12/03/2021 07:51
គណៈប្រតិបត្តិការសមាគមជំរុញការសិក្សាចេញបង្ហាញមុខ។ រូបថត៖ តូវៀង
ក្នុងអាណត្តិកាលកន្លងហើយ សមាគមជំរុញការសិក្សាឃុំតឹងហ្វាតែងសកម្មធ្វើសេនាធិការជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានស្តីពីការងារជំរុញការសិក្សា ផ្សព្វផ្សាយចលនាប្រជាជនចូលរួមកិច្ចចលនាជំរុញការសិក្សា ជំរុញបញ្ញា កសាងសង្គមរៀនសូត្រ។ គិតមកដល់បច្ចុប្បន្ននេះ ក្នុងទូទាំងឃុំមានសាខាសមាគម ០៨ ភូមិ និងសាលារៀន ជាមួយនឹងសមាជិកសមាគម ២.៦៥០ រូប។ ចំនួនគ្រួសារប្រជាជនសម្រេចកិត្តិនាម “គ្រួសាររៀនសូត្រ” គឺ ២.២៨៩ គ្រួ និងត្រកូលរៀនសូត្រ ០២ គ្រួ។ មាន ០៥ អង្គភាពរៀនសូត្រ និង ០៨ សហគមន៍រៀនសូត្រ ។ ចំនួនមូលនិធិជំរុញការសិក្សារបស់ទូទាំងឃុំចលនាបានក្នុងអាណត្តិកាល ២០១៥ -២០២០ សរុបរួមបានជាង ២,១ ពាន់លានដុង។ ក្នុងនោះ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រឆ្លងកាត់ការលំបានរៀនសូត្របានពូកែ ១០៨ ចំណែក ជាមួយនឹងចំនួនប្រាក់សរុបរួមគឺ ៥៤,៥ លានដុង។
មហាសន្និបាតបានបោះឆ្នោតជ្រើសគណៈប្រតិបត្តិការនីតិកាលថ្មីរួមមាន ២១ រូប លោកថាច់សុភាព បានជាប់ឆ្នោតធ្វើជាប្រធានសមាគមជំរុញការសិក្សាឃុំតឹងហ្វា នីតិកាលទី ៥ អាណត្តិកាល ២០២០-២០២៥។ បោះឆ្នោតតំណាងអញ្ជើញទៅចូលរួមមហាសន្និបាតតំណាងសមាគមជំរុញការសិក្សាស្រុកអាណត្តិកាល ២០២០-២០២៥ រួមមាន ០៨ រូប៕
តូង្វៀង-រតនា