្រះតេជគុណ ថាច់ស៊ី ។
អស់រយៈកាលជាង ៣០ ឆ្នាំដែលបានសាងព្រះផ្នួស រៀនសូត្រ និងបំពេញការងារព្រះពុទ្ធសាសនា ព្រះចៅអធិការថាច់ស៊ី បានកំណត់ច្បាស់ ថាមាគ៌ាព្រះពុទ្ធសាសនាជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់ ជីវភាពរបស់ពុទ្ធបរិស័ទនិយាយរួមព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរនៅភូមិអូរត្រាវនិយាយដោយឡែក។ អាស្រ័យហេតុនោះ គិតតាំងពីទទួលនាទីជាព្រះចៅអធិការវត្ត ព្រះអង្គតែងជំរុញស្មារតីព្រះសង្ឃ វត្តសាសនសាមគ្គីរង្សី (អូរត្រាវ) ឲ្យព្យាយាមរៀនសូត្រ និងគោរពប្រតិបត្តិតាមពុទ្ធោវាទណែនាំព្រះ សង្ឃអាន និងរៀនសូត្រតាមពុទ្ធោវាទក្នុងព្រះត្រៃបិដកជាដើម។ ទន្ទឹមនឹងនោះ ព្រះអង្គនៅទាំងទទួលបន្ទុកបង្រៀនព្រះបាតិមោក្ខថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិនៅវត្តសាសនសាមគ្គីរង្សី (អូរត្រាវ) និងវត្តគងជ័យរឹងរិទ្ធិស័ក (ផ្នោរកំបុត) ឃុំហ្វាឡើយ ស្រុកចូវថាញ់ទៀតផង។
ព្រះតេជគុណ ថាច់ស៊ី មានថេរដីកាថា៖ ឱវាទរបស់ព្រះពុទ្ធបរមគ្រូមានប្រយោជន៍ជាក់ស្តែងក្នុងជីវភាពរបស់យើងទាំងអស់គ្នា។ ក្នុងការបង្រៀនព្រះបាតិមោក្ខ ជូន សមណសិស្សអាត្មាតែងលើកយកវិន័យបិដក មកបង្រៀនដើម្បីសមណសិស្សស្វែងយល់ និងគោរពប្រតិបត្តិត្រឹមត្រូវតាមព្រះវិន័យដែលព្រះពុទ្ធបរមគ្រូបានបញ្ញត្តិ។ ចំពោះញាតិញោមពុទ្ធបរិស័ទវិញអាត្មាតែងអប់រំអំពីវិធីអប់រំចិត្ត និងណែនាំពីរបៀបរស់នៅល្អ។
ព្រះតេជគុណ ថាច់ស៊ី សម្បូណ៌ដោយទឹក ព្រះទ័យមេត្តា តែងឧបត្ថម្ភបរិស័ទដែលមានស្ថានភាពលំបាកក្នុងសហគមន៍។ គិតដោយឡែកតែ ក្នុងរដូវគម្លាតសង្គមដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ព្រះអង្គបានសហការជាមួយគណៈ អារាមាភិបាលនិមន្តទៅជូនគ្រឿងឧបភោគ បរិភោគដល់គ្រួសារបរិស័ទក្រីក្រ និងចាត់ឲ្យបរិស័ទចម្អិនអាហារជូនប្រជាជនដែលធ្វើចត្តាឡីស័កនៅលើភូមិសាស្រ្តឃុំ។ល។ សរុបជាទឹកប្រាក់ជិត ៦០ លានដុង។ ជាពិសេស ឧបត្ថម្ភទាន់ពេលចំពោះគ្រួសារជួបការលំបាកជាច្រើនដូចជា៖ គ្រួសារលោកយាយ ថាច់ធាន លោកតាគឹមឆួន លោកយាយថាច់ធីអ៊ុក ជាដើម លោកយាយ លោកតាទាំងអស់មានអាយុពី ៦០ ឆ្នាំឡើងទៅ និងមានស្ថានភាពលំបាកខ្លាំង។ កូនៗរបស់លោកយាយ លោកតាទាំងនោះសុទ្ធតែទៅធ្វើការនៅទីក្រុងហូ ជីមិញ ដោយសារអាសន្នរោគរាតត្បាតទើបកូនៗ គាត់គ្មានការងារធ្វើ គ្មានប្រាក់ចំណូល និងមិនទាន់វិលត្រឡប់មកស្រុកវិញបាន។ គាត់ថែចៅក្នុងមួយគ្រួសារពី ០៤-០៥ នាក់។ ដោយបានព្រះតេជគុណថាច់ស៊ីយកព្រះទ័យទុកដាក់ជួយឧបត្ថម្ភទាន់ពេល ញាំងឱ្យលោកយាយ លោកតាទាំងនោះ មានអង្ករដាំបាយឲ្យចៅហូបជារៀងរាល់ថ្ងៃ។ពុទ្ធបរិស័ទចំណុះជើងវត្តនេះ នរណាក៏យល់ពីទឹកព្រះទ័យមេត្តា និងចងចាំនូវគុណូបការៈរបស់ព្រះអង្គជានិច្ច។ ព្រះអង្គគឺជាបព្វជិតមួយព្រះអង្គ ដែលមានព្រះទ័យមេត្តា ចំពោះពុទ្ធបរិស័ទ និងតែងចូលរួមធ្វើនូវកិច្ចការដ៏មានប្រយោជន៍ចំពោះ សាសនា និងសង្គម ៕ អត្ថបទ-រូបថត៖ សុជា
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។