
ក្នុងការប្រជុំជីវភាពក្នុងគ្រួសារ លោកមានថាច់ផន តែងបម្រុងពេលស្វែងយល់ព័ត៌មានលើកាសែត។
លោកមាថាច់ផន អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ នៅភូមិភាវ ឃុំហ៊ីបហ្វាតែងទទួលបានបណ្តាព្រឹត្តិបត្រ កាសែត ទស្សនាវដ្តីសម្រាប់ ស្រាវជ្រាវអំពីបណ្តាព័ត៌មាន ព្រឹត្តិការណ៍នៅក្នុងប្រទេស ក្នុងខេត្ត ក្នុងនោះ មានការប្រែប្រួលនៃអាសន្នរោគកូវីដ-១៩។ លោកមានផនបានឱ្យដឹងថា៖ ក្នុងការស្វែងយល់ព័ត៌មានលើកាសែត ទស្សនាវដ្តី ខ្ញុំតែងប្រៀបធៀបចំនួនលេខដែល ជាប់ទាក់ទង បើសិនឃើញតួលេខអ្នកកើតជំងឺរបស់ខេត្ត បានថយចុះនោះខ្ញុំមានអារម្មណ៍រីករាយខ្លាំង ពីព្រោះនោះជាសមិទ្ធផលនៃ “ការប្រយុទ្ធ” ប្តូរផ្តាច់របស់រដ្ឋ និងការជ្រោមជ្រែងក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគរបស់ប្រជាជន។ ជាមួយតួនាទីអ្នកមានប្រជាប្រិយភាព ខ្ញុំតែងផ្សព្វផ្សាយ បំផុសចលនាមាមីង ជនរួមជាតិខ្មែរប្រតិបត្តិម៉ឹងម៉ាត់បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ដើម្បីធ្វើយ៉ាងណាឱ្យអាសន្នរោគឆាប់ រលត់រលាយប្រជាជនឆាប់បានត្រឡប់មកប្រជុំជីវភាព ពលកម្ម លក់ដូរតាមសភាពធម្មតាវិញ។
ចំពោះលោកមាថាច់ខ្វែ ប្រជាជននៅភូមិកំពង់ទូក ឃុំហ៊ីបហ្វា ទោះបីមានអាយុជាង ៧០ ឆ្នាំ ហើយក៏ដោយ ប៉ុន្តែលោកមានៅតែបម្រុងពេល តាមដានស្ថានភាពអាសន្នរោគ។ ក្រៅពីតាមដាន ព័ត៌មានលើស្ថានីយទូរទស្សន៍ ស្ថានីយផ្សាយសំឡេងរបស់ស្រុក លោកមានៅទាំងស្វែងយល់ព័ត៌មានច្រើន បំផុតលើបណ្តាញសង្គមរបស់គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត (ត្រាវិញ ២៤/៧ ) ពីព្រោះទំព័រនេះតែងបញ្ចូលព័ត៌មានបានគ្រប់សព្វអំពីចំនួនអ្នកកើតជំងឺ អាសយដ្ឋានអាយុ។ល។ ជួយឱ្យអ្នកអានដឹងបានពីមូលដ្ឋានណាមានអ្នកជំងឺ ប្រជាជនបង្កើនការប្រុង ប្រយ័ត្ន។ លោកមាថាច់ខ្វែចែករំលែកថា៖ ខ្ញុំមានអារម្មណ៍រីករាយ ពេលចូលទៅរកអាសយដ្ឋានត្រាវិញ ២៤/៧ នៅរសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១ មានព័ត៌មានថា “ត្រាវិញគ្មានករណីវិជ្ជមានជាមួយ SARS-COV ២ ” បើទុកជាពេលព្រឹក នៃថ្ងៃដដែលមានព័ត៌មានករណីវិជ្ជមានដល់ទៅ ៣០ ករណីក៏ដោយ។ ខ្ញុំរំពឹងគិតឃើញត្រាវិញនឹងឈ្នះមហាអាសន្នរោគ។ ខ្ញុំដាក់ជំនឿទៅលើកិច្ចចង្អុលការរបស់បក្ស រដ្ឋ ការខិតខំអស់ពីចិត្តរបស់ផ្នែកសុខាភិបាល និងការជ្រោមជ្រែងរបស់ប្រជាជន ម៉្លោះហើយរូបខ្ញុំតែងបំផុសចលនា បណ្តាសមាជិកអនុវត្តល្អអនុសាសន៍ ៥K ដើម្បីតម្លៃសុខភាពជាការសំខាន់បំផុត។
លោកង្វៀងវុាំងង៉ា ប្រធានគណៈកម្មាធិការប្រ ជាជនស្រុកកូវង៉ាង បានឱ្យដឹងថា៖ ក្រោយពេល អាសន្នរោគបានរកឃើញនៅលើភូមិសាស្រ្ត គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកចង្អុលការបណ្តាឃុំបង្កើតប៉ុស្តិ៍គ្រប់គ្រងម៉ឹងម៉ាត់ អាសន្នរោគនៅតាមដងផ្លូវមួយចំនួន តាមដានការធ្វើដំណើររបស់ប្រជាជន។ ទន្ទឹមនឹងនោះបង្កើនការងារផ្សព្វផ្សាយនៅលើព័ត៌មានមហាជនស្តី ពីបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជួយឱ្យប្រជាជនខិតទៅជិតជាមួយព័ត៌មានយ៉ាង មានប្រយោជន៍។ ក្រៅពីនោះ ស្រុកនៅទាំងចង្អុលការឲ្យមជ្ឈមណ្ឌលសុខាភិបាល សហការ ជាមួយបណ្តាមូលដ្ឋានចាត់តាំងធ្វើតេស្តរហ័សប្រជាជននៅមូលដ្ឋានមួយចំនួនដែលមានបាតុភាពដើម្បីឆាប់រកឃើញអ្នកកើតជំងឺ និងធ្វើចត្តាឡីស័កទាន់ពេល។ តាមដានព័ត៌មានអាសន្នរោគ បានក្លាយជាទម្លាប់មួយចាប់ពីពេលបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់បង្កើនការងារបង្ការ ទប់ស្កាត់អាសន្នរោគ។ ឱ្យតែដល់ពេលព្រលប់ លោកមា គឹមង៉ុកដែប អ្នកមានប្រជាប្រិយភាពនៅភូមិធ្វឹងហ៊ីប ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង ចូលចិត្តមើលកម្មវិធីព័ត៌មានលើទូរទស្សន៍វៀតណាម (VTV1) បន្ទាប់ មកគឺព័ត៌មានស្ថានីយទូរទស្សន៍ត្រាវិញ។ រួមជាមួយនោះ គឺស្វែងយល់បន្ថែមបណ្តាព័ត៌មានលើកាសែត ស្វែងយល់អំពីបណ្តាវិធានការពូកែ ដើម្បីផ្សព្វផ្សាយដល់មាមីងជនរួមជាតិខ្មែរ ជួយឱ្យមា មីងខ្មែរជ្រោងខ្ពស់ស្មារតីប្រុងប្រយ័ត្ន ៕ អត្ថបទ-រូបថត៖ សម្បត្តិ