12/03/2021 07:56
គ្រូពេទ្យខ្មែរដំណាក់សុខាភិបាលហ៊ីវទឺកំពុងពិនិត្យជំងឺឲ្យប្រជាជន។
បច្ចុប្បន្ននៅលើភូមិសាស្រ្តស្រុកមានមូលដ្ឋានពិនិត្យ ព្យាបាលជំងឺ ១២ កន្លែងដោយមានគ្រែសម្រាប់អ្នកជំងឺ ២៥៥ គ្រែ សម្រេចអត្រា ២៣ គ្រែសម្រាប់ប្រជាជនមួយម៉ឺននាក់ គិតជាមធ្យមមានវេជ្ជបណ្ឌិត ៥,៤ នាក់សម្រាប់ប្រជាជនមួយម៉ឺននាក់។ ជាច្រើនឆ្នាំកន្លង ស្រុកអនុវត្តល្អការងារបញ្ជូនវេជ្ជបណ្ឌិតទៅធ្វើការនៅបណ្តាឃុំ គិតមកទល់ពេលនេះ ដំណាក់សុខាភិបាលឃុំ ទីប្រជុំជន ១០០% ក្នុងស្រុកមានវេជ្ជបណ្ឌិត គ្រូពេទ្យសម្ភពកុមារ បំពេញការងារពិនិត្យព្យា បាលជំងឺ។ ដំណាក់សុខាភិបាលឃុំ ទីប្រជុំជននិងបន្ទប់ពហុព្យាបាលតំបន់តែងមានឧបករណ៍និងថ្នាំគ្រប់គ្រាន់សម្រាប់ពិនិត្យព្យាបាលជំងឺ។ បណ្តាសកម្មភាពឃោសនាការ ចំនួនប្រជាជន ផែនការគ្រួសារ ថែទាំសុខភាពសម្រាលកូន បង្ការ ជម្នះបណ្តាអាសន្នរោគកើតមានចំពោះមនុស្សបានអនុវត្តល្អជាប្រចាំនិងមានប្រសិទ្ធភាព។ គិតមកទល់ពេលនេះ ទូទាំងស្រុកមានដំណាក់សុខាភិបាលឃុំ ទីប្រជុំជន ១១/១១ កន្លែងសម្រេចសម្បទាជាតិស្តីពីសុខាភិបាល។
តាំងពីដើមឆ្នាំ ២០២១ គិតមកទល់ពេលនេះ មន្ទីរពេទ្យពហុព្យាបាលតំបន់ទីវកឹងនិងដំណាក់សុខាភិបាលឃុំ ទីប្រជុំជន ១១/១១ កន្លែងក្នុងស្រុកបានពិនិត្យ ព្យាបាលជំងឺតាមប័ណ្ណគាំពារសុខាភិបាលជូនអ្នកជំងឺជាង ១៤៣.២៨០ នាក់នៅលើភូមិសាស្រ្តស្រុក។ ទន្ទឹមនឹងនោះ បណ្តាមូលដ្ឋានសុខាភិបាលនៅលើភូមិសាស្រ្តស្រុកនៅទាំងឧបត្ថម្ភប្រាក់ថ្លៃអាហារ ប្រាក់សម្រាប់ធ្វើដំណើរទៅមកជូនអ្នកជំងឺក្រីក្រ ជិតក្រ ១.៩៣០ លើកនាក់ សរុបទឹកប្រាក់ជាង ៣៥០ លានដុង៕
ដំណឹង‑រូបថត៖ សុជា