ការកសាងសង្គមរៀនសូត្រ ដើម្បីរួមចំណែកបណ្តុះបណ្តាលប្រភពធនធាន មនុស្ស ដើម្បីបម្រើក្នុងការពង្រីកសេដ្ឋកិច្ច-សង្គម ក្នុងអាណត្តិកាល ២០១៥-២០២០ សមាគមជំរុញការសិក្សាឃុំតឹងហ្វា ស្រុកទីវកឹង បានកសាង រួចអនុវត្ត ទម្រង់ពូកែ និងបង្កបានការរាលដាលក្នុងសហគមន៍។
02/07/2021 10:37
ដើម្បីរឹតបន្តឹងការអនុវត្តន៍បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ក្នុងនោះ មានការអនុវត្តន៍អនុសាសន៍ ៥K របស់ក្រសួងសុខាភិបាល កិច្ចចង្អុលការរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំថាញ់ហ្វាស៊ើងស្រុកកូវង៉ាង កងកម្លាំងនគរបាលឃុំ សហការជាមួយកងកម្លាំងយោធាមូលដ្ឋាន ចាត់តាំងការយាមល្បាតម៉ោងកំពូលក្នុងថ្ងៃដូចជា៖ ម៉ោងចូលរួមលក់ដូរនៅទីផ្សារ មកធ្វើបណ្តាសំណុំបែបបទរដ្ឋបាលនៅគណៈកម្មាធិការប្រជាជនឃុំ មកពិនិត្យព្យាបាលជំងឺនៅដំណាក់សុខាភិបាល។ល។
25/06/2021 08:01
សប្តាហ៍កន្លង ក្រុមប្រតិភូការងារយោធភូមិភាគលេខ ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងមិញទ្រាវ មេបញ្ជាការដ្ឋានរងយោធភូមិភាគធ្វើជាប្រធានបានអញ្ជើញមកធ្វើការត្រួតពិនិត្យលទ្ធផលអនុវត្តភារកិច្ច ០៦ ខែដើមឆ្នាំ និង ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅនឹងគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ កងវរសេនាធំលេខ ៩២៦ និងមន្ទីរពេទ្យកងទ័ពខេត្ត។
18/06/2021 07:34
កាលពីថ្ងៃទី ១៤ មិថុនា មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត បានចេញផ្សេព្វផ្សាយសារលិខិតប្រកាស ពីពិន្ទុកំណត់ជ្រើសសិស្សចូលរៀនថ្នាក់ទី ១០ វិទ្យាល័យ ឆ្នាំសិក្សា ២០២១ ២០២២។ជាក់ស្តែងដូចមានខាងក្រោមនេះ៖ សាលាវិទ្យាល័យ ផាមថាយបឿងពិន្ទុកំណត់ ២៦ ពិន្ទុ វិទ្យាល័យយ្វៀងហាយ ២៤,៧៥ ពិន្ទុ វិទ្យាល័យង្វៀងដាង ២១,៧៥ ពិន្ទុ វិទ្យាល័យកូវកែ ១៨,២៥ ពិន្ទុ វិទ្យាល័យទីវកឹង ១៧,៧៥ ពិន្ទុ វិទ្យាល័យយឿងក្វាងដុង ១៧,២៥ ពិន្ទុ វិទ្យាល័យថ្កូវ ១៥,៥ ពិន្ទុ វិទ្យាល័យវ៉ូវឌិញឡេវ និងវិទ្យាល័យក្រុងត្រាវិញ ១៥ ពិន្ទុ។ សាលាវិទ្យាល័យជំនាញង្វៀងទៀងថាញ់ សាលាអនុ វត្តគរុកោសល្យក្រុងត្រាវិញ និងបណ្តាសាលាសកលជនជាតិអន្តេវាសិកជ្រើសតាមកម្រិតពិន្ទុកំណត់ដែលបានផ្តល់សច្ចាប័ន។
15/06/2021 08:27
លោកត្រាងវុាំងង៉ាវ ប្រធានគណៈកម្មាធិការ ប្រជាជនទីប្រជុំជនឌិញអាងបានឲ្យដឹង៖ ទីប្រជុំជនឌិញអាងជាមជ្ឈមណ្ឌល សេដ្ឋកិច្ចសមុទ្រធំបំផុតរបស់ស្រុកថ្កូវនិយាយដោយឡែក របស់ខេត្តនិយាយរួម។ នៅលើភូមិសាស្រ្តទីប្រជុំជនមានផ្លូវទឹកសំខាន់ ០២ ខ្សែ គឺកំពង់នាវាឡាងសាក់ឆ្លងទៅឃុំឡុងវិញ ស្រុកយ្វៀងហាយ និងកំពង់នាវាសម្រាប់ឆ្លងពីទីប្រជុំជនឌិញអាងទៅឃុំអាង ថាញ់បា ស្រុកកូវឡាវយុង ខេត្តសុកត្រាំង។ ក្រៅ ពីនោះកំពង់ផែឌិញអាងជាកន្លែងមានទូក កប៉ាល់ នេសាទរាប់រយគ្រឿងតែងចូលមកចតនៅទីនេះ ដើម្បីសម្រាកឬជួសជុលគ្រឿងម៉ាស៊ីន ដេរបះសំណាញ់ ដើម្បីត្រៀមបម្រុងបន្តចេញទៅលំហរសមុទ្រ។ ដូច្នោះហើយ ចំនួនមនុស្ស ពីបណ្តាកន្លែងមកទីប្រជុំជនឌិញអាងច្រើនកុះករ បើប្រៀប ជាមួយនឹងបណ្តាមូលដ្ឋានដទៃក្នុងស្រុក។
11/06/2021 08:06
