02/03/2021 09:09
លោកឡេថាញ់បិញជូនបណ្ណកិត្តិនាមគ្រូពេទ្យប្រជាជន។ រូបថត៖ ង៉ុកស្វង
ឆ្នាំ ២០២០ ផ្នែកសុខាភិបាលខេត្តត្រាវិញផ្សព្វផ្សាយទាន់ពេលមានប្រសិទ្ធភាពបណ្តាសកម្មភាពមុខជំនាញ ប្រព័ន្ធពិនិត្យព្យាបាលជំងឺពីថ្នាក់ខេត្តដល់មូលដ្ឋានបានពង្រីកទូលាយ និងពង្រឹងឧបករណ៍សុខាភិបាលបានយកចិត្តទុកដាក់វិនិយោគសេវាសុខាភិបាលសម្បូរបែប និងមានគុណភាព។ ជាពិសេសការងារ បង្ការទប់ស្តាត់អាសន្នរោគកូវីជ-១៩ សម្រេចបានលទ្ធផលល្អ។
ឆាំ ២០២១ ផ្នែកសុខាភិបាលខេត្តត្រាវិញបន្តភាវូបនីយកម្មទំនើបនៅមន្ទីរពេទ្យថ្នាក់ខេត្ត សម្រេចការបង្កើនកម្រិតបណ្តាមជ្ឈមណ្ឌលសុខាភិបាលថ្នាក់ស្រុកធានាលទ្ធភាពឆ្លើយតបតម្រូវការទាន់ពេល និងគ្រប់គ្រាន់អំពីសេវាសុខាភិបាលក្នុងរាល់ករណីដែលកើតឡើង។ ខិតខំមានវេជ្ជបណ្ឌិត ០៩ រូប ឱសថការីមហាវិទ្យាល័យ ១,៥ រូបសម្រាប់ថែទាំសុខភាពប្រជាជនមួយម៉ឺននាក់ និងមាន ២៥ គ្រែសម្រាប់អ្នកជំងឺមួយម៉ឺននាក់ អាយុគិតជាមធ្យមសម្រេច ៧៤,៨ ឆ្នាំ វិនិយោគមូលដ្ឋានសម្ភារ បច្ចេកទេស លើកកម្ពស់គុណភាពធ្វើសកម្មភាពរបស់ប្រព័ន្ធសុខាភិបាល។
នៅក្នុងសន្និបាត ថ្នាក់ដឹកនាំមន្ទីរសុខាភិ បាលខេត្តត្រាវិញបានប្រកាសសេចក្តីសម្រេចចិត្តរបស់អគ្គលេខាបក្ស ប្រធានរដ្ឋង្វៀងភូ ត្រុង ស្តីពីការប្រទានជូនកិត្តិនាម “គ្រូពេទ្យប្រជាជន” “គ្រូពេទ្យឆ្នើម” ដល់កម្មាភិបាល និយោជិត ១៤ នាក់នៅខេត្តត្រាវិញ។ ក្នុងនោះមានបុគ្គល ០២ នាក់បានទទួលស្គាល់កិត្តិនាម “គ្រូពេទ្យប្រជាជន” រួមមាន៖ ឱសថការីជំនាញ ផ្នែកទី១ បូយវ៉ាំងមិញ អតីតនាយកមន្ទីរសុខាភិបាល និងមហាបរិញ្ញាវេជ្ជបណ្ឌិត ង្វៀងថាញ់ក្វឹង អតីតនាយកមជ្ឈមណ្ឌលសុខាភិបាលស្រុកកូវកែ និងបុគ្គល ១២ នាក់ទៀតបានទទួលស្គាល់កិត្តិនាម “គ្រូពេទ្យឆ្នើម”។ ដូច្នោះ គិតមកដល់បច្ចុប្បន្ន ខេត្តត្រាវិញមានបុគ្គល ០៣ នាក់បានប្រទានកិត្តិនាម “គ្រូពេទ្យប្រជាជន”៕
ប្រែសម្រួល៖ សុខា