បច្ចុប្បន្ន សិស្សថ្នាក់ ១២ កំពុងរំលឹកមេរៀន ដើម្បីចូលរួមសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ ឆ្នាំ ២០២១ ប៉ុន្តែស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលស្មុគស្មាញញ៉ាំងឲ្យជះឥទ្ធិពលដល់សតិអារម្មណ៍របស់សិស្ស។ អាស្រ័យហេតុនោះ គ្រូបង្រៀនខិតខំរំលឹកមេរៀនផង និងផ្សព្វផ្សាយផង ដើម្បីជួយឲ្យប្អូនៗលំនឹងសតិអារម្មណ៍ ក្រេបជញ្ជក់មេរៀនបានល្អ។ នៅសាលាវិទ្យាល័យស្រុកទីវកឹង ការរំលឹកមេរៀនឡើងវិញបានគ្រូបង្រៀន និង សិស្សអនុវត្តធានាពង្រឹងល្អបណ្តាចំណេះដឹង ជួយឲ្យសម័យប្រឡងទទួលបានលទ្ធផលខ្ពស់។
08/06/2021 10:21
ស្ថិតនៅពិធីបំផុសចលនា បន្ទាប់ពីបានស្តាប់ សមមិត្តត្រឹងវុាំងហុង សមាជិកអចិន្ត្រៃយ៍បក្ស ស្រុក ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវអានលិខិតអំពាវនាវរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ស្តីពីបំផុសចលនា “ទូទាំងប្រជាជន ចូលរួមបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងឧបត្ថម្ភប្រភពធនធានបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩”។ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជាជន សមាគមព្រះ សង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ រួមជាមួយនឹងបណ្តាគណៈ ផ្នែក អង្គការមហាជនស្រុកចូលរួមឧបត្ថម្ភបានជិត ១៦០ លានដុង។ ក្នុងនោះ កម្មាភិបាល បុគ្គលិកមជ្ឈមណ្ឌលសុខាភិបាលស្រុកឧបត្ថម្ភជាង ៦៤ លានដុង កម្មាភិបាល នគរបាល ស្រុកឧបត្ថម្ភជាង ៥៣,៥ លានដុង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវឧបត្ថម្ភ បាន ១០ លានដុង។
08/06/2021 09:11
គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ បណ្តាមូលដ្ឋានសម្ព័ន្ធយុវជនលើភូមិសាស្រ្តស្រុកទីវកឹងមិនត្រឹមតែគិតគូរថែទាំ បំប៉ន អប់រំឧត្តមគតិអំពីការរស់នៅដល់សមាជិកហើយនៅទាំងយកចិត្តទុកដាក់អនុវត្តការងារថែទាំបំពាក់បំប៉ន អប់រំ យុវជនយុវកុមារទៀតផង។ សម្ព័ន្ធយុវជនបានចាត់តាំងសកម្មភាពជាច្រើនសម្រាប់កុមារ ជាពិសេសគឺកុមារដែលមានស្ថានភាពលំបាកខ្លាំង។ល។ ដើម្បីជួយឲ្យប្អូនៗបានរៀនសូត្រ កម្សាន្តសប្បាយ លត់ដំសីលធម៌របៀបរស់នៅ រួមចំណែកអប់រំគ្រប់ជ្រុងជ្រោយដល់ប្អូនៗឲ្យមានសីលធម៌ បញ្ញាឈ្លាសវៃ។
01/06/2021 07:59
ឱ្យតែដល់រដូវវិស្សមកាល សិស្សានុសិស្សជន ជាតិខ្មែរនៅលើភូមិសាស្រ្តខេត្តតែង មកកាន់វត្ត រៀនភាសាខ្មែរ។ វត្តបន្ទាយប្រជុំពល(បន្ទាយក្រ) ឃុំហាមយ៉ាង ស្រុកថ្កូវជាវត្តមួយក្នុងបណ្តាវត្តអនុវត្តល្អកិច្ចការទទួល និងបង្រៀនសិស្សជួយឱ្យកូន ចៅជនរួមជាតិខ្មែរចេះសរសេរ ចេះអានភាសាខ្មែរកាន់តែច្រើន។
21/05/2021 08:11
កូវង៉ាងជាស្រុកមួយដែលអនុវត្តល្អការងារសហការរវាងមជ្ឈមណ្ឌលសុខាភិបាលស្រុក និងគណៈកម្មាធិការបោះឆ្នោតស្រុកក្នុងការថែទាំសុខភាពជូនប្រជាជន ធានាបណ្តាជំហានក៏ដូចជាការបោះឆ្នោតដែលរៀបនឹងប្រព្រឹត្តឡើង។
11/05/2021 08:35
ក្នុងរយៈពេលពីរថ្ងៃទី ៤-៥ ឧសភា គណៈចង្អុលការបង្ការអាសន្នរោគជំងឺកូវីដ-១៩ របស់ស្រុកទីវកឹងចាត់តាំងចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី ១ ឆ្នាំ ២០២១ ជូនបណ្តាសមាជិករបស់គណៈចង្អុលការថ្នាក់ស្រុក ថ្នាក់ឃុំ មន្ទីរពហុវិទ្យាពេទ្យតំបន់ទីវកឹង អ្នកបំពេញការងារក្នុងបណ្តាមូលដ្ឋានសុខាភិបាល តំបន់ជម្លៀស កងកម្លាំងស្រាវរកត្រួតពិនិត្យរោគជំងឺដែលចុះផ្ទាល់ទីកើតហេតុ ក្រុមកូវីដផ្អែកលើសហគមន៍នៅលើភូមិសាស្ត្រស្រុក